Trending now

ប្រជាជនអេត្យូពីសម្តែងក្តីសប្បាយរីករាយទទួលស្វាគមន៍ប្រធានរដ្ឋ លោក Tran Dai Quang មកបំពេញទស្សនកិច្ច

22:21 | 22/08/2018

ប្រព័ន្ធផ្សព្វផ្សាយរបស់អេត្យូពីក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បានផ្សព្វផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang នៅរដ្ឋធានី Addis Ababa ។

ទិដ្ឋភាពនៃទីក្រុង Addis Ababa (រូបថត៖ Ngoc Thach/VOV)

ប្រជាជនអេត្យូពីបានសម្តែងការសប្បាយរីករាយចំពោះព័ត៌មាននេះហើយសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោក Tran Dai Quang នឹងជួយជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគនិងទេសចរណ៍។

ព័ត៌មានជូនដំណឹងថា ប្រធានរដ្ឋវៀតណាមនឹងបំពេញទស្សនកិច្ចនៅប្រទេសអេត្យូពីបានធ្វើឱ្យលោក Suleiman អ្នកបើកតាក់ស៊ីមួយនាក់នៅរដ្ឋធានី Addis Ababa សប្បាយណាស់។ “ប្រធានរដ្ឋវៀតណាមបានបំពេញទស្សនកិច្ចនៅប្រទេសអេត្យូពី ហើយនឹងជួបពិភាក្សាជាមួយប្រធានាធិបតី នាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីមួយចំនួនរបស់អេត្យូពីដែរ។ ខ្ញុំគាំទ្រយ៉ាងខ្លាំងចំពោះព័ត៌មាននេះ ពីព្រោះនេះឱកាសដ៏ល្អមួយសម្រាប់ប្រទេសទាំងពីរអភិវឌ្ឍន៍ទំនាក់ទំនង។ ប្រហែលជានឹងមានជនវៀតណាមជាច្រើននាក់មកប្រទេសអេត្យូពីដើម្បីធ្វើការវិនិយោគ។ ប្រការនេះគឺល្អសម្រាប់យើងខ្ញុំព្រោះយើងនឹងមានការងារច្រើន។ បានដូច្នេះ ប្រជាជនអេត្បូពីយើងខ្ញុំនិងប្រជាជនវៀត ណាមនឹងសហការគ្នាធ្វើអាជីវកម្មដើម្បីនាំមកនូវផលប្រយោជន៍ជូនដល់ប្រទេសយើងទាំងពីរ”។ កនេះបើតាមការចែករំលែករបស់លោក Suleiman។

មានប្រជាជនជាច្រើនបានរំពឹងទុកថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Tran Dai Quang នឹងបើកចេញឱកាសផ្លាស់ប្តូរពាណិជ្ជកម្ម ព្រោះថា ទំនិញវៀតណាមនឹងមានវត្តមានកាន់តែច្រើននៅទីផ្សារអេត្យូពី ដែលជាទីផ្សារកំពុងនិយមចូលចិត្តទំនិញវៀត ណាម។

ហាងលក់ខោអាវរបស់អ្នកស្រី Kidist (រូបថតៈ Ngoc Thach/VOV)

Kidist ជាអ្នកគ្រប់គ្រងសណ្ឋាគារនៅក្រុង Addis Ababa បាននិយាយថាប្រទេសអេត្យូពីនឹងមានឱកាសសហការជាមួយអាជីវកម្មវៀតណាមកាន់តែច្រើនលើវិស័យផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍវិស័យកសិកម្មការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងទូរគមនាគមន៍ និងសំលៀកបំពាក់ជាដើម៖ សម្រាប់តំបន់ជនបទរបស់អេត្បូពីជាមិនខាន”។

ប្រជាជនអេត្យូពីជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមនឹងបើកចេញទំព័រប្រវត្តិសាស្ត្រសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ