Trending now

បោះពុម្ពផ្សាយតែមប្រៃសណីយ៍ឈុតពិសេស “សត្វនៅសួនឧទ្យានជាតិ Kon Ka Kinh”

16:32 | 19/08/2018 (សរុបព័ត៌មាន ដោយ ថាញ់ កុង)

យុគសម័យ - នាថ្ងៃទី១៨ខែសីហា នៅទីក្រុង Pleiku ខេត្ត Gia Lai ក្រសួងព័ត៌មាននិងផ្សព្វផ្សាយនិងអគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាម បានរួមសហការជាមួយគណកម្មាធិការប្រជាជនខេត្ត Gia Lai បោះពុម្ភផ្សាយតែមប្រៃសណីយ៍ឈុតពិសេស “សត្វនៅសួនឧទ្យានជាតិ Kon Ka Kinh ” (Gia Lai)។

ទិដ្ឋភាពនៃពិធី (រូបថតៈ chinhphu.vn)

ឈុតតែមពិសេសនេះមានគំរូតែមចំនួន៤និង block តែមមួយ ដែលជារូបភាពពិតប្រាកដនៃប្រភេទសត្វនៅសួនឧទ្យានជាតិ Kon Ka Kinh ដូចជាបក្សី Khuou (Garrulax konkakinhensi) សត្វល្មូន Ola (Acanthosaura nataliae), សត្វ Mang Truong Son (Muntiacus truongsonensis) ជាដើម។

ទន្ទឹមជាមួយគ្នានោះ Block តែមថែមទាំងបង្ហាញពីធម្មជាតិ ដែលតភ្ជាប់សត្វ៤ប្រភេទនៅសួនឧទ្យាន Kon Ka Kinh និងព្រៃនៅពីចម្ងាយដែលបង្កើតឡើងផ្ទាំងទស្សនីយភាពរស់រវើកនិងមានភាពស្រមើស្រមៃ។

តែមមានតម្លៃ៣ប្រភេទ គឺ ៣ ពាន់ដុង; ៦ពាន់៥រយដុងនិង១ម៉ឺន៥រយដុង រចនាដោយវិចិត្រករ To Minh Trang នៅអគ្គនាយកប្រៃសនីយ៍វៀតណាម (រូបថតៈ chinhphu.vn)

ការបោះពុម្ភផ្សាយតែមឈុតពិសេស “សត្វនៅសួនឧទ្យានជាតិ Kon Ka Kinh (Gia Lai)” មិនត្រឹមតែឧទ្ទេសនាមជាមួយភ្ញៀវទេសចរជាតិនិងអន្តរជាតិចំពោះភាពសម្បូរបែបនៃសត្វនិងរុក្ខជាតិនៅឧទ្យានជាតិ Kon Ka Kinh ឲ្យប្រជាជនបានជ្រាបនឹង ចូលរួមកាន់តែសកម្មនៅក្នុងការអភិរក្សនិងអភិវឌ្ឍន៍សត្វព្រៃដ៏កម្រ។

សួនឧទ្យាន Kon Ka Kinh មើលពីលើ (រូបថតៈ Internet)

ក្រៅពីនេះ តាមរយៈតែមមួយឈុតនេះ អ្នកទេសចរក្នុងស្រុកនិងបរទេសអាចយល់ដឹងបន្ថែមអំពីវប្បធ៌មនិងទស្សនីយភាពដ៏ល្បីល្បាញនៃតំបន់ព្រៃណ Tay Nguyen។

ឧទ្យានជាតិ Kon Ka Kinh មានទីតាំងស្ថិតនៅទិសឦសាន​របស់ ខេត្ត Gia Lai ដែលមានចម្ងាយប្រហែល៥០ គីឡូម៉ែត្រពីទីក្រុង Pleiku ។ នៅឆ្នាំ ២០០២ តំបន់អភិរក្សធម្មជាតិ Kon Ka Kinh ត្រូវបាននាយករដ្ឋមន្ត្រីអនុម័តជាផ្លូវការឲ្យប្តូរឈ្មោះទៅជាសួនឧទ្យានជាតិ Kon La Kinh មានផ្ទៃដីចំនួន ៤១.៧៨០ ហិកតា។

ល្បាក់ទឹកមួួយក្នុងសួនឧទ្យានជាតិ Kon Ka Kinh (រូបថតៈ Internet)

បច្ចុប្បន្ននេះ ឧទ្យានជាតិកំពុងមានប្រភេទរុក្ខជាតិជាង ១ពាន់ ប្រភេទសត្វរាប់រយប្រភេទ ក្នុងនោះ មានសត្វកម្រជាច្រើន ដែលមានឈ្មោះនៅក្នុងសៀវភៅក្រហម ដូចជាសត្វទោច, Vooc va ជើងពណ៌ប្រផេះ, mang Truong Son ជាដើម។​ នៅឆ្នាំ ២០០៣ សួនឧទ្យានជាតិ Kon Ka Kinh ត្រូវបានគេទទួលស្គាល់ថាជាសួនបេតិកភណ្ឌអាស៊ាន៕

(សរុបព័ត៌មាន ដោយ ថាញ់ កុង)

(សរុបព័ត៌មាន ដោយ ថាញ់ កុង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ