Trending now

ឧត្តមសេនីយ៍ទោ Nguyen Quoc Thuoc សម្តែងនូវក្តីរំភើបចំពោះការអភិវឌ្ឍរីកចម្រើននៅកម្ពុជា

14:42 | 19/10/2018

យុគសម័យ - ឧត្តមឧត្តមសេនីយ៍ទោ លោក Nguyen Quoc Thuoc ប្រធានប្រតិភូសាខាសមាគមមិត្តភាព យោធភូមិភាគនិរតីវៀតណាម ប្រចាំរដ្ឋធានីហាណូយបានថ្លែងថា លោកគឺជាសាក្សីរស់មួយរូប ដែលបានចូលរួមក្នុងជួរកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបបប៉ុលពត រហូតទទួលបានជោគជ័យនាថ្ងៃជ័យជម្នះ ៧មករា ១៩៧៩។ លោកមានសេចក្តីរំភើបឥតឧបមា បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជាភ្លាម ក៏បានឃើញពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលនឹកស្មានមិនដល់ បើប្រៀបធៀបទៅនឹងអតីតកាល កាលពី៤០ឆ្នាំមុន។

ការលើកឡើងរបស់លោកមឧត្តមសេនីយ៍ទោ Nguyen Quoc Thuoc បានធ្វើឡើងក្នុងឱកាសលោកនិងគណៈប្រតិភូ អញ្ជើញជួបសម្តែងការគួរសមចំពោះ ​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង មុនពេលដែល​ប្រ​តិភូបន្តដំណើរ​ទៅ​បំពេញ​ទស្សនកិច្ចនៅខេត្តសៀមរាប។

​លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអបអរសាទរចំពោះដំណើរទស្សនកិច្ចរបស់​ប្រតិភូ​​នាពេលនេះ បន្ទាប់ពីប្រជាជនកម្ពុជា ទើបតែបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌថ្មីៗនេះ ពិសេស​រដ្ឋ​សភា និងរាជរដ្ឋាភិបាលនីតិកាលទី៦ កំពុងដំ​ណើរ​​ការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

​លោកជំទាវកិត្តិសង្គហបណ្ឌិត បានរម្លឹកអំពីចំណងមិត្តភាព រវាងប្រជាជន និងប្រទេស​ទាំង​ពីរ ដែលមានជាប្រវត្តិសាស្ត្រជាយូរលុងណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រ​ឆាំង​សត្រូវរួម និងបានសហការជួយគ្នាទៅវិញទៅមក ទាំង​សន្តិ​​សុខ ទាំងការពង្រីកសក្តានុ​ពល​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌជាតិ និងក្របខ័ណ្ឌឯកជន ​ពិសេសយើងចាំមិនភ្លេចទេ ដែលកង​ទ័ព​ប្រ​ជា​ជន​វៀតណាមបានស្ម័គ្រចិត្តជួយរំដោះ​ប្រ​ជា​​ជនកម្ពុជា ឱ្យ​រួចផុតពីរបបកម្ពុជា​ប្រជាធិបតេយ្យ​ប្រ​ល័យ​ពូជសាសន៍ប៉ុលពត។

ចំណែកលោក Nguyen Quoc Phuoc បានថ្លែងអំណរគុណចំពោះលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែល​បាន​អនុញ្ញាតឱ្យប្រតិភូចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញ​ពីវឌ្ឍនភាព​​របស់​កម្ពុជានា​ពេល​បច្ចុប្បន្ន ដែលអាចវាយតម្លៃបានថា កម្ពុជាពិតជា​ព្រះរា​ជា​ណា​ចក្រ​អច្ឆិរយៈ ដែលខុសគ្នាដាច់​ស្រឡះ​កាល​ពី​៤០ឆ្នាំ​កន្លងទៅ ព្រោះពីមុនជា​ទី​វាល​​ពិ​ឃាត និង​ហេដ្ឋា​រចនាសម្ព័ន្ធនានា​​​ស្ថិត​នៅ​ក្នុង​ចំណុចសូន្យ ឥឡូវបានក្លាយជាកន្លែងអភិវឌ្ឍន៍ ឥតឈប់ឈរ ជីវភាពប្រជាជនសម្បូរធូរធារ និងបាន​ក្លាយ​ជាប្រ​ទេស​ជាតិមួយ​ស្មើ​មុខ​ស្មើមាត់​ជាមួយ​បណ្តា​ប្រទេសអភិវឌ្ឍន៍ផងដែរ ។

​​ជាការឆ្លើយតប លោកជំទាវ ម៉ែន សំអន បានពាំនាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករលឹក និងសូម​ឱ្យ​កង​ទ័ព និងប្រជាជន នៃប្រទេស ទាំងពីរបន្តកិច្ចសហការគ្នាឱ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឱ្យ​ផល​​ប្រយោជន៍រួម ដើម្បី កសាងជាតិឱ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេស​ក្នុង​តំបន់ និងនៅលើពិភពលោក ហើយក៏សុំឱ្យដំណើរទេសចរណ៍ទៅកាន់ខេត្តសៀមរាប និងទៅកាន់តំ បន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជារបស់ប្រតិភូ សូមទទួលបានជោគជ័យ៕

(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន