Trending now

ការធ្វើតេស្ដវ៉ាក់សាំងការពារជំងឺរាតត្បាត COVID-19 លើកដំបូងនៅប្រទេសវៀតណាម

17:47 | 19/12/2020

នាព្រឹកថ្ងៃទី ១៧ ធ្នូ នៅទីក្រុងហាណូយ វិទ្យាស្ថានពេទ្យយោធា (ក្រសួងការពារប្រទេសវៀតណាម) បានចាប់ផ្ដើមធ្វើតេស្ដវ៉ាក់សាំងការពារជំងឺរាតត្បាត COVID-19 លើកដំបូងលើអ្នកស្ម័គ្រចិត្ត។ នេះគឺជាវ៉ាក់សាំងការពារជំងឺរាតត្បាត COVID-19 ដំបូងបង្អស់ដែលស្រាវជ្រាវនិងផលិតដោយក្រុមហ៊ុន Nanogen នៅទីក្រុងហូជីមិញ (ហៅកាត់ថាវ៉ាក់សាំង Nanocovax។

អ្នកស្ម័គ្រចិត្ដត្រូវបានចាក់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Nanogen នៅទីក្រុងហូជីមិញ

ដំណាក់កាលទី ១ នៃការធ្វើតេស្ដវ៉ាក់សាំងការពារជំងឺរាតត្បាត COVID-19 ដែលគ្រោងនឹងធ្វើឡើងដល់ខែកុម្ភៈឆ្នាំ ២០២១ ។ អ្នកស្ម័គ្រចិត្ដចំនួន ៦០ នាក់ ដែលមានអាយុពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំត្រូវបានបែងចែកជា ៣ ក្រុម ចូលរួមការធ្វើតេស្ដវ៉ាក់សាំង។ ក្រុមទី ១ មានមនុស្សចំនួន ២០ នាក់ ត្រូវបានចាក់វ៉ាក់សាំងមួយដូស ២៥ mcg, ក្រុមទី ២ ចំនួន ២០ នាក់ ត្រូវបានចាក់វ៉ាក់សាំងមួយដូស ៥០ mcg និងក្រុមទី ៣ ចំនួន ២០ នាក់ ត្រូវបានចាក់វ៉ាក់សាំងមួយដូស ៧៥ mcg ។ មនុស្សទាំងអស់នេះនឹងទទួលការចាក់វ៉ាក់សាំងចំនួន ២ ដូស ដោយមានរយៈពេលចន្លោះ ២៨ ថ្ងៃ។

លោក Do Minh Si នាយកស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Nanogen បានឲ្យដឹងថា “យើងខ្ញុំរំពឹងថា យើងខ្ញុំនឹងទទួលបានជោគជ័យក្នុងការធ្វើតេស្ដវ៉ាក់សាំងលើមនុស្សន៍។ ដោយមានការគាំទ្រពីក្រសួងសុខាភិបាលនិងក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម យើងសង្ឃឹមថានឹងមានវ៉ាក់សាំងក្នុងពេលឆាប់ៗដើម្បីបំរើការការពារទប់ស្កាត់ជំងឺរាតត្បាត COVID-19។

នៅក្នុងដំណាក់កាលទី ១ នៃការធ្វើតេស្ដវ៉ាក់សាំងនេះសំដៅបញ្ជាក់ពីសុវត្ថិភាពនៃវ៉ាក់សាំង។ បើបានលទ្ធផលល្អ យើង​នឹងដាក់ឲ្យដំណើរការដំណាក់កាលទី ២ ចាប់ពីខែកុម្ភៈដល់ខែសីហា ឆ្នាំ២០២១ ហើយដំណាក់កាលទី ៣ គ្រោងនឹងដំណើរការចាប់ពីខែសីហាឆ្នាំ ២០២១ ដល់ខែកុម្ភៈឆ្នាំ ២០២២ ./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម