Trending now

ទៅទស្សនាផ្សារអណ្ដែតទឹក Cai Rang នៅទីក្រុង Can Tho

00:20 | 24/07/2018

Cai Rang ជាផ្សារមួយក្នុងចំណោមផ្សារអណ្ដែតទឹកធំបំផុតនៅទីក្រុង Can Tho។ ផ្សារនេះមានដាក់លក់ផ្លែឈើ និងផលិតផលពិសេសគ្រប់ប្រភេទនៃតំបន់ដីសណ្ដទន្លេ Cuu Long។

ទូកចម្លងលក់ផ្លែឪឡឹកនិងទូកលក់អាហារព្រឹកនៅផ្សារ Cai Rang (រូបថត៖ VOV)

ផ្សារអណ្ដែតទឹក Cai Rang ស្ថិតនៅលើទន្លេ Cai Rang ជិតនឹងស្ពាន Cai Rang មានចម្ងាយប្រមាណ៦គ.មពីទីក្រុង Can Tho តាមផ្លូវគោក ហើយចំណាយ៣០នាទីប្រសិនបើលោកអ្នកជិះទូកចេញពីកំពង់ផែ Ninh Kieu។ ដូចផ្សារអណ្ដែតទឹកផ្សេងៗនៅតំបន់ដីសណ្ដទន្លេ Cuu Long ដែរ ផ្សារអណ្ដែតទឹក Cai Rang ត្រូវបានបង្កើតឡើងដើម្បីបម្រើតម្រូវការលក់ដូរទំនិញ ចាប់ពីពេលដែលផ្លូវគោកនិងមធ្យោបាយធ្វើដំណើរតាមផ្លូវគោកមិនទាន់អភិវឌ្ឍន៍។ នាគ្រានោះ គេតែងតែជួបជុំគ្នានៅលើទន្លេដោយមធ្យោបាយផ្លូវទឹកដូចជា កាណូត ទូកចម្លងនិងទូកង។

ផ្សារ Cai Rang ចាប់ផ្ដើមប្រជុំចាប់ពីព្រឹកព្រលឹមរហូតដល់វេលាម៉ោង៨ឬ៩ព្រឹក។ ទំនិញគ្រប់ប្រភេទត្រូវបានដាក់លក់នៅលើទូកហើយទូកមួយលក់មុខទំនិញតែមួយមុខប៉ុណ្ណោះ។ លោកស្រី Le Thi My Xuyen អាជីវការិនីជួញដូរផ្លែម្នាស់នៅផ្សារអណ្ដែតទឹក Cai Rang បានចែករំលែកថា៖ “នាងខ្ញុំលក់ផ្លែម្នាស់បានរាប់រយផ្លែជារៀងរាល់ថ្ងៃ ហើយទទួលប្រាក់ចំណេញជាង២សែនដុង។ លក់ដូរនៅផ្សារដូច្នេះ ធ្វើឲ្យនាងខ្ញុំមានស្រណុកស្រួលច្រើនជាងធ្វើស្រែ ព្រោះថាលក់នៅផ្សារគឺថ្ងៃណាក៏រកបានលុយដែរ រីឯធ្វើស្រែគឺត្រូវរង់ចាំដល់ពេលប្រ មូលផលទើបបានលុយ។ ក្រៅពីនោះ លក់ដូរនៅផ្សារបានជួបអ្នកផងទាំងពួងបាននិយាយលេងជាមួយគ្នាសប្បាយណាស់”។

ភ្ញៀវទេសចរទិញផ្លែឈើនៅផ្សារ Cai Rang

ផ្សារអណ្ដែតទឹក Cai Rang មិនប្រជុំនាថ្ងៃទី១ ថ្ងៃទី២ បុណ្យចូលឆ្នាំថ្មីប្រពៃណី និងថ្ងៃទី៥ ខែ៥ តាមច័ន្ទគតិ។ គេមិនត្រឹមតែលក់ដូរផ្លែឈើនិងកសិផលនៅទីនេះប៉ុណ្ណោះទេ ថែមទាំងបើកសេវាកម្មផ្សេងៗទៀតផងដូចជា៖ ហាង pho គុយទៀវ កាហ្វេ និងហាងស្រាបៀអណ្ដែតទឹក ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរ។ ចំណុចខ្លាំងនៃផ្សារអណ្ដែតទឹក Cai Rang គឺការរក្សានិងពង្រីកតំលៃវិសេសវិសាលនៃតំបន់ដីសណ្ដទន្លេ Cuu Long និងទំនិញស្រស់ៗឆ្ងាញ់ពិសេសនៅទីនេះ។

នាសព្វថ្ងៃ ផ្សារអណ្ដែតទឹក Cai Rang ជាទីមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរពីគ្រប់ទិសទី។ ចាប់ពីព្រឹកព្រលឹមជារៀងរាល់ថ្ងៃ បណ្ដាទូកកាណូ (ឬបានហៅថាទូកសេវា) ដឹកជញ្ជូនភ្ញៀវទេសចរយ៉ាងច្រើនកុះករចូលទស្សនាផ្សារ។ សំបុត្រជិះទូកកាណូទៅទស្សនាផ្សារមានតំលៃ២ហ្មឺនដុងម្នាក់។ ប្រសិនបើភ្ញៀវទេសចរចង់ទៅឆ្លងស្ពាន Can Tho ដើម្បីទស្សនាស្ពានពីខាងក្រោមនាពេលថ្ងៃរះ គឺត្រូវបង់បន្ថែម១ហ្មឺនដុងក្នុងម្នាក់ទៀត។

ផ្សារអណ្ដែតទឹក Cai Rang និយាយដោយឡែកនិងផ្សារអណ្ដែតទឹកនានានៅតំបន់ដីសណ្ដទន្លេ Cuu Long និយាយរួម មិនត្រឹមតែបង្កើតការងារសំរាប់ប្រជាជននៅតាមមាត់ទន្លេ ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវឱកាសដើម្បីអភិវឌ្ឍន៍រូបសណ្ឋានទេសចរដ៏ពិសេសដោយឡែកមួយនៃតំបន់ដីនេះទៀតផង។

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ