Trending now

កសាងធនធានមនុស្សដើម្បីអភិវឌ្ឍន៍វិស័យប្រាជ្ញាសិប្បនិម្មិត (AI) នៅវៀតណាម

16:56 | 27/06/2019 (យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ២៦ មិថុនា នៅទីក្រុងហូជីមិញ ក្រុមហ៊ុនផ្នែកទន់ Quang Trung (QTSC) សហការជាមួយសមាគមផ្នែកទន់និងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) និងសហព័ន្ធនៃសហគ្រាសផលិតបច្ចេកវិទ្យាព័ត៌មានវៀតណាម (VNITO) បានរៀបចំឡើងសិក្ខាសាលាក្រោមប្រធានបទ "បទពិសោធន៍ក្នុងការអនុវត្តគម្រោងប្រាជ្ញាសិប្បនិម្មិត (AI)" ។ សិក្ខាសាលានេះបានសំដៅទៅលើការចែករំលែកគំរូនៃការដាក់ពង្រាយបច្ចេកទេសសិប្បនិម្មិតនៅក្នុងសហគ្រាសវៀតណាម និងបទពិសោធន៍ក្នុងការបណ្តុះបណ្តាល AI សំរាប់សហគ្រាស - សាលារៀន - វិទ្យាស្ថាននានា។

សិក្ខាសាលាក្រោមប្រធានបទ "បទពិសោធន៍ក្នុងការអនុវត្តគម្រោងប្រាជ្ញាសិប្បនិម្មិត (AI)" (រូបថត៖ baotintuc.vn)

ប្រាជ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាដែលត្រូវបានគេផ្តោតអារម្មណ៍បំផុត ហើយជាផ្នែកមួយនៃរលកបដិវត្ដន៍ឧស្សាហកម្មទី ៤.០ ផងដែរ។ នៅប្រទេសវៀតណាមក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកភាពច្រើនបានចាប់យកនិន្នាការ AI របស់ពិភពលោកយ៉ាងឆាប់រហ័ស ហើយដំបូងឡើយមានផលិតផលជាក់លាក់ផងដែរ។ សហគ្រាសនានាបានអនុវត្តគម្រោង AI ជាច្រើនដូចជ៖ កម្មវិធី AI ដើម្បីបង្កើនប្រសិទ្ធភាពនូវឧបករណ៍អេឡិចត្រូនិចរបស់ក្រុមហ៊ុន TMA Solutions; អភិវឌ្ឍប្រព័ន្ធបែងចែកកុំព្យូទ័ររបស់ Global Cybersoft Company; កម្មវិធី AI សម្រាប់ប្រព័ន្ធពិនិត្យមើល VMS នៅ QTSC ជាដើម។

នៅក្នុងសិក្ខាសាលានេះតំណាងអង្គភាពអាជីវកម្ម សាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវក៏បានផ្តល់នូវដំណោះស្រាយជាច្រើន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការព្រមទាំងលើកកម្ពស់សកម្មភាពស្រាវជ្រាវនិងការអភិវឌ្ឍន៍ ក៏ដូចជាការអនុវត្តបច្ចេកវិជ្ជា AI នៅវៀតណាមផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ