Trending now

កូរ៉េខាងត្បូងបានជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកគយជាមួយវៀតណាមនិងប្រទេសជាសមាជិកអាស៊ានមួយចំនួន

22:38 | 12/06/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាយកដ្ឋានគយកូរ៉េខាងត្បូងបានរៀបចំកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកជាមួយមន្ត្រីឥណ្ឌូណេស៊ី ហ្វីលីពីននិងវៀតណាមនៅខាងក្រៅសន្និសិទប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនិងអាស៊ាននៅក្នុងប្រទេសឡាវ។

ប្រទេសកូរ៉េខាងត្បូងនិងអាស៊ានបានជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកគយ

ប្រទេសកូរ៉េខាងត្បូងកំពុងជំរុញយ៉ាងខ្លាំងក្លាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកគយដើម្បីបង្កលក្ខខណ្ឌងាយស្រូលសម្រាប់ពាណិជ្ជកម្មទ្វេភាគីជាមួយដៃគូរបស់ខ្លួនដែលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមមានប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីននិងវៀតណាម។

យោងតាមការប្រកាសរបស់ការិយាល័យគយកូរ៉េខាងត្បូង (KCS) កាលពីថ្ងៃទី ១២ ខែមិថុនាបានឲ្យដឹងថាមេដឹកនាំរបស់ទីភ្នាក់ងារនេះគឺលោក Kim Yung-moon បានជួបប្រជុំទ្វេភាគីដាច់ដោយឡែកជាមួយមន្រ្តីនៃដៃគូទាំងបីបាននិយាយខាងលើ នៅខាងក្រៅសន្និសីទប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនិងអាស៊ាននៅក្នុងប្រទេសឡាវ។

យោងតាម KCS ភាគីនានាបានពិភាក្សាពីកិច្ចព្រមព្រៀងអ្នកប្រតិបត្តិករសេដ្ឋកិច្ចដែលបានអនុញ្ញាត (AEO) និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRA) ។

នាពេលបច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាលើ MRA ជាមួយប្រទេសចំនួន ២០​ ក្នុងនោះមានអាមេរិក ចិននិងជប៉ុន។

ការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់អាស៊ានបានកើនឡើងពី ១០,៤% ក្នុងឆ្នាំ ២០០៧ ដល់ ១៦,៦% នៅឆ្នាំ ២០១៧ ដោយសារការកើនឡើងនៃការលក់គ្រឿងអេឡិចត្រូនិកអ្នកត្រួតពិនិត្យនិងទំនិញប្រើប្រាស់ផ្សេងៗទៀត។

ប្រទេសកូរ៉េខាងត្បូងមានបំណងបង្កើនទំហំពាណិជ្ជកម្មជាមួយវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ានបានឈានដល់ជាង ២០០ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២០៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"