Trending now

យុវជនតៃវ៉ាន់ស្វែងរកឱកាសក្នុងវិស័យកសិកម្មនៅក្នុងប្រទេសវៀតណាម

20:56 | 28/08/2018 (បកប្រែដោយ ហ្វាង ហុង)

យុគសម័យ - ក្រុមឯកអគ្គរដ្ឋទូតយុវជនកសិកម្មខឿនសេដ្ឋកិច្ចតែវ៉ាន់ (ចិន) ដោយមានយុវជនឆ្នើម ១៥ នាក់បានមកដល់វៀតណាម ដើម្បីចូលរួមក្នុងកម្មវិធីជួបប្រាស្រ័យអភិវឌ្ឍវិស័យកសិកម្មរវាងវៀតណាមនិងតៃវ៉ាន់ ចាប់ពីថ្ងៃទី២៧ ខែសីហាដល់ថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៨

ទិដ្ឋភាពនៃសន្និសីទស្តីពីស្ថានភាពអភិវឌ្ឍន៍ផ្នែកកសិកម្មនាថ្ងៃទី២៧ខែសីហា(រូបថតៈ Vietnam+)

យុវជនទាំងអស់នេះ ត្រូវបានជ្រើសរើសពីបេក្ខជនជាង២០០នាក់ នៅតៃវ៉ាន់ ដែលតំណាងឱ្យកសិករតៃវ៉ាន់ក្នុងគោលបំណងបង្កើតអាជីវកម្ម ការផ្ទេរបច្ចេកវិទ្យា ឬការចែកចាយផលិតផលនៅក្នុងទីផ្សារវៀតណាម។ ក្រុមយុវជននេះសមត្ថភាពក្នុងការអនុវត្ដកសិ – រុក្ខ – ជលផល ដោយយុវជនទាំងនេះមានចំណេះដឹងផ្សេងៗគ្នាលើវិស័យកសិពាណិជ្ជកម្ម កសិកម្មសរីរាង្គ និងថ្នាំកសិកម្ម។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមលើកនេះ គណៈប្រតិភូយុវជនមានគម្រោងទៅ ទស្សនាសកលវិទ្យាល័យជាតិកសិកម្មវៀតណាម វិទ្យាស្ថានស្រាវជ្រាវផ្លែឈើ និងបន្លែ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រសត្វ និងវិទ្យាស្ថានស្រាវជ្រាវវារីវប្បកម្មលេខ១ ក្នុងចំណោមវិទ្យាស្ថានស្រាវជ្រាវកសិ – រុក្ខ – ជលផលផ្សេងៗទៀត។ តាមរយៈដំណើរទស្សនកិច្ចនេះ នឹងជួយឲ្យក្រុមយុវជនយល់ដឹងអំពីកិច្ចការអភិវឌ្ឍ វិស័យកសិឧស្សាហកម្មរបស់វៀតណាម ការផលិត និងការចែកចាយកសិផលក្នុងស្រុក ប្រតិបត្តិការទីផ្សារ និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

មជ្ឈដ្ឋានវ័យក្មេងតែវ៉ាន់ចាប់ើផ្តើមអាជីពថ្មីលើវិស័យកសិកម្ម (រូបថតៈ vietnam+)

ទន្ទឹមជាមួយគ្នានោះ គណៈប្រតិភូនឹងបំពេញទស្សនកិច្ចទៅរោងចក្រដាំដុះ និងកសិដ្ឋាន ដែលវិនិយោគដោយតៃវ៉ាន់នៅក្នុង វិស័យនេះនៅក្នុងប្រទេសវៀតណាម ព្រមទាំងជួបជាមួយបណ្តាអ្នកស្រាវជ្រាវ និងអ្នកជំនួញវៀតណាមផងដែរ៕

(បកប្រែដោយ ហ្វាង ហុង)

(បកប្រែដោយ ហ្វាង ហុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ