Trending now

ដើម្បីប្រទេសវៀតណាមមានសុវត្ថិភាពនៅចំពោះមុខជម្ងឺរាតត្បាត Covid-19

13:47 | 07/01/2021

នាព្រឹកថ្ងៃទី៦ ខែមករា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំសុខាភិបាល ទូទាំងប្រទេសស្ដីពីការបូកសរុបការងារឆ្នាំ២០២០និងដាក់ឲ្យអនុវត្តភារកិច្ចឆ្នាំ២០២១។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំសុខាភិបាល
ទូទាំងប្រទេសនាព្រឹកថ្ងៃទី៦ ខែមករា។ (រូបថត៖ laodong.vn)

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០ ជួរកម្មាភិបាលផ្នែកសុខា ភិបាលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជាពិសេសគឺអ្នកដែលចូលរួមការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត Covid-19 ដោយស្មារតីមិនចេះនឿយណាយ មិនខ្លាចការលំបាកវេទនា ត្រៀមខ្លួនជាស្រេចលះបង់ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ភារកិច្ចការពារ សុខភាព អាយុជីវិតសម្រាប់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ ប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងអំណរ គុណដល់ជួរសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា កម្មា ភិបាល និយោជិត និងពលករទាំងអស់នៅតាមមូលដ្ឋានចត្តាឡីស័ក មូល ដ្ឋានពិនិត្យព្យាបាលជម្ងឺលើទូទាំងប្រទេស ដោយបានខិតខំប្រឹងប្រែង លះបង់ដោយអស់ពីចិត្តពីថ្លើមក្នុងអំឡុងពេល១ឆ្នាំកន្លងមក ដើម្បីការពារ សុវត្ថិភាពរបស់វៀតណាមនៅចំពោះមុខជម្ងឺរាតត្បាតសកល។ ប្រការនេះ បានសរឲ្យឃើញនូវលក្ខណៈមនុស្សសាស្ត្ររបស់ប្រជាជាតិវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យផ្នែកសុខាភិបាល កងទ័ព នគរបាល និងតំបន់មូលដ្ឋាននានា ត្រូវបន្តលើកកំពស់ការប្រុងប្រយ័ត្ន កុំធ្វេស ប្រហែស កុំទុកឲ្យជម្ងឺរាតត្បាតជ្រៀតចូលនិងផ្ទុះរីករាលដាលក្នុងប្រទេស ព្រមទាំង បន្តជំរុញយ៉ាងខ្លាំងនូវការពិនិត្យ ព្យាបាលជម្ងឺពីចម្ងាយផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស