Trending now

Luong Thuy Linh បានគ្រងមកុដបវរកញ្ញាពិភពលោកវៀតណាម ២០១៩ - Miss World Vietnam 2019

10:39 | 04/08/2019 (សរុបដោយ ស្រីពេជ្រ)

យុគសម័យ - នារីស្រស់ស្អាត Luong Thuy Linh មកពីខេត្ត Cao Bang (ភាគខាងជើងវៀតណាម) ជានិស្សិតសាកលវិទ្យាល័យពាណិជ្ជកម្មបរទេស បានគ្រងមកុដបវរកញ្ញាពិភពលោកវៀតណាម ២០១៩ - Miss World Vietnam 2019។

Luong Thuy Linh បានគ្រងមកុដបវរកញ្ញាពិភពលោកវៀតណាម ២០១៩ - Miss World Vietnam

បរវកញ្ញាឯក Luong Thuy Linh ជាមួយបរវកញ្ញាជើងឯករងលេខ ១ Nguyen Ha Kieu Loan និងជើងឯករងលេខ ២ Nguyen Tuong San

វគ្គផ្តាច់ព្រ័ត្រ Miss World Vietnam 2019 - បវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី ៣ ខែសីហានៅទីក្រុង Da Nang ហើយមកុដបវរកញ្ញាឯកបានទៅកញ្ញាស្រស់ស្អាត Luong Thuy Linh មកពីខេត្ត Cao Bang។ ជ័យលាភីជើងឯករងលេខ ១ បានទៅកញ្ញា Nguyen Ha Kieu Loan ហើយនាងនឹងធ្វើជាតំណាងអោយវៀតណាមចូលរួមក្នុងការប្រគួតប្រជែង Miss Grand 2019 នៅប្រទេសវេណេស៊ុយអេឡា។ ជើងឯករងលេខ ២ Nguyen Tuong San នាងនឹងតំណាងអោយវៀតណាមដើម្បីចូលរួមការប្រកួតបវរកញ្ញាអន្តរទ្វីបឆ្នាំ ២០១៩ នៅប្រទេសឥណ្ឌា។

Luong Thuy Linh

បរវកញ្ញាជើងឯករងលេខ ១ កញ្ញា Nguyen Ha Kieu Loan នឹងធ្វើជាតំណាងអោយវៀតណាមចូលរួមក្នុងការប្រគួតប្រជែង Miss Grand 2019 នៅប្រទេសវេណេស៊ុយអេឡា

បរវកញ្ញាជើងឯករងលេខ ២ Nguyen Tuong San នឹងតំណាងអោយវៀតណាមដើម្បីចូលរួមការប្រកួតបវរកញ្ញាអន្តរទ្វីបឆ្នាំ ២០១៩ នៅប្រទេសឥណ្ឌា

បវរកញ្ញា Luong Thuy Linh នឹងធ្វើជាតំណាងវៀតណាមចូលរួមសង្វៀនបវរកញ្ញាពិភពលោកឆ្នាំ ២០១៩។ Thuy Linh ទើបតែមានអាយុ ១៩ ឆ្នាំប៉ុណ្ណោះ នាងគឺជានិស្សិតឆ្នើមមួយរូបដែលមានសម្រស់ស្រស់ស្អាតដាច់គេ នៅសាកលវិទ្យាល័យពាណិជ្ជកម្មការបរទេស។ មិនត្រឹមតែធ្វើអោយគេចាប់អារម្មណ៏អំពីរូបរាងប៉ុណ្ណោះទេ នាងថែមទាំងមានស្នាដៃសិក្សាល្អៗឯក ទៀតផង។ ពោលគឺ នាងមិនត្រឹមតែទទួលបានសមិទ្ធិផលសិក្សាយ៉ាងល្អ នៅឯសាលាពាណិជ្ជកម្មការបរទេសប៉ុណ្ណោះទេ នាងក៏ធ្លាប់ជាសិស្សគណិតវិទ្យាដែរ ប៉ុន្តែដោយសារមានទេពកោសល្យខាងភាសាបរទេស បានជានារីស្រស់ស្អាត Luong Thuy Linh ក៏ជាសមាជិកក្រុមជម្រើសជាតិភាសាអង់គ្លេស ដោយទទួលបាន ពិន្ទុ IELTS ៧.៥ ផងដែរ។

(សរុបដោយ ស្រីពេជ្រ)

(សរុបដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ