Trending now

ការចលនាដើម្បីជួយគាំទ្រដល់ជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំ៖ សតិសប្បជញ្ញះ

22:16 | 09/12/2019 (ហេង វុធ្ធី)

យុគសម័យ - នៅថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០០៥ សមាជិកអង្គការក្រៅរដ្ឋាភិបាលបរទេសរាប់រយនាក់នៅប្រទេសវៀតណាមបានចុះហត្ថលេខាលើ សេចក្តីប្រកាសស្តីពីការគាំទ្រដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម។ពួកគេមានការខកចិត្តចំពោះសេចក្តីសំរេចរបស់ចៅក្រម Jack B. Wenstein ដោយការមិនទទួលយកពាក្យបណ្តឹងពីជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ។


អ្នកនិពន្ធ Phillip Abresch (អាឡឺម៉ង់) និងជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំ - ក្មេងប្រុស Long Thanh អាយុ ១៥ ឆ្នាំ (រូបថតៈ www.daserste.de)

សេចក្តីប្រកាសបានចែងថា“ ក្នុងនាមជាតំណាងនៃសមាជិកអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិជាង ៥០០ ដែលមានវត្តមាននៅក្នុង តំបន់នានានៃប្រទេសវៀតណាម យើងខ្ញុំតែងតែព្យាយាមជួយវៀតណាមឱ្យជៀសផុតពីផលវិបាកនៃភាពក្រីក្រនិង សង្គ្រាមក្រោម រូបភាពនៃការផ្តល់ជំនួយក្នុងការអភិវឌ្ឍន៍ជាច្រើន។ ក្នុងរយៈពេលជាង ៤០ ឆ្នាំ ក្រោយពីថ្ងៃដែលសារជាតិគីមីកំចាត់ស្មៅត្រូវបានប្រើ ដំបូងនៅប្រទេសវៀតណាម មានមនុស្សរាប់ពាន់នាក់និងប្រហែលជារាប់លាននាក់នៅតែរងផលប៉ះពាល់ ដោយសំណល់ជាតិពុល នៅក្នុងរាងកាយនិងកន្លែងដែលពួកគេរស់នៅ។

អង្គការក្រៅរដ្ឋាភិបាលរបស់យើងបានបង្ហាញការផ្តល់ជំនួយក្រោមរូបភាពផ្សេងៗគ្នា។ អ្នកខ្លះផ្តល់ការគាំទ្រដោយផ្ទាល់ដល់ជនពិការ។ អ្នកផ្សេងទៀតព្យាយាមធ្វើឱ្យប្រសើរឡើងនូវបរិស្ថានដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម។ ទន្ទឹមនឹងនេះអង្គការដទៃទៀត បានផ្សព្វផ្សាយចំណេះដឹងរបស់ពួកគេទៅកាន់អន្តរជាតិ (តាមស្ថានភាពជាក់ស្តែងនៅវៀតណាម) តាមរយៈកម្មវិធីអប់រំ និង ជំនួបប្រាស្រ័យជាមួយគ្នាទៀតផង។ យើងទាំងអស់គ្នាមានគោលដៅរួមក្នុងការឈានទៅការជួយឧបត្ថម្ភដល់ជនក្រីក្រនិងជួបការ លំបាកនៅប្រទេសវៀតណាម។ ក្នុងនោះមានជនរងគ្រោះដោយសារជាតិពណ៌លឿងទុំដោយនិយាយថាវានឹងមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រទេសនេះ។ តាមសេចក្តីប្រកាសនោះ អង្គការក្រៅរដ្ឋាភិបាលបរទេសរាប់សិបបានសហការជាមួយ PACCOM (ចំណុះ VUFO) ដើម្បីជួយ គាំទ្រដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅប្រទេសវៀតណាម។

ការធ្វើដង្ហែក្បួនមួយរបស់អតីតយោធិនអាមេរិកដែលទាមទារឲ្យការតបស្នងជូនជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំអាមេរិកនិងវៀតណាម (រូបថត៖ Veterans for Peace)

មិនត្រឹមតែបំផុសចលនានិងជួយគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះ ដោយសារជាតិគីមីពុល ពណ៌ លឿងទុំតែប៉ុណ្ណោះ VUFO និងសមាគមមិត្តភាពនៅតំបន់អាមេរិក ក៏បន្តអនុវត្តបេសកកម្មនេះផងដែរ។ជាពិសេសការអនុវត្តតាម សេចក្តីសម្រេចចិត្តលេខ ៣៦-NQ / TW នៃការិយាល័យនយោបាយស្តីពីកិច្ចការពាក់ព័ន្ធនឹងជនជាតិវៀតណាមនៅក្រៅប្រទេស VUFO ក៏បានអនុវត្កកិច្ចការចលនាប្រជាជនវៀតណាមនៅឯបរទេសគួរតែរួមបញ្ចូលសកម្មភាពជួបប្រាស្រ័យមិត្តភាព កិច្ចសហ ប្រតិបត្តិការក្នុងវិស័យផ្តល់ជំនួយមនុស្សធម៌ ជំនះពុះពារនូវផលវិបាកនៃសង្គ្រាមនិងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងផ្តល់ជំនួយ ឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំក្នុងបំណងចង់កាត់បន្ថយការឈឺចាប់ផងដែរ៕

* យោងតាមការិយាល័យបរិស្ថាននិងអភិវឌ្ឍន៍សង្គម នាពេលខាងមុខ នេះសហរដ្ឋអាមេរិកនឹងបន្តជួយដល់ប្រទេសវៀតណាម លើគ្រប់វិស័យ ដើម្បីឱ្យគម្រោងនេះនឹងទទួលការគាំទ្រជាថវិកាចំនួន ៥០ លានដុល្លារអាមេរិកសម្រាប់ជនរងគ្រោះដោយសារជាតិគីមី ពុលពណ៌លឿងទុំនៅតាមខេត្តចំនួន ៧ ដែលត្រូវបានរងការបាញ់ថ្នាំពុលនោះ។ នាបច្ចុប្បន្នប្រទេសវៀតណាមមានជនពិការ ប្រមាណ ៨ លាននាក់ (ស្មើនឹងជិត ៨% នៃចំនួនប្រជាជន)។ ជាពិសេសនៅក្នុងខេត្តនិងក្រុងចំនួន ៧ ដែលអនុវត្តគម្រោង ក្នុងកំឡុងពេលសង្គ្រាមត្រូវបានបាញ់ថ្នាំសារជាតិគីមីពុលយ៉ាងធ្ងន់ធ្ងរ មានមនុស្សជាង ១៦៣.០០០ នាក់ដែលជាជនពិការភាព ធ្ងន់ធ្ងរនិងធ្ងន់ធ្ងរដ៏ពិសេសផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស