Trending now

ថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ានជួបសន្ទនាជាមួយតំណាង ASEAN-AIPA, យុវជនអាស៊ាននិង ASEAN-BAC

23:17 | 23/06/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - យោងតាមបេសកជនពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងបាងកក នៃប្រទេសថៃបានប្រព្រឹត្តទៅជំនួបពិភាក្សាមួយចំនួនរវាងថ្នាក់នាំជាន់ខ្ពស់អាស៊ានជាមួយតំណាងក្រុមប្រឹក្សាអន្តរសភាអាស៊ាន (ASEAN-AIPA), ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN - BAC) និងតំណាងយុវជនអាស៊ាន (ASEAN Youth)។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមក្នុងបណ្តាជំនួប (រូបថតៈ Huu Kien/TTXVN)

ក្នុងជំនួប ASEAN-AIPA, ប្រធាន AIPA ថៃបានតាងនាមប្រទេសជាសមាជិក បង្ហាញពីទស្សនៈរបស់ AIPA ចំពោះដំណើរការកសាងសហគមន៍អាស៊ាននិងអត្ថន័យនៃកិច្ចសហប្រតិបត្តិការ AIPA-ASEAN នៅលើសសរស្តម្ភបីនៃសហគមន៍ ព្រមទាំងលើកឡើងននូវសារៈសំខាន់ក្នុងការរក្សាតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ក៏ដូចជាតម្រូវការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ជាមួយរាល់បញ្ហាប្រឈមផ្នែកសន្តិសុខប្រពៃណីនិងមិនមែនប្រពៃណី ជាពិសេស បញ្ជាក់ពីសារៈសំខាន់នៃសន្តិសុខដែនសមុទ្រនៅក្នុងតំបន់តែម្តង។ ប្រធាន AIPA ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ ក្នុងការជំរុញអាស៊ានបៃតង់មួយ និងបង្កើនទ្វេដងរាល់កិច្ចខិតខំប្រឹងប្រែងសម្រាប់កិច្ចចរចា RCEP ដើម្បីសម្រេចបានកិច្ចព្រមព្រៀងទំនើបមួយ គ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់និងមានផលប្រយោជន៍រួមផងដែរ។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនៃកិច្ចសហប្រតិបត្តិការសភាអាស៊ាន ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋនិងអភិបាលកិច្ចល្អ ដោយរួមចំណែកដល់ស្ថេរភាព សន្តិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។

ថ្នាក់ដឹកនាំអាស៊ានបានសាទរចំពោះអនុសាសន៍របស់ ASEAN-AIPA ពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថាន ការប្រឆាំងភេរវកម្ម សមភាពយេនឌ័រ ការរៀបចំសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០ សន្តិសុខនិងសុវត្ថិភាពដែនសមុទ្រ និងការការពារបេតិកភ័ណ្ឌវប្បធម៌ជាដើម ដើម្បីគោលបំណង កសាងសហគមន៍អាស៊ានមួយរឹងមាំនិងសាមគ្គីគ្នា។

តំណាងមជ្ឈដ្ឋានយុវជនវៀតណាមនិងបណ្តាប្រទេសអាស៊ាន នៅក្នុងកិច្ចប្រជុំយុវជនអាស៊ាន (រូបថត: Huu Kien/TTXVN)

នៅឯកិច្ចប្រជុំរបស់តំណាងយុវជនអាស៊ាន (ASEAN Youth) ថ្នាក់ដឹកនាំបានស្តាប់នូវមតិយោបល់ និងតម្រូវការរបស់មជ្ឈដ្ឋានយុវជនសម្រាប់ការអប់រំប្រកបដោយគុណភាពខ្ពស់ កិច្ចការពារបរិស្ថាននិងការអភិវឌ្ឍន៍។ ទន្ទឹមជាមួយគ្នានោះជាការបង្កើតឱកាសសម្រាប់ការចាប់ផ្តើមអាជីវកម្មរបស់យុវជនវ័យក្មេង និងបង្កើនការចូលរួមរបស់យុវជនក្នុងដំណើរការចេញសេចក្តីសម្រេចផងដែរ។ តំណាងយុវជនអាស៊ានបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរួមចំណែកដល់ដំណើរការកសាងសហគមន៍ ដែលភ្ជាប់វប្បធម៌អាស៊ាននិងប្រើបច្ចេកវិជ្ជាដើម្បីទប់ស្កាត់មតិស្តីពីអំពើហិង្សានិងមតិជ្រុលនិយមនិងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ចំពោះការកាត់បន្ថយការប្រើប្រាស់សម្ភារៈប្លាស្ទិកជាដើម។

នៅឯជំនួប ASEAN-BAC ថ្នាក់ដឹកនាំបានទទួលស្គាល់នូវអនុសាសន៍របស់ ASEAN-BAC ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការបង្កើនសមត្ថភាពសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម ការសម្រួលពាណិជ្ជកម្មនិងការតភ្ជាប់ ទំនាក់ទំនងឌីជីថលក្នុងតំបន់ ជាពិសេស ការអភិវឌ្ឍន៍ទីក្រុងឆ្លាត, ការអភិវឌ្ឍកសិកម្ម, ទេសចរណ៍, អាជីវកម្មវ័យក្មេងនិងសហគ្រាសស្ត្រី។ យ៉ាងណាមិញ ដើម្បីបង្កលក្ខណៈងាយស្រួលបន្ថែមទៀតសម្រាប់អាជីវកម្មនាពេលខាងមុខ រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាននឹងបន្តពន្លឿនដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន បង្កើនការធ្វើសមាហរណកម្មនិងតភ្ជាប់ក្នុងតំបន់ ព្រមទាំងមានគោលនយោបាយក្នុងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងជួយអាជីវកម្មអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល។

កិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាននិងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (រូបថតៈ Ngoc Quang/TTXVN)

ក្នុងឯបណ្តាជំនួបនេះ ក្នុងនាមរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចូលរួមកិច្ចសន្ទនាជាមួយតំណាង AIPA, ASEAN-BAC និងជំនាន់យុវជនអាស៊ាន។ ប្រការនេះបានបង្ហាញពីចំណាប់អារម្មណ៍របស់រដ្ឋជាសមាជិកក្នុងការបង្កើនការសម្របសម្រួលរវាងរដ្ឋាភិបាលនិងរដ្ឋសភានៃសហគមន៍ពាណិជ្ជកម្មនិងយុវជននៃបណ្តាប្រទេសផងដែរ។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាក់ស្តែងរបស់ AIPA, ASEAN-BAC និងយុវជនជំនាន់ក្រោយរបស់អាស៊ាន ហើយសង្ឃឹមថា យន្ដការទាំងនេះនឹងលើកកម្ពស់ការទទួលខុសត្រូវរបស់ខ្លួន ក្នុងការចូលរួមចំណែក ជំរុញសាមគ្គីភាព ការយល់ដឹង កិច្ចសហប្រតិបត្តិការនិងការចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយនិរន្តរភាព ឆ្ពោះទៅរកប្រជាជនជាមជ្ឈមណ្ឌល៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់