Trending now

ជំរុញវិស័យសេដ្ឋកិច្ចសេរីនិងបើកទូលំទូលាយនៅតំបន់អាស៊ីបូព៌ា

13:59 | 12/07/2019 (យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកក្កដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung (ប្រធាន SOM ASEAN - វៀតណាម) បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជញចូលរួមវេទិកាអាស៊ីបូព៌ាលើកទី ១៧ (EAF) ក្នុងក្របខ័ណ្ឌអាស៊ាន +៣ នៅទីក្រុង Odawara ប្រទេសជប៉ុន។

តំណាងចូលរួមវេទិកាថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ baotintuc)

ដោយមានប្រធានបទ "ជម្រុញវិស័យសេដ្ឋកិច្ចសេរី និងបើកចំហនៅអាស៊ីបូព៌ា" តំណាងចូលរួមវេទិកា EAF-១៧ បានផ្តោតលើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនិងបើកទូលាយអំពីខ្លឹមសារសំខាន់ៗចំនួន៣ រួមមាន ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការចូលរួមរបស់ដៃគូនៅអាស៊ីបូព៌ា, ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអាជីវកម្ម ក្នុងនោះមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងឆ្ពោះទៅរកសង្គម ៥.០ ពីបដិវត្តឧស្សាហកម្ម ៤.០។ បណ្តាប្រទេសក៏បានទទួលស្គាល់ផងដែរថាកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លានៅអាស៊ីបូព៌ាគឺជាលក្ខខណ្ឌអំណោយផលសម្រាប់លំហរវិនិយោគក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ប៉ុន្តែវាក៏បង្កឲ្យមានបញ្ហាប្រឈមជាច្រើនដល់បរិស្ថានដូចជាបញ្ហាកង្វះធនធាន បង្កើនការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបំពុលបរិ ស្ថាន និងមហាសមុទ្រជាដើម។

ថ្លែងក្នុងសម័យប្រជុំលើកទី១ ក្នុងវេទិកាស្តីពីការជម្រុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងការចូលរួមពីដៃគូនៅអាស៊ីបូព៌ា លោក Nguyen Quoc Dung បានចង្អុលបង្ហាញអំពីគុណសម្បត្តិនិងគុណវិបត្តិក្នុងកិច្ចសហប្រតិបត្តិការនិងជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីបូព៌ា។ ម្យ៉ាងវិញទៀតលោកក៏បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន+៣ ក្នុងការអនុវត្តគោលដៅ SDGs ព្រមទាំងកិច្ចសហប្រតិបត្តិការស្តីពីការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ជាដើម។ ទន្ទឹមនឹងនេះ លោក Nguyen Quoc Dung ក៏បានអំពាវនាវឲ្យបណ្ដាប្រទេសអាស៊ាន + ៣ និងដៃគូនានាសម្របសម្រួលគ្នាយ៉ាងសកម្មក្នុងការធ្វើសកម្មភាព ជាពិសេសគឺការបង្កើនការកសាងទម្រង់សហប្រតិបត្តិការថ្មី និងច្នៃប្រឌិត ដើម្បីបន្តអនុវត្តឲ្យបានប្រសិទ្ធភាពនូវការប្តេជ្ញាចិត្តនិងកម្មវិធីដែលមានស្រាប់ក្នុង អាស៊ាន +៣ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ