Trending now

ដៃគូទាំងឡាយជួយគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាន

11:44 | 16/11/2020

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាថ្ងៃទី១៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៨; កិច្ចប្រជុំកំពូលរំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-នូវែលសេឡង់; កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២; កិច្ចប្រជុំកំពូលអាស៊ាន+៣; ជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន+៣ និងតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) លើកទី១៥ ដែលត្រូវបានរៀបចំតាមប្រព័ន្ធវីដេអូ។

ថ្លែងមតិក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី៨ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង ៤ ទសវត្សកន្លងមក អាស៊ាននិងអាមេរិកបានរក្សាទំនាក់ទំនងក្នុងស្មារតីទំនុកទុក្ខចិត្ត គោរព និងយល់ដឹងគ្នាទៅវិញទៅមក ដើម្បីជម្រុញសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។ លោក Nguyen Xuan Phuc បញ្ជាក់ថា ក្នុងស្មារតី “ភាពស្អិតរមួត និងការឆ្លើយតប” អាស៊ាននឹងបន្តជម្រុញទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ និងដៃគូទាំងឡាយ រួមទាំងអាមេរិក ដើម្បីទប់ទល់នឹងបញ្ហាប្រឈម រួមទាំងការគ្រប់គ្រងដោយជោគជ័យនូវជំងឺ Covid-19។

លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៥

ក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធក្នុងការទប់ទល់នឹងជំងឺ Covid-19 ការស្ដារ និងការធ្វើឲ្យសេដ្ឋកិច្ចសង្គមកាន់តែមានស្ថិរភាព រក្សាខ្សែចង្វាក់ផលិតកម្ម - ផ្គត់ផ្គង់ក្នុងតំបន់។ ថ្នាក់ដឹកនាំទាំងឡាយបានបញ្ជាក់លើសារៈសំខាន់នៃការរួមគ្នាដើម្បីរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក។ ព្រមទាំង ថ្នាក់ដឹកនាំទាំងឡាយក៏បានសង្កត់ធ្ងន់លើសារៈសំខាន់របស់កិច្ចសន្ទនា ការកសាងទំនុកទុក្ខចិត្ត ការគោរពច្បាប់ ការអត់ធ្មត់ កុំធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិក្នុងនោះមាន UNCLOS ១៩៨២។ អាស៊ានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់អាមេរិកក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយរំពឹងថាអាមេរិកនឹងជួយគាំទ្រការគោរពច្បាប់អន្តរជាតិ ការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការបង្កើតក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។

លោក Nguyen Xuan Phuc បញ្ជាក់ថា គោលជំហររបស់វៀតណាម គឺសមស្របនឹងគោលការណ៍របស់អាស៊ានស្តីពីសមុទ្រខាងកើត ដែលត្រូវបានបញ្ជាក់នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ (ខែមិថុនា ឆ្នាំ២០២០) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ (AMM ៥៣ នាខែកញ្ញា ឆ្នាំ២០២០) ក៏ដូចជានៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដើម្បីកសាងសមុទ្រខាងកើតក្លាយជាសមុទ្រសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។

ប្រទេសនូវែលសេឡង់បន្តជួយអាស៊ានកសាងសហគមន៍

នៅកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន-នូវែលសេឡង់ ថ្នាក់ដឹកនាំអាស៊ានទាំងឡាយ និងលោក Jacinda Ardern នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់បានបញ្ជាក់ជាថ្មីម្ដងទៀតថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក ទំនាក់ទំនងភាពជាដៃរវាងអាស៊ាននិងនូវែលសេឡង់ទទួលបានសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍។

ក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពបើកឡើងវិញជាបណ្ដើរៗនូវទីផ្សារ បង្កលក្ខណៈងាយស្រួលសម្រាប់ពាណិជ្ជកម្ម បង្កើនតម្លៃសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំទាំងឡាយបានបញ្ជាក់ថា ប្រទេសទាំងឡាយគប្បីចូលរួមចំណែកក្នុងការរក្សាបរិស្ថានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងឡាយក៏បានសង្កត់ធ្ងន់លើសារៈសំខាន់របស់កិច្ចសន្ទនា ការកសាងទំនុកទុកចិត្ត ការគោរពច្បាប់ ការអត់ធ្មត់ កុំធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។ អាស៊ានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់នូវែលសេឡង់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយរំពឹងថា នូវែលសេឡង់នឹងជួយគាំទ្រការគោរពច្បាប់អន្តរជាតិ ការអនុវត្ត DOC យ៉ាងតឹងរឹង និងការកសាង COC ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។ លោក Nguyen Xuan Phuc បញ្ជាក់ថា គោលជំហររបស់វៀតណាមសមស្របនឹងគោលការណ៍របស់អាស៊ានស្តីពីសមុទ្រខាងកើត ដែលត្រូវបានបញ្ជាក់នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កិច្ចប្រជុំ AMM ៥៣ ក៏ដូចជានៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដើម្បីកសាងសមុទ្រខាងកើតក្លាយជាសមុទ្រសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។

កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលីរួមវិភាគទានក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២០

មានប្រសាសន៍ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះគោលនយោបាយរបស់អូស្ត្រាលី ស្ដីពីការរួមដំណើរដោយយូរអង្វែងជាមួយអាស៊ាន និងជួយគាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន ហើយចូលរួមយ៉ាងសកម្មក្នុងយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការដែលដឹកនាំដោយអាស៊ាន។

ថ្នាក់ដឹកនាំអាស៊ានបានទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្ត្រាលីបានរួមវិភាគទានជាច្រើនក្នុងការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ ថ្នាក់ដឹកនាំទាំងឡាយបានថ្លែងអំណរគុណដោយរដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់ថវិកាជំនួយដើម្បីជួយអាស៊ានធានាសន្តិសុខសុខាភិបាល ជម្រុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងការស្ដារឡើងវិញ បង្កើនការតភ្ជាប់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សមត្ថភាពទប់ទល់នឹងជំងឺរាតត្បាតសំរាប់ប្រទេសនានាក្នុងតំបន់។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការរក្សា និងជម្រុញសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ហើយអំពាវនាវឲ្យមានការអត់ធ្មត់ កុំធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ​ក្នុងនោះមាន UNCLOS ១៩៨២ ការអនុវត្ត DOC យ៉ាងតឹងរឹង និងការកសាង COC ប្រកបដោយប្រសិទ្ធភាពស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។ លោក Nguyen Xuan Phuc បញ្ជាក់ថា គោលជំហររបស់វៀតណាមសមស្របនឹងគោលការណ៍របស់អាស៊ានស្តីពីសមុទ្រខាងកើត ដែលត្រូវបានបញ្ជាក់នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កិច្ចប្រជុំ AMM ៥៣ ក៏ដូចជានៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដើម្បីកសាងសមុទ្រខាងកើតក្លាយជាសមុទ្រ សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។

រក្សាកិច្ចសហប្រតិបត្តិការអាស៊ាន+៣

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន+៣ លើកទី២៣ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាស៊ានទាំងឡាយ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi; ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in; នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide; នាយករដ្ឋមន្រ្តីចិនលោក Li Keqiang ថ្នាក់ដឹកនាំទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់កិច្ចសហប្រតិបត្តិការអាស៊ាន+៣ ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងអភិវឌ្ឍក្នុងតំបន់អាស៊ីបូព៌ា ដែលអាស៊ានមានតួនាទីមជ្ឈភាព។ ថ្នាក់ដឹកនាំនៃប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងបានសង្កត់ធ្ងន់លើសារៈសំខាន់របស់កិច្ចសហប្រតិបត្តិការពហុភាគី និងវាយតម្លៃខ្ពស់ចំពោះតួនាទីមជ្ឈភាពរបស់អាស៊ាន ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការនិងសន្តិភាពក្នុងតំបន់។

លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រទេសទាំងឡាយគប្បីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជម្រុញការចងសម្ព័ន្ធសេដ្ឋកិច្ចក្នុងតំបន់ ហើយរំពឹងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នឹងជម្រុញថែមទៀតនូវពាណិជ្ជកម្មពហុភាគី និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់។ លោក Nguyen Xuan Phuc បានបញ្ជាក់លើគោលជំហររបស់អាស៊ានស្ដីពីការកសាងសមុទ្រខាងកើតដោយសន្តិភាព មិត្តភាព និងកិច្ចសប្រតិបត្តិការក្នុងស្មារតីគោរពច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 ជួយគាំទ្រកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅសន្តិភាព ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។

ក្នុងជំនួបរវាងថ្នាក់ដឹកនាំអាស៊ាន+៣ និងតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា (EABC) លោក Nguyen Xuan Phuc បានចែករំលែកការលំបាកដែលសហគមន៍ធុរកិច្ចក្នុងតំបន់បានជួបប្រទះក្នុងឆ្នាំកន្លងមក។ លោក Nguyen Xuan Phuc បានឲ្យដឹងថា ក្នុងបរិបទដែលប្រទេសជាច្រើនលើពិភាពលោកកំពុងទប់ទល់នឹងជំងឺរាតត្បាត ថ្នាក់ដឹកនាំអាស៊ាន+៣ បានរួមដំណើរជាមួយសហគមន៍ធុរកិច្ចក្នុងតំបន់អាស៊ីបូព៌ា។ លោក Nguyen Xuan Phuc ក៏បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន+៣ លើកទី២៣ ថ្នាក់ដឹកនាំទាំងឡាយបានសន្យាជម្រុញកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រសហគមន៍ធុរកិច្ចនៃប្រទេសអាស៊ាន+៣។

កិច្ចប្រជុំ EAS បញ្ជាក់តួនាទីនៃវេទិកាយុទ្ធសាស្រ្តជួរមុខគេ

មានប្រសាសន៍នៅកិច្ចប្រជុំ EAS លើកទី១៥ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ពិភពលោកកំពុងជួបប្រទះគ្រាលំបាកយ៉ាងខ្លាំងនៅឆ្នាំ ២០២០ ដោយសារការរីករាលដាលនៃជំងឺ Covid-19 មានភាពស្មុគស្មាញ និងបញ្ហាសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។ លោកបញ្ជាក់ថា ក្នុងឋានៈជាប្រធានអាស៊ាននិង EAS នៅឆ្នាំ២០២០ វៀតណាមប្ដេជ្ញាចិត្តរួមជាមួយបណ្ដាប្រទេសចូលរួម EAS ទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាប្រឈម រក្សាស្ថិរភាពនិងភាពរឹងមាំ ដើម្បីសន្តិសុខនិងការអភិវឌ្ឍក្នុងតំបន់។

ប្រទេសទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០២០ និងកិច្ចប្រជុំ EAS លើកទី១៥។ ថ្នាក់ដឹកនាំទាំងឡាយបានឯកភាពតំរង់ទិសអភិវឌ្ឍ EAS រួមវិភាគទានក្នុងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព សន្តិសុខ វិបុលភាព និងការទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងបញ្ហាប្រឈមក្នុងតំបន់។ ប្រទេសទាំងឡាយបានអំពាវនាវឲ្យមានការទទួលខុសត្រូវ កុំធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ១៩៨២។ លោក Nguyen Xuan Phuc បញ្ជាក់ថា គោលលជំហររបស់វៀតណាមសមស្របនឹងគោលការណ៍របស់អាស៊ានស្តីពីសមុទ្រខាងកើត ដែលត្រូវបានបញ្ជាក់នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កិច្ចប្រជុំ AMM ៥៣ ក៏ដូចជានៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ