Trending now

កិច្ចការបរទេសបន្តជាចំណុចភ្លឺមួយក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិ

10:11 | 13/01/2021

នាថ្ងៃទី ១១ ខែមករា ក្រសួងការបរទេសវៀតណាម បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៅឆ្នាំ ២០២០ និងដាក់ទិសដៅការងារឆ្នាំ ២០២១។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានចូលរួមនិងថ្លែងនៅក្នុងកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំ ប្រតិភូទាំងឡាយបានវាយតម្លៃចំពោះស្ថានភាពពិភពលោក និងតំបន់នៅឆ្នាំ ២០២០ ដែលមានការប្រែប្រួលយ៉ាងស្មុគស្មាញ និងឆាប់រហ័សមិនធ្លាប់មាន ជាពិសេសការរីករាលដាលនៃជំងឺ Covid-19 ដែលជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ ដល់ជីវភាពរស់នៅ និងទំនាក់ទំនងអន្តរជាតិ។ ក្នុងបរិបទនោះ កិច្ចការបរទេសរបស់បក្ស និងរដ្ឋបានជំនះនូវរាល់បញ្ហាប្រឈម និងឆ្លៀតយកឱកាស អនុវត្តព្រមៗ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ កិច្ចការបរទេសបន្តជាចំណុចភ្លឺក្នុងសមិទ្ធិផលរួមរបស់ប្រទេសជាតិ រួមចំណែកបង្កើតបរិយាកាសអំណោយផលសម្រាប់ការកសាង និងការពារមាតុភូមិ និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសជាតិ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ថ្លែងនៅក្នុងកិច្ចប្រជុំ

ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh បានស្នើឲ្យវិស័យការទូតនៅឆ្នាំ ២០២១ ផ្តោតសំខាន់លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយការបរទេស ដែលបានលើកឡើងដោយមហាសន្និបាតបក្សលើកទី១៣; បន្តជំរុញទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសជិតខាង​ ប្រទេសមហាអំណាច ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណីឲ្យកាន់តែស៊ីជម្រៅ ស្ថិរភាព និងចីរភាព ដោយមានវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធភាព និងអនុវត្តបានល្អនូវការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ និងកិច្ចការអាណិកជនវៀតណាមនៅបរទេស។ វិស័យការទូតត្រូវតែបង្កើនការអនុវត្តសេចក្តីណែនាំរបស់លេខាធិការដ្ឋានស្តីពីការជំរុញ និងលើកកម្ពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០; តាម​ដាន និងការពារអធិបតេយ្យភាពនៃកោះ ដែនសមុទ្រ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើតជាដាច់ខាត៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស