Trending now

គុយបានិងឥណ្ឌាវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម

17:05 | 24/01/2021

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមបានពន្លឿនខ្លាំងសមាហរណកម្មសេដ្ឋកិច្ចនិងបានបំពេញតួនាទី ក្នុងការជំរុញសន្តិភាពនៅលើពិភពលោក។ លោកស្រី Irmina Perojo ក៏បានសម្តែងនូវជំនឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងដឹកនាំប្រទេសបន្តទទួលបានជោគជ័យនាពេលអនាគត។

រូបថត៖ TTXVN

ភារៈធារីស្ដីទីនៃស្ថានទូតគុយបាប្រចាំនៅវៀតណាមលោកស្រី Irmina Perojo បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមទទួលបានជោគជ័យជាច្រើនក្នុងរយៈពេល ៣៥ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មី។ នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងឆ្នាំ ២០២០ ដើម្បីបំពេញភារកិច្ចពីរទន្ទឹមគ្នាពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក៏ដូចជាការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្សនោះ លោកស្រី Irmina Perojo បានវាយតម្លៃថាវៀតណាមទទួលបាន ជោគជ័យក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ គឺដោយសារមានការដឹកនាំរបស់បក្ស និងការប្ដូរផ្ដាច់របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការថែទាំខុសភាពជូនប្រជាជន។

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមបានពន្លឿនខ្លាំងសមាហរណកម្មសេដ្ឋកិច្ចនិងបានបំពេញតួនាទី ក្នុងការជំរុញសន្តិភាពនៅលើពិភពលោក។ លោកស្រី Irmina Perojo ក៏បានសម្តែងនូវជំនឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងដឹកនាំប្រទេសបន្តទទួលបានជោគជ័យនាពេលអនាគត។

ចំណែកលោក Pallab Sengupta សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការអន្តរជាតិនៃគណៈបក្សកុម្មុយនិស្តឥណ្ឌាបានអះអាងថាបក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនវៀតណាម ដើម្បីដណ្ដើមបានជ័យជំនះលើពួកអាណានិគម បារាំង ចក្រពត្តិជប៉ុន និងអាមេរិក។ ក្នុងដំណើរការដឹកនាំប្រជាជនដើម្បីរំដោះនិងកសាងប្រទេសជាតិនោះ បក្សកុម្មុយនិស្តវៀតណាមបានក្លាយជាតំណាងពិតរបស់ប្រជាជនវៀតណាម។ រាល់សមិទ្ធិផលទាំងអស់របស់វៀតណាមសព្វថ្ងៃគឺជាលទ្ធផលនៃការរួមចំណែកដ៏ធំធេងរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការរៀបចំធ្វើផែន ការដឹកនាំ និងការអនុវត្តយុទ្ធសាស្ត្រសមស្របសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយរបស់ប្រទេសផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ