Trending now

បឹង Tay (បឹងខាងលិច) - រមណីយដ្ឋានគួរអោយចាប់អារម្មណ៍នៅរដ្ឋធានី ហាណូយ

14:11 | 25/12/2018

នៅទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម មានបឹងបួរទាំងធំទាំង តូចរាប់សិបកន្លែង។ ក្នុងនោះ បឹង Tay (បឹងខាងលិច) ជាបឹងទឹកសាបធំបំផុត ដោយមានទំហំឡើងដល់ទៅរាប់រយហិកតា ហើយផ្លូវជុំវិញបឹងមានប្រវែង ប្រមាណ២០គីឡូម៉ែត្រ។ បឹងTay មិនត្រឹមតែជារមណីយដ្ឋានទេសចរណ៍គួរ អោយចាប់អារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងបង្កប់តម្លៃវប្បធម៌ដ៏វិសេស វិសាលជាច្រើនទៀតផង។

បឹង Tay មើលពីខាងលើ (រូបថត៖ truyenhinhdulich.vn)

បឹង Tay ជាបឹងទឹកសាបធម្មជាតិនៅប៉ែកពាយ័ព្យរដ្ឋធានី ហាណូយ។ បឹងនេះមានទំហំឡើងដល់ទៅ៥០០ហិកតា។ តាមឯកសារប្រវត្តិ សាស្ត្របានអោយដឹងថា បឹង Tay ត្រូវបានកកើតឡើងពីផ្នែកមួយនៃទន្លេ ក្រហម។ ផ្លូវជុំវិញបឹង Tay ពោរពេញទៅដោយម្លប់ដើមឈើត្រជាក់ស្រួល។ មើលពីខាងលើ បឹង Tay មានរូបរាងដូចជាដង្កៀបក្ដាមមួយ។

បឹង Tay បានក្លាយទៅជាចំណែកមួយដែលមិនអាចខ្វះបានឡើយក្នុងជីវិត ខាងស្មារតីរបស់ប្រជាជនរដ្ឋធានីហាណូយ ក៏ដូចជាភ្ញៀវទេសចរពីគ្រប់ទិសទីមក ដល់ហាណូយផងដែរ។ សម្រស់ស្អាតនៃបឹង Tay មិនត្រឹមតែបានបង្កើតឡើង ដោយផ្ទៃទឹកខៀវស្រងាត់ធំល្វឹងល្វើយប៉ុណ្ណោះទេ ថែមទាំងដោយទេសភាពចម្រុះ ពណ៌នៃផ្កាឥន្ធនេល និងផ្កាក្ងោកនៅសង្ខាងផ្លូវជុំវិញបឹង ទៀតផង។ ហើយលក្ខណៈពិសេសបំផុតនៃបឹង Tay បើធៀបនឹងបឹងផ្សេងៗទៀតនៅទីក្រុង ហាណូយនោះ គឺពណ៌នៃផ្ទៃទឹក។ ផ្ទៃទឹកបឹង Tay នេះអាចផ្លាស់ប្ដូរពណ៌ពីពណ៌ ខៀវទៅពណ៌ប្រផេះតាមរដូវកាលនីមួយៗ ក៏ដូចជាតាមពេលវេលានីមួយៗក្នុងមួយថ្ងៃ ផងដែរ។ ពេលថ្ងៃអស្តង្គតប្រហែលជាពេលវេលាដែលបឹង Tay មានសម្រស់យ៉ាង ស្អាតត្រចះត្រចង់បំផុត។

វត្ត Tran Quoc នៅតាមមាត់បឹង Tay (រូបថត៖ TTXVN)

ជារៀងរាល់ថ្ងៃ មានមនុស្សយ៉ាងច្រើនកុះករតែងតែមកដល់បឹង Tay ដើម្បី ហាត់ប្រាណឬដើរកំសាន្តក្នុងបរិយាកាសខ្យល់បរិសុទ្ធ។ ទីនេះក៏ជាកន្លែងជួប ជុំគ្នារបស់គូស្នេហ៍ មិត្តភក្តិនិងក្រុមគ្រួសារ ផងដែរ។ លោក Nguyen Tung Lam ពលរដ្ឋម្នាក់នៅខ័ណ្ឌ Dong Da ហាណូយ បានចែករំលែកថា៖ “ខ្ញុំមានអនុស្សាវរីយ៍ជាច្រើននៅបឹង Tay។ មុននេះ ខ្ញុំនិងសង្សាស្រីតែងតែ មកលេងនៅតាមមាត់បឹង។ យើងខ្ញុំបាន គយគន់ទេសភាព ហើយសារសងគ្នាអស់រយៈពេលច្រើនម៉ោងណាស់។ មានហាងលក់ ជាច្រើននៅតាម មាត់បឹង ចាប់ ពីហាងកាហ្វេតូចតាចរហូតដល់ហាងម្ហូបអាហារនិង ហាងស្រាបៀរ ដែលខ្ញុំនិងពួកម៉ាកអាចអង្គុយផឹកស៊ីរំលងអធ្រាត។ ប្រជាជនហាណូយទាំង ចាស់ទាំងក្មេងសុទ្ធតែស្រឡាញ់បឹង Tay នេះណាស់”។

បឹង Tay មិនត្រឹមតែមានទេសភាពធម្មជាតិដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែម ទាំងមានរមណីយដ្ឋានបុរមបុរាណជាច្រើនទៀតដូចជា វត្ត Tran Quoc វត្ត Kim Lien វិហារ Quan Thanh និងទីសក្ការៈបូជា Tay Ho ផងដែរ។ នោះសុទ្ធតែ ជាអាស័យដ្ឋានដែលធ្លាប់ស្គាល់ដល់របស់ប្រជាជនរដ្ឋធានីនាពេលមានពិធី បុណ្យទាននានា។ ប្រជាជនហាណូយនិងភ្ញៀវទេសចរមកដល់ទីនេះមិនត្រឹមតែ ដើម្បីគយគន់លក្ខណៈស្ថាបត្យកម្មដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងដើម្បី បួងសួងសុំអោយជួបតែសេចក្ដីសុខនិងសំណាងល្អទៀតផង។ លោកស្រី Le Nhu Loan នៅខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ បានអោយដឹងថា៖ “លំហនៅតាមវត្តនានានៅតំបន់បឹង Tay នេះគឺទូលំទូលាយនិងស្រស់ស្អាត ណាស់។ ក្លិនក្រអូបនៃធូបក្នុងវត្តលាយឡំក្នុងបរិយាកាសខ្យល់បរិសុទ្ធ ធ្វើអោយ អ្នកណាក៏មានអារម្មណ៍សុខសាន្តដែរ។ មានភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើន កុះករ ក៏មកទស្សនាវត្តផងដែរ”។

ចំណុចផ្សេងមួយទៀតដែលធ្វើអោយបឹង Tay ក្លាយទៅជារមណីយដ្ឋានគួរ អោយទាក់ទាញនោះ គឺនៅជុំវិញបឹងនេះមានភូមិដាំផ្កាដ៏ល្បីល្បាញជាច្រើនដូច ជា ភូមិផ្កា Nghi Tam ភូមិផ្កាម៉ាកខៃ Nhat Tan ហើយពិសេសគឺ ផ្កាឈូកបឹង Tay ដែលរីកស្គុះស្គាយក្នុងខែឧសភាជារៀងរាល់ឆ្នាំ បានបង្កើតឡើងកេរ្តិ៍ឈ្មោះនៃតែ អប់ផ្កាឈូក Tay Ho។ លោកស្រី Tran Thi Nga ពលរដ្ឋម្នាក់នៅភូមិផ្កាម៉ាក ខៃ Nhat Tan បានអោយដឹងថា៖ “គ្រួសារខ្ញុំបានចាប់ផ្ដើមប្រកបរបរដាំផ្កាម៉ាកខៃចាប់តាំងពីជំនាន់លោកតា ខ្ញុំមកម្លះ។ ខ្ញុំជាកូនស្រី ដូច្នេះបានជាក៏បន្តអាជីពរបស់គ្រួសារដែរ។ ភ្ញៀវមកភូមិ ផ្កាម៉ាកខៃ Nhat Tan ដើម្បីទស្សនា ទិញផ្កានិងថតរូបយ៉ាងច្រើនកុះករណាស់”។

មកដល់បឹង Tay គឺមកដល់លំហគួរអោយប្លែកអារម្មណ៍មួយដែលឃ្លាត ឆ្ងាយពីភាពអ៊ូអរ មម៉ាញឹកនៃមជ្ឈមណ្ឌលទីក្រុង។ បឹង Tay ជានិច្ចកាល នាំមកនូវអារម្មណ៍សុខសាន្តគួរអោយស្ងប់ចិត្តចំពោះមនុស្សម្នាក់ៗនាពេលមក ដល់ទីនេះម្ដងៗ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ