Trending now

ការពេញចិត្តរបស់ប្រជាជនគឺជាការវាយតម្លៃខ្ពស់បំផុតនៃគោលដៅសិទ្ធិមនុស្សរបស់អាស៊ាន

14:46 | 11/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thai Yen Huong បានមានប្រសាសន៍ថាសកម្មភាពរបស់ AICHR កំពុងពង្រីកលើវិស័យជាច្រើនដោយយកចិត្តទុកដាក់បន្ថែមទៀតចំពោះសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនជាពិសេស“ ក្រុមងាយរងគ្រោះ” ។

ការពេញចិត្តរបស់ប្រជាជនគឺជាការវាយតម្លៃខ្ពស់បំផុតនៃគោលដៅសិទ្ធិមនុស្សរបស់អាស៊ាន

នារសៀលថ្ងៃទី ១០ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM-53) និងសន្និសីទពាក់ព័ន្ធនានា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានធ្វើជាអធិបតីក្នុងកិច្ចសន្ទនាក្នុងចំណោមរដ្ឋមន្រ្តីការបរទេសអាស៊ាននិងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សតាមរយៈប្រព័ន្ធវីដេអូ។

ថ្លែងនៅក្នុងសម័យប្រជុំសន្ទនានេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះ AICHR ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 ដោយបានធានានូវវឌ្ឍនភាពការងារនិងសកម្មភាពនានាក៏ដូចជារក្សាកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅក្នុងតំបន់ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជម្ងឺ Covid-19 ជាពិសេសចំពោះក្រុម«ងាយរងគ្រោះ»។ លោក Pham Binh Minh ក៏បានលើកទឹកចិត្តដល់ AICHR បន្តជំរុញការច្នៃប្រឌិតក្នុងការសម្របខ្លួនទៅនឹងស្ថានភាពធម្មតាថ្មី និងធានាឱ្យបាននូវការអនុវត្តផែនការនិងកម្មវិធីអាទិភាពរបស់ AICHR ។

លោសស្រីឯកអគ្គរដ្ឋទូត Nguyen Thai Yen Huong ប្រធាន AICHR ឆ្នាំ ២០២០

ឆ្លើយតបនឹងសារពត៌មានបន្ទាប់ពីសន្និសីទនេះ លោសស្រីឯកអគ្គរដ្ឋទូត Nguyen Thai Yen Huong ប្រធាន AICHR ឆ្នាំ ២០២០ បានមានប្រសាសន៍ថា AICHR - អង្គការអន្តររដ្ឋាភិបាលដែលតំណាងឱ្យអាស៊ានស្តីពីសិទ្ធិមនុស្ស កំពុងពង្រីកវិស័យប្រតិបត្តិការរបស់ខ្លួននិងកំពុងអនុវត្តយ៉ាងស៊ីជម្រៅក្នុងវិស័យជាច្រើនដោយយកចិត្តទុកដាក់បន្ថែមទៀតទៅលើសិទ្ធិជាមូលដ្ឋានរបស់ប្រជាជន ជាពិសេសផ្តោតសំខាន់លើ “ក្រុមដែលងាយរងគ្រោះ” របស់ស្ត្រីកុមារនិងជនពិការ។ ប្រទេសជាសមាជិកបានសង្កត់ធ្ងន់បន្ថែមទៀតលើសិទ្ធិសេដ្ឋកិច្ចសង្គម ដែលក្នុងនោះសង្កត់ធ្ងន់ទៅលើសិទ្ធិរបស់ប្រជាជនក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ លើសពីនេះ AICHR ក៏មានខ្លឹមសារជាក់លាក់ទាក់ទងនឹងបញ្ហាថ្មីៗរបស់ប្រជាជនជាពិសេសបញ្ហាឆ្លងដែនហើយនេះគឺជាការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់របស់សមាជិក AICHR នៃប្រទេសសមាជិកអាស៊ានផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់