Trending now

ASOSAI ១៤: ឱកាសថ្មីសម្រាប់សវនកម្មរដ្ឋវៀតណាមជម្រុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ

11:50 | 17/09/2018

ទទួលរៀបចំមហាសន្និបាតបណ្តាស្ថាប័ន សវនកម្មកំពូលអាស៊ីលើកទី១៤ (ASOSAI 14) គឺជាឱកាសសម្រាប់សវនកររដ្ឋវៀតណាមទទួល និងអនុវត្ត នូវចំណេះដឹង ស្តង់ដារនិងបទពិសោធន៍អន្តរជាតិ ជាពិសេស ពីអង្គ ការ ASOSAI និយាយរួមក៏ដូចជាសមាជិក ASOSAI និយាយដោយឡែក ដើម្បីបង្កើនសមត្ថភាព របស់ខ្លួននិងបន្តរីកចម្រើនឲ្យបានខ្លាំងក្លាថែមទៀត។

អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien

នេះជាការបញ្ជាក់អះអាងដោយអនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ដែលជាប្រធានគណៈកម្មាធិការដឹកនាំមហាសន្និបាត ASOSAI ១៤ ក្នុងកិច្ច សម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។ លោក Phung Quoc Hien បានមានប្រសាសន៏ថា ASOSAI 14 គឺជាព្រឹត្តិការណ៍នយោ បាយការទូតនិងកិច្ចសហប្រតិបត្តិការវិជ្ជាជីវៈពោរពេញទៅដោយសារៈសំខាន់។ ការទទួលរៀបចំមហាសន្និបាតនេះ សវនកម្មរដ្ឋវៀតណាមនឹងក្លាយទៅជាប្រធាន ASOSAI សម្រាប់អាណត្តិ ២០១៨-២០២១ និងជាសមាជិកគណៈកម្មការប្រតិបត្តិ ASOSAI ពេញអាណត្តិ ២០១៥-២០២៤តែម្តង។ ហើយនេះក៏ជាឱកាសមួយដើម្បី លើកកំពស់កិត្យានុភាព រូបភាព ឥទ្ធិពលនិងឋានៈ របស់សវនកម្មរដ្ឋវៀតណាម លើឆាកអន្តរជាតិ។

សូមគូសបញ្ជាក់ថា ASOSAI 14 នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ (ប្រទេសវៀត ណាម) ចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី២២ខែកញ្ញា។ ASOSAI 14 នេះនឹងមានការចូលរួមរបស់តំណាងចំនួណ៣៥០នាក់មកពី ៤៦ស្ថាប័នសវនកម្ម កំពូលនៃទ្វីបអាស៊ីនិងអង្គការអន្ដរជាតិមួយចំនួនក្នុងនាមជាអ្នកសង្កេតការណ៍៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម