Trending now

ជាលើកដំបូងម៉ាកយីហោជំនាញផលិតសំភារៈសំណង់ដីឥដ្ឋដុតនៅវៀតណាមបានបង្កើតកំណត់ត្រាពិភពលោកទាំងពីរក្នុងពេលតែមួយ

12:33 | 13/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២០ នៅទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh បានប្រព្រឹត្តទីពិធីប្រកាសនិងប្រគល់ប័ណ្ណបញ្ជាក់ពីកំណត់ត្រាពិភពលោកចំនួន ២ របស់សហភាពកំណត់ត្រាពិភពលោក រួមជាមួយអង្គភាពកំណត់ត្រារបស់វៀតណាម ជូនដល់ក្រុមហ៊ុនផលិតសេរ៉ាមិចដីឥដ្ឋវៀតណាម (Dat Viet)។ នេះជាលើកដំបូងដែលប្រទេសវៀតណាមមានម៉ាកយីហោមួយក្នុងពេលតែមួយ ទទួលបានកំណត់ត្រាពិភពលោកចំនួន២ផងដែរ។

ជាលើកដំបូងម៉ាកយីហោជំនាញផលិតសំភារៈសំណង់ដីឥដ្ឋដុតនៅវៀតណាមបានបង្កើតកំណត់ត្រាពិភពលោកទាំងពីរក្នុងពេលតែមួយ

ដោយសារស្ថានភាពស្មុគស្មាញនៃជំងឺរាតត្បាតកូវីឌ១៩ (Covid-19) នៅលើពិភពលោក មេដឹកនាំសហភាពកំណត់ត្រាពិភពលោកមិនបានប្រគល់វិញ្ញាបនប័ត្រកំណត់ត្រាពិភពលោកជាផ្ទាល់ដល់ក្រុមហ៊ុនគ្រឿងស្មូនDat Viet ទេ ដូច្នេះគេមានលិខិតអនុញ្ញាតផ្ទេរសិទ្ធិដល់មេដឹកនាំអង្គការកំណត់ត្រាវៀតណាមផ្តល់រង្វាន់ជំនួសវិញ។ ក្នុងឱកាសនេះ គ្រឿងស្មូនDat Viet ក៏ទទួលបានកំណត់ត្រាវៀតណាមចំនួន ១១ ដែលត្រូវបានប្រគល់ដោយអង្គការកំណត់ត្រាវៀតណាមផងដែរ។

កំណត់ត្រាពិភពលោកចំនួន ២ ដែលគ្រឿងស្មូនDat Viet បានបង្កើតឡើងរួមមាន អង្គភាពផលិតឥដ្ឋCotto ម៉ដបំផុតនៅលើពិភពលោក (២,៦០០ ម x ៦០០ មីល្លីម៉ែត្រ) ហើយមួយទៀតព្រោះថានេះគឺជាសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដែលមានប្រភពដីឥដ្ឋមានច្រើនក្រៃលែងនិងមានគុណភាពខ្ពស់ដោយប្រើប្រាស់ប៉ាតង់ជាច្រើននិងដំណោះស្រាយដែលមានប្រយោជន៍បំផុតក្នុងវិស័យផលិតកម្ម ដីឥដ្ឋដុតដោយវិធីកិនស្ងួតជាដើម។

ជាលើកដំបូងម៉ាកយីហោជំនាញផលិតសំភារៈសំណង់ដីឥដ្ឋដុតនៅវៀតណាមបានបង្កើតកំណត់ត្រាពិភពលោកទាំងពីរក្នុងពេលតែមួយ

ក្រុមហ៊ុនគ្រឿងស្មូន Dat Viet ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៥ ខែមករាឆ្នាំ ២០១០ នៅទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh។ បន្ទាប់ពីប្រតិបត្តិការអស់រយៈពេល ១០ ឆ្នាំរហូតមកដល់ពេលនេះផលិតផលគ្រឿងស្មូនរបស់វៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេសនិងដែនដីជាង ៥០ ជុំវិញពិភពលោកដោយបានបង្កើតកំណត់ត្រានៅវៀតណាមចំនួន ១៧ លើស និងកំណត់ត្រាពិភពលោកចំនួន ២ លើកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ