Trending now

ជំនួបប្រាស្រ័យទាក់ទងខាងការទូត ដើម្បីជម្រុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប

13:42 | 16/07/2019 (យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកក្កដា នៅ Mikulov ភាគខាងត្បូង Moravia សាធារណរដ្ឋឆែក បានប្រព្រឹត្តទៅជំនួបប្រាស្រ័យទាក់ទងខាងការទូតក្រោមគំនិតផ្តួចផ្តើមរបស់លោក Jan Zahradil ប្រធានក្រុមសមាជិកសភាមិត្តភាពសហភាពអឺរ៉ុប (EU) - វៀតណាម និងសម្ព័ន្ធភាពនៃសមាគមវៀតណាមប្រចាំនៅអឺរ៉ុប ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតវៀតណាម ចំនួន ៥ រូបប្រចាំនៅបណ្តាប្រទេសចំណុះក្រុម Visegrad (V4 រួមមានសាធារណរដ្ឋឆេក ស្លូវ៉ាគី ហុងគ្រី ប៉ូឡូញ) និងប្រទេសអូទ្រីស។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Ho Minh Tuan (រូបថត៖ baoquocte)

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ សមាជិកសភាអឺរ៉ុបលោក Jan Zahradil បានមានប្រសាសន៍ថា "ការជួបជុំគ្នានេះគឺជាភាពជោគជ័យដ៏ធំមួយរបស់យើង។ នាថ្ងៃទី ៣០ ខែមិថុនា វៀតណាមនិងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) ហើយខ្ញុំសង្ឃឹមថាបណ្តាប្រទេសជាសមាជិកនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះឲ្យបានឆាប់ៗ"។ លោក Zahradil បានបន្តទៀតថាថាព្រឹត្តិការណ៍នេះគួរតែរៀបឡើងជា ប្រចាំឆ្នាំ ដោយបញ្ជាក់ថាលោកនឹងព្យាយាមជំរុញទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប ឲ្យកាន់តែល្អប្រសើរថែមទៀត ក៏ដូចជាចាត់តាំងឡើងវិញនូវក្រុមសមាជិកសភាមិត្តភាពអឺរ៉ុប - វៀតណាមក្នុងអាណត្តិថ្មី។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Ho Minh Tuan បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃព្រឹត្តិការណ៍នេះរបស់លោក Jan Zahradil ព្រមទាំងអបអរសាទរចំពោះលទ្ធផលដែលសម្រេចបានក្នុងការបោះឆ្នោតសភាអឺរ៉ុបកន្លងទៅនេះ។ លោកក៏បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោក Jan Zahradil ចំពោះទំនាក់ទំនងប្រពៃណីរវាងវៀតណាមនិងឆែក ជាពិសេសក្នុងការចរចារនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA ។ លោក Ho Minh Tuan បានអះអាងថាដោយមានចំណងមិត្តភាពល្អនិងមនោសញ្ចេតនាដ៏កក់ក្តៅរបស់លោក Jan Zahradil និងសមាជិកសភាសហភាពអឺរ៉ុបផ្សេងៗទៀត កិច្ចព្រមព្រៀង EVFTA នឹងត្រូវអនុម័តឲ្យបានឆាបៗនាចុងឆ្នាំនេះផងដែរ៕

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ