Trending now

កាសែតរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសសន្តិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសវៀតណាម

15:50 | 15/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - កាសែត Rusvesna របស់រុស្ស៊ី នៅថ្ងៃទី ១១ ខែវិច្ឆិកាបានចុះផ្សាយអត្ថបទមួយ មានចំណងជើងថា“ កំណើនសេដ្ឋកិច្ច ទោះបីមានការរីករាលដាលនៃជំងឺរាតត្បាត៖ ទំនាក់ទំនងការទូតរុស្ស៊ី - វៀតណាម” ដែលអ្នកនិពន្ធបានសម្តែងនូវចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លុបចោលនិង ការកាត់បន្ថយភាពក្រីក្រការ បង្ការជំងឺនិងការអនុវត្តគោលនយោបាយការបរទេសរបស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

យោងតាមស្ថិតិរបស់រុស្ស៊ី ទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី​និងវៀតណាមក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២០ បានកើនឡើង ១១.៥% និងឈានដល់ ៤,៦ ពាន់លានដុល្លារ។ អ្នកនិពន្ធ​ជឿជាក់​ថា ​កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសវៀតណាម​ពិតជា​គួរ​ឱ្យចាប់អារម្មណ៍ណាស់ នៅក្នុងបរិបទនៃជំងឺ​នេះ​កំពុងរីករាលដាល​និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់បណ្តាប្រទេស ភាគច្រើននៅលើពិភពលោក។ សមិទ្ធផលគួរឱ្យចាប់អារម្មណ៍ត្រូវបានសម្រេចបាន ដោយសារ​តែការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 នៅវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

អត្ថបទនេះក៏បានលើកឡើងថា កំណើនសេដ្ឋកិច្ចនៅវៀតណាម​ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់នៅក្នុងបរិបទនៃជំងឺរីករាលដាលនៃជំងឺ COVID-19 ។ (ប្រភព៖ Sputnik)

វិធានការដែលបានអនុវត្តមិនត្រឹមតែមានភាពម៉ឺងម៉ាត់ រឹងមាំ​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងបើកចំហនិងតម្លាភាពទៀតផង។ លទ្ធផលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះមានករណីឆ្លងជំងឺ COVID-19 ចំនួន ១៥០០ ករណីប៉ុណ្ណោះដែលត្រូវបាន​កត់ត្រា នៅក្នុងប្រទេសវៀតណាម ហើយជាពិសេសគឺការ​ឆ្លើយតបនិង​គាំទ្រ​របស់ប្រជាជនចំពោះសកម្មភាពរបស់រដ្ឋាភិបាល​មាន​លក្ខណៈ​វិជ្ជមានបំផុត។

អត្ថបទនោះក៏បាននិយាយផងដែរថា យោងតាមផែនការ​មហាសន្និបាតលើកទី XIII នៃបក្សកុម្មុយនិស្តវៀតណាម​នឹង​ធ្វើឡើងនៅទីក្រុង Ha Noi ចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈដើម្បីវាយតម្លៃការអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតរបស់បក្សបានរៀបចំ កាលពី ៥ ឆ្នាំមុន។

នៅចុងខែសីហាឆ្នាំ ២០២០ លោក​អគ្គលេខាធិការ​បក្ស Nguyen Phu Trong បានចុះផ្សាយអត្ថបទមួយដែលបង្ហាញថា អត្រា​ប្រជាជន​ក្រីក្របានថយចុះពី ៩,៩% ក្នុងឆ្នាំ ២០១៦ ចុះតិចជាង ៣% នៅឆ្នាំ ២០២០ ។

រូបថតបានចុះផ្សាយលើកាសែតនេះ។

ទាក់ទិននឹងគោលដៅ លោក​អគ្គលេខាធិការ​បក្ស Nguyen Phu Trong បានសង្កត់ធ្ងន់លើភារកិច្ច រហូតដល់ឆ្នាំ ២០២៥ ប្រទេស​នឹងឈានដល់កម្រិតមួយនៃការអភិវឌ្ឍន៍ ដោយវិស័យ​ឧស្សាហកម្មទំនើបនិងផុតចេញពីក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ រហូតដល់នៅឆ្នាំ ២០៣០ ដែលជាខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមនឹង “ ក្លាយទៅ​ជាប្រទេសកំពុងអភិវឌ្ឍន៍ ដោយមាន​វិស័យ​ឧស្សាហកម្មទំនើប​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់” ហើយអបអរខួប ១០០ ឆ្នាំនៃ នៃទិវាបង្កើតវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ ឥឡូវ​នេះ​គឺសាធារណរដ្ឋសង្គមនិយមវៀតណាម ពោលគឺដល់ឆ្នាំ ២០៤៥ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ "

ក្នុងវិស័យកិច្ចការបរទេស អ្នកនិពន្ធបាននិយាយថា​ វៀតណាម​ទទួលបានជោគជ័យជាច្រើន នៅឆ្នាំ ២០២០ កិត្យានុភាព​របស់​ប្រទេស​នេះកំពុងកើនឡើង នៅអាស៊ីអាគ្នេយ៍​និយាយ​ដោយឡែក​និងតំបន់អាស៊ីប៉ាស៊ីហ្វិកនិយាយរួម។

ក្នុងនាមជាប្រធានអាស៊ាន ប្រទេសវៀតណាមបានរៀបចំ​កិច្ចប្រជុំកំពូលអាស៊ាន តាមរយៈ​ប្រព័ន្ធ video conference ក៏ដូចជា ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។ ជាពិសេស ចាប់តាំងពីថ្ងៃទី ១ ខែមករា​ ឆ្នាំ​២០២០​ វៀតណាម​បានក្លាយជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហើយនឹងកាន់តំណែងនេះរហូតដល់ដំណាច់ឆ្នាំ ២០២១ ។

អ្នកនិពន្ធបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសសន្តិភាពរបស់វៀតណាមនិងជឿជាក់ថាទាំងទីក្រុង Moskva និង ​Ha Noi មានវិធីសាស្រ្តស្រដៀងគ្នា នឹងរួមចំណែកដល់ ការបង្រួបបង្រួមសន្តិភាពនិងស្ថិរភាពក្នុងតំបន់./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ