Trending now

ភ្លេងពិណពាទ្យ-តម្លៃនៃវប្បធម៌របស់ជនរួមជាតិខ្មែរ Nam Bo

22:48 | 03/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - រួមជាមួយការស្នាក់នៅតាមវាលសណ្តទន្លេ Cuu Long ជនរួមជាតិខ្មែរ នៅតែបន្តកេរិ៍្តតំណែលពីខឿនវប្បធម៌អង្គរ អរិយធម៌ស្រូវទឹករួមទាំងទំនៀមទំលាប់ នៃជីវភាពរបស់នៅរបស់ជនជាតិចិនភាគតិច ជនជាតិចាមដែលបង្កើត ឡើងនូវ វប្បធម៌ដោយឡែករបស់ខ្លួន។ ចំពោះជនជាតិខ្មែរ គេមានឃ្លាំង ឧបករណ៍ភ្លេងវិសេសវិសាលជាច្រើននិងសម្បូរបែប។ ក្នុងនោះ ភ្លេងពិណពាទ្យ ជាប្រភេទភ្លេង មានតម្លៃវប្បធម៌ដោយឡែករបស់ជនរួមជាតិខ្មែរ Nam Bo។

ឧបករណ៍ភ្លេងពិណពាទ្យ

ភ្លេងពិណពាទ្យជាវង់តន្រ្តីប្រពៃណីរបស់ជនជាតិខ្មែរ Nam Bo ។ នៅពេលវង់​តន្ត្រី​នេះ​ប្រគុំ​ម្ដងៗ ​ឮសូរ​ សំនៀង​ខ្លាំង​ស្រួយ​ពីរោះ​រណ្តំហើយត្រូវបាន​គេ​ប្រើប្រាស់ជា​សំខាន់​សម្រាប់ប្រគុំ​កំដរ​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ ប្រពៃណី​ព្រះពុទ្ធ សាសនា​ កំដរ​ក្នុងវង់​របាំ​បុរាណ​ ល្ខោន​បុរាណ​ ឬ​កំដរ​ក្នុង​ពិធីបុណ្យសពជាដើម។ភ្លេងពិណពាទ្យ ជា​វង់​តន្ត្រី​មួយ​ដែល​មាន​ឧបករណ៍ ៥ មុខសំដៅបង្ហាញនូវ ទឹកចិត្តរបស់ខ្មែរចំពោះទេវតា ចំពោះធម្មជាតិនិងចំពោះមនុស្ស។ វត្តអារាមទាំងតូចទាំងធំរបស់ជនជាតិខ្មែរ សុទ្ធតែមានវង់ភ្លេងពិណពាទ្យ។ លោក Ly Danh នៅទីក្រុង Soc Trang បានឲ្យ ដឹងថា៖ “ដោយទទួលបានការយកចិត្តទុកដាក់របស់រដ្ឋ ដូច្នេះ ជីវភាពរស់នៅរបស់ ប្រជាជនក៏គ្រាន់បើជាង។​ឥឡូវនេះ នៅវត្តណាក៏មានវង់ភ្លេងពិណពាទ្យសម្រាប់ទុកលេង កំដរពិធីបុណ្យនានាក្នុងវត្តផ្ទាល់ឬក្នុងភូមិស្រុកផងដែរ។ ម្យ៉ាងវិញទៀត យើងខ្ញុំក៏បានបើកថ្នាក់សិក្សាសម្រាប់យុវជនដែលស្រឡាញ់ជក់ចិត្តនឹងប្រភេទតន្ត្រីនេះ”។

គងវងតូច

ក្នុងចំណោមឧបករណ៌តន្ត្រីនៃវង់ភ្លេងពិណពាទ្យនេះ ឧបករណ៍សំខាន់បំផុតគឺ​រនាតឯកដែលបានប្រ គុំជាមួយ ស្គរធំ​ពីរ សំភោ​រ ស្រ​ឡៃ និង គង់​វង់​ធំ ទើបបង្កើតឡើងនូវសំនៀងត​ន្ត្រី​មាន​សុ​ក្រិត​ភាព​ពេញលេញ។ ភ្លេងពិណពាទ្យ មានលក្ខណៈខុសប្លែកដោយឡែកជាមួយនឹងឧបករណ៍ភ្លេងប្រពៃណីដទៃ ដែលទាម ទារឲ្យតន្ត្រីករម្នាក់ៗត្រូវយល់ច្បាស់អំពីចង្វាក់តន្ត្រីនៃវប្បធម៌ខ្មែរ។ សិល្បៈករ Ly Phat ជាអ្នកធ្វើឧបករណ៍ភ្លេងពិណពាទ្យម្នាក់នៅទីក្រុង Soc Trang បានឲ្យដឹងថា៖ “ខ្ញុំចេះ ផលិត ឧបករណ៍ភ្លេងពិណពាទ្យបាន២០ឆ្នាំហើយ។ ពោលគឺអាយុៈ ១៥ឆ្នាំខ្ញុំបានចេះធ្វើហើយ។​ ដើមឡើយធ្វើមិនទាន់ស្អាតទេ ប៉ុន្តែនៅព្យាយាមធ្វើយូរៗទៅក៏ស្អាតជាង។ ប៉ុន្តែត្រូវចេះលេងភ្លេងទើបចេះធ្វើឧបករណ៍ភ្លេងដែរ។

ឧបករណ៍ភ្លេងរនាតឯក

ភ្លេងពិណពាទ្យរបស់ជនជាតិខ្មែរមានលក្ខណៈវិសេសវិសាលនិងតម្លៃសិល្បៈខ្ពស់ ប៉ុន្តែចង់ប្រើប្រាស់ ស្ទាត់ជំនាញប្រភេទឧបករណ៍នេះគឺទាមទារឲ្យ សិល្បៈករម្នាក់ៗយល់ច្បាស់នូវរបៀបប្រគំតន្ត្រី ស្រឡាញ់ការច្នៃប្រឌិត ដែល ទើបនឹងសម្តែងបានល្អ។ នាបច្ចុប្បន្ន នៅទីវត្តអារាមរបស់ជនជាតិខ្មែរ Nam Bo សុទ្ធតែ មានក្លឹប មានថ្នាក់រៀនរបៀបលេងឧបករណ៌ពិណពាទ្យសម្រាប់ប្អួនៗកុមារ។ ប្អូន Lam Quyet Thang ដែលកំពុងរៀនចង្វាក់តន្ត្រីប្រពៃណីខ្មែរក្នុង​វត្ត Dơi នៅខេត្ត Soc Trang បានឲ្យដឹងថា “ប្អូនរៀនភ្លេងពិណពាទ្យបានរយៈពេល៣ឆ្នាំហើយ។ ពេលកំសាន្តនៅវត្ត ប្អូនជក់ចិត្តនឹងវង់ភ្លេងនេះអញ្ជឹងបានសូមគ្រូរៀន។ពេលរៀនដំបូងគឺពិបាកណាស់ ប៉ុន្តែប្អូនព្យាយាមរៀន បន្ទាប់នោះឃើញថាស្រួលបន្តិច។ ដំបូងរៀន ដៃមិនទាន់ស្ទាត់ទេ ប៉ុន្តែរៀនយូរៗទៅដៃដូចរហ័សរហូនជាង”។

ភ្លេងពិណពាទ្យត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋរបស់ជនជាតិខ្មែរ Nam Bo។ វង់ភ្លេងពិណ ពាទ្យបានក្លាយទៅជានិមិត្តរូបនៃបរិយាកាសវប្បធម៌រស់ រវើស និងជាព្រលឹងក្នុងជីវភាពវប្បធម៌របស់ជនជាតិខ្មែរ។ ជនជាតិខ្មែរមានពាក្យ ស្លោកថា “កូនក្មេងខ្មែរចេះរាំ ចេះច្រៀងមុននឹងចេះអាន ចេះសរសរ” សំដៅ​បញ្ជាក់នូវឥទ្ធិពលយ៉ាងជ្រាលជ្រៅរបស់តន្ត្រីក្នុងជីវភាពរស់នៅស្មារតីរបស់ជនជាតិខ្មែរ Nam Bo ផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម)
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung
ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម
វៀតណាម៖ កងទ័ពការពារព្រំដែនខេត្ត Dak Lak រៀបចំកម្មវិធី «ខែមីនានៅតំបន់ព្រំដែន»