Trending now

ខេត្ត Soc Trang អភិរក្សនិងអភិវឌ្ឍន៍សិល្បៈរបាំប្រជាប្រិយ

12:09 | 21/05/2019 (យោងតាម dangcongsan.vn បកប្រែដោយសំណាង)

យុគសម័យ- មន្ទីរវប្បធម៌ កីឡា និងទេសចរណ៌ខេត្ត Soc Trang បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Tran De រៀបចំពិធីទទួលប័ណ្ណកេរ្តិ៍ដំណែលវប្បធម៌អរូបីថ្នាក់ជាតិ ស្តីអំពីការសម្តែងសិល្បៈរបាំរបស់ជនរួមជាតិខ្មែរណាមបូរនៅស្រុក Tran De ខេត្ត Soc Trang។

នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ នៅឃុំ Tai Van ស្រុក Tran De ខេត្ត Soc Trang ប្រទេសវៀតណាម មន្ទីរវប្បធម៌ កីឡា និងទេសចរណ៌ខេត្ត Soc Trang បានសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Tran De រៀបចំពិធីទទួលប័ណ្ណកេរ្តិ៍ដំណែលវប្បធម៌អរូបីថ្នាក់ជាតិស្តីអំពីការសម្តែងសិល្បៈរបាំរបស់ជនរួមជាតិខ្មែរណាមបូរនៅស្រុក Tran De ខេត្ត Soc Trang។

ការសម្តែងសិល្បៈរបាំនៅពីធីទទួលប័ណ្ណកេរ្តិ៍ឌំណែលវប្បៈអរូបី ថ្នាក់ជាតិ

សិល្បៈរបាំរបស់ជនរួមជាតិខ្មែរណាមបូរ ជាប្រភេទរបាំប្រពៃណីប្រជាប្រិយរបស់ជនរួមជាតិខ្មែរ។ មកដល់បច្ចុប្បន្ននេះនៅខេត្ត Soc Trang ប្រភេទរបាំនេះនៅតែមាននៅក្នុងគ្រួសារសិល្បៈការនី Lam Thi Huong នៅឃុំ Tai Van ស្រុក Tran De បានសម្តែងតែប៉ុណ្ណោះ។ ឆ្នាំ២០១៩ ជាឆ្នាំដំបូងដែលខេត្ត Soc Trang បានក្រសួងវប្បធម៌ កីឡា និងទេសចរណ៌ទទួលស្គាល់ជាកេរ្តិ៍ដំណែលវប្បធម៌អរូបីថ្នាក់ជាតិគឺសិល្បៈរបាំ របស់ជនរួមជាតិខ្មែរ និងពិធី “Nghinh Ong” នៅស្រុក Tran De។

នៅក្នុងពិធី ថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡា និងទេសចរណ៌ខេត្ត Soc Trang បានឲ្យដឹងថា ក្នុងរយៈពេលខាងមុខនេះ សហគមន៍ និងអាជ្ញាធរស្រុក Tran De បន្តថែរក្សា និងអភិវឌ្ឍន៍ប្រភេទរបាំ កសាងគម្រោង ផែនការអភិរក្សនិងពង្រីកតំលៃវប្បធម៌អរូបីរបាំរបស់ជនរួមជាតិខ្មែរ អនុវត្តបានល្អប្រសើរការឃោសនា ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសិល្បៈរបាំលើបណ្តាញសារព័ត៌មាន។ គណៈកម្មាធិការប្រជាជនឃុំ Tai Van ផ្តល់យោបល់សំរាប់គណៈកម្មាធិការប្រជាជនស្រុក Tran De អំពីរបបក្នុងការជួយឧបត្ថម្ភសំរាប់សិល្បៈករ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៌ខេត្ត នឹងចង្អុលបង្ហាញបណ្តាអង្គភាពពាក់ព័ន្ធជួយណែនាំ និងជួយគាំទ្រថ្នាក់មូលដ្ឋានរៀបចំការបង្ហាត់បង្រៀន ពង្រីកតំលៃនៃប្រភេទរបាំនេះ ក៏ដូចជាផ្សព្វផ្សាយប្រភេទរបាំនេះដល់ភ្ញៀវទេសចរណ៌ ជាពិសេសក្នុងតំបន់ដីសណ្ដទន្លេមេគង្គ៕

(យោងតាម dangcongsan.vn បកប្រែដោយសំណាង)

(យោងតាម dangcongsan.vn បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម