នារសៀល ថ្ងៃទី១៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានទទួលជួបប្រធានតុលាការកំពូលនៃប្រទេសសិង្ហបូរីលោក Sundaresh Menon ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូនៃតុលាការកំពូលសិង្ហបុរី បំពេញទស្សនកិច្ចនៅវៀតណាម។ នៅជំនួប ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា វៀតណាម និងសិង្ហបុរី បានបង្កើតទំនាក់ទំនងភាពជា
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធានតុលាការកំពូលសឹង្ហបូរីលោក Sundaresh Menon (រូបថត៖ kh.qdnd.vn)
ដៃគូយុទ្ធសាស្ត្រ ហេតុដូច្នេះ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនមានសារៈសំខាន់ណាស់។ នាបច្ចុប្បន្ននេះ មានអង្គការអាជីវកម្ម និងវិនិយោគិនជាច្រើននៃសិង្ហបុរី បានធ្វើពាណិជ្ជកម្មប្រកបដោយជោគជ័យនៅវៀតណាម ដូច្នេះកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌នឹងរួមចំណែកជំរុញសកម្ម ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ល។ ទន្ទឹមនឹងនោះប្រទេសទាំងពីរក៏បានសហប្រតិបត្តិការ និងចែករំលែកផលប្រយោជន៍រួមរវាងប្រទេសទាំងពីរដែលជាសមាជិកអាស៊ានទៀតផង។
លោកស្រី Nguyen Thi Kim Ngan ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលប្រព័ន្ធច្បាប់ និងយុត្តិធម៌របស់សិង្ហបុរីសម្រេចបាន ព្រមទាំងលោកស្រីអះអាងថា រដ្ឋសភាវៀតណាមគាំទ្រចំពោះសកម្មភាពកែទម្រង់ប្រព័ន្ធយុត្តិធម៌ នៃប្រព័ន្ធតុលាការប្រជាជន និងលើកទឹកចិត្តតុលាការប្រជាជនកំពូល ជំរុញការផ្លាស់ប្តូរ ការចែករំលែកបទពិសោធន៍ជាមួយតុលាការនៃបណ្តាប្រទេសនៅលើពិភពលោក ជាពិសេសនៅតំបន់អាស៊ាន ដែលរួមទាំងសិង្ហបុរី។
ក្នុងឱកាសនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានបញ្ជាក់ពីការគាំទ្រ និងអបអរសាទរចំពោះការបង្កើតក្រុមប្រឹក្សាប្រធានតុលាការអាស៊ាន (CACJ) ដោយតុលាការនៃបណ្តាប្រទេសអាស៊ាន រួមចំណែកកសាង សហគម ន៍អាស៊ានដោយឈរលើសសរស្តម្ភចំនួន ៣ (រួមមានសហគមន៍សន្តិសុខនយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍វប្បធម៌សង្គម) ឲ្យអភិវឌ្ឍប្រកបដោយនិរន្តរភាពពីមួយថ្ងៃទៅមួយថ្ងៃ។
ប្រធានតុលាការកំពូលសិង្ហបូរី លោក Sundaresh Menon បានចាត់ទុកថា វៀតណាមកំពុងទាក់ទាញវិនិយោគិនបរទេសដ៏ល្អ មកផលិតនិងធ្វើពណិជ្ជកម្ម។ នៅឆ្នាំ ២០២០ ក្នុងតួនាទីជាប្រធានអាស៊ាន វៀតណាមនឹងពង្រីកឧត្តមភាពនេះ។ ទន្ទឹមនឹងនោះ លោក Sundaresh Menon បានអះអាងថា ការដែលក្រុមប្រឹក្សាប្រធានតុលាការអាស៊ានបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ជាឱកាសសម្រាប់ភាគីនានាជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕
(ប្រភព៖ kh.qdnd.vn)
(ហេង វុធ្ធី)
មតិពីមិត្តអ្នកអាន