Trending now

សហគមន៍ជនវៀតណាមនៅម៉ូសំប៊ិចប្រារព្ធមហាពិធីបុណ្យវិសាខបូជា

23:12 | 22/07/2018 (យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

យុគសម័យ - នាររៀលថ្ងៃទី២១កក្កដានៅរដ្ឋធានី Maputo សមាគមព្រះពុទ្ធសាសនាវៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិចបានរួមសហការជាមួយអាជ្ញាធមូលដ្ឋាននៃប្រទេសសាមីប្រារព្ធមហាពិធីបុណ្យវិសាខបូជា-ពុទ្ធសករាជ២៥៦២និងការអធិដ្ឋានសូមសេចក្តីសុខចម្រូងចម្រើន។

ព្រះតេជគុណ Thich Dong Hue ថ្លែងសារព្រះពុទ្ធនិងសុន្ទរកថាស្តីពីព្រះធម៌របស់ព្រះពុទ្ធអំពីសន្តិភាព ការអត់ធ្មត់ និងសមភាពព្រះពុទ្ធសាសនា (ប្រភពរូបភាព៖ ស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិច)

ពុទ្ធសាសនិកនិងភ្ញៀវកិត្តយសដែលចូលរួមមហាពិធីបុណ្យវិសាខបូជាបានអុជធូប បួងសួងសុំឲ្យប្រទេសជាតិសម្បូររុងរឿង ប្រជាជនបានរស់នៅក្នុងភាពសុខសាន្តត្រាន គ្រួសារទាំងអស់ប្រកបនូវសុភមង្គល។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងពោរពេញទៅដោយអត្ថន័យ សំដៅឆ្លើយតបនឹងតម្រូវការជំនឿសាសនារបស់សហគមន៍ជនវៀតណាមដែលរស់នៅភូមិភាគ រួមចំណែកបង្កើនសាមគ្គីក្នុងសហគមន៍ ជាពិសេស បន្តនាំយកគំនិតមនុស្សធម៌ ដល់មិត្តភក្តិប្រទេសសាមី។

ចូលរួមក្នុងមហាពិធីបុណ្យ ពីសំណាក់ប្រទេសសាមីមានវត្តមានតំណាងគណៈបក្សកាន់អំណាច Frelomo តំណាងក្រសួងស្ថាប័ននានាពីមជ្ឈឹមដល់តំបន់ ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងអប់រំនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ម៉ូសំប៊ិច តំណាងក្រសួងសាសនានិងយុត្តិធម៌ ក្រសួងការបរទេស ថ្នាក់ដឹកនាំរដ្ឋធានី Maputo អ្នកមុខអ្នកការតំណាងអង្គការសាសនាជាង២០របស់ម៉ូសំប៊ិច រួមទាំងប្អូនកុមារសិស្សានុសិស្សនិងប្រជាជនខ័ណ្ឌ Maputo ផងដែរ។

ឯកអគ្គរដ្ឋទូត លោក Le Huy Hoang អញ្ជើញថ្លែងមតិអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធមូលដ្ឋានប្រទេសសាមីនិងវាយតម្លៃនូវសកម្មភាពរបស់សមាគមព្រះពុទ្ធសាសនាវៀតណាមនៅម៉ូសំប៊ិច (ប្រភពរូបភាព៖ស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិច)

ពីសំណាក់វៀតណាម មានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូសំប៊ិច លោក Le Huy Hoang មន្ត្រីស្ថានទូត គណៈប្រតិភូសមាគមព្រះពុទ្ធសាសនាវៀតណាមដឹកនាំដោយព្រះតេជគុណ Thich Dong Hue សមាជិកក្រុមប្រឹក្សាអភិបាល ប្រធានសមាគមព្រះពុទ្ធសាសនាវៀតណាមប្រចាំនៅម៉ូសំប៊ិច រួមទាំងពុទ្ធសាសនិកជាង២០០នាក់ជាតំណាងបងប្អូនជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅម៉ូសំប៊ិច។

ព្រះតេជគុណ Thich Dong Hue អញ្ជើញជូនវត្ថុអនុស្សវរីយ៍ដល់រដ្ឋមន្ត្រីក្រសួងអប់រំនិងអភិវឌ្ឍន៍ធនធានមនុស្សម៉ូសំប៊ិច (ប្រភពរូបភាព៖ ស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិច)

នៅក្នុងពិធីបុណ្យ ព្រះតេជគុណ Thich Dong Hue បានអញ្ជើញថ្លែងសារព្រះពុទ្ធដោយមានព្រះធម៌ របស់ព្រះពុទ្ធស្តីពីសន្តិភាព ការអត់ធ្មត់ និងសមភាពព្រះពុទ្ធសាសនា។ ព្រះតេជគុណក៏បានអំពាវនាវឲ្យពុទ្ធសាសនិកទាំងអស់ ជួយគ្នាទៅវិញទៅមក ដើម្បីការអភិវឌ្ឍនិងនាំគ្នាឆ្ពោះទៅមាតុប្រទេសជានិច្ច។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ូសំប៊ិចលោក Le Huy Hoang បានថ្លែងអំណរគុណចំពោះតំណាងអាជ្ញាធរតំបន់ ស្ថាប័នាសាសនានៃប្រទេសសាមី ដែលបានចូលរួមព្រឹត្តិការណ៍នេះ និងមានបំណងចង់ឲ្យលោកអ្នកនាងទាំងអស់ បន្តគាំទ្រសកម្មភាពរបស់សមាគមព្រះពុទ្ធសាសនាវៀតណាមនៅម៉ូសំប៊ិច។

ព្រះតេជគុណ Thich Dong Hue និងសមាគមព្រះពុទ្ធសាសនាវៀតណាមបានប្រគល់អំណោយមនុស្សធម៌ដល់សិស្សានុសិស្សនៅរដ្ឋធានី Maputo (ប្រភពរូបភាព៖ ស្ថានទូតវៀតណាមប្រចាំនៅម៊ូសំប៊ិច)

លោកស្រី Conceita Sortane រដ្ឋមន្ត្រីក្រសួងអប់រំនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស តំណាងក្រសួងសាសនានិងយុត្តិធម៌ និងស្ថាប័នសាសនានានារបស់ម៉ូសំប៊ិច បានថ្លែងមតិអប់អរសាទរចំពោះការរៀបចំមហាពិធីបុណ្យវិសាខបូជាដ៏មហោឡារិករបស់សមាគមព្រះពុទ្ធសាសនាវៀតណាមនៅម៉ូសំប៊ិចនិងស្ថានទូតវៀតណាមប្រចាំនៅម៉ូសំប៊ិចផងដែរ។ លោកស្រីសម្តែងការត្រៀមជាស្រេចជួយឧបត្ថម្ភសកម្មភាពរបស់សមាគមព្រះពុទ្ធសាសនាសំដៅជម្រុញគោលនយោបាយពហុសាសនារបស់ប្រទេសសាមី ដំណាក់កាល២០១៥-២០១៩ ជាពិសេស ជម្រុញការជួបប្រាស្រ័យរវាងសមាគមជាមួយអង្គការសាសនានានារបស់ប្រទេសសាមី ដែលរួមចំណែកទៅក្នុងការរឹតបន្តឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតលោក Le Huy Hoang ព្រះតេជគុណ Thich Dong Hue រួមទាំងថ្នាក់ដឹកនាំប្រទេសសាមីនិងបងប្អូនជនវៀតណាមអនុវត្តការដោះលេងព្រាប (ប្រភពរូបភាព៖ ស្ថានទូតវៀតណាមប្រចាំនៅម៊ូសំប៊ិច)

ពិធីបុណ្យបានប្រារព្ធក្នុងបរិយាកាសកក់ក្តៅ ដោយកម្មវិធីវប្បធម៌ម្ហូបអាហារដ៏រស់រវើកគួរឲ្យចាប់អារម្មណ៍។ ភ្ញៀវកិត្តយសបានចូលរួមសកម្មភាពដោះលេងសត្វព្រាប ជួបប្រាស្រ័យសិល្បៈ ដែលស្ងើចសរសើរវប្បធម៌ព្រះពុទ្ធ ភាពស្រស់ស្អាតនិងការរាក់ទាក់រស់រាយរបស់ទឹកដីមនុស្សវៀតណាមនិងម៉ូសំប៊ិច៕

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

(យោងតាម baoquocte.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន