Trending now

សាច់ជូរ-ម្ហូបពិសេសរបស់ប្រជាជន Muong នៅខេត្ត Phu Tho

13:42 | 29/03/2021

Thanh Son គឺជាទឹកដីបុរាណ ជាតំបន់រស់នៅរបស់ជនជាតិ Muong។ ទីនេះមិនត្រឹមតែល្បីល្បាញខាងទេសភាពដ៏ស្អាតប្រពៃប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរពីជិតនិងឆ្ងាយ ដោយម្ហូបប្លែកៗ ពោរពេញទៅដោយអត្តសញ្ញាណជាតិទៀតផង។ ក្នុងចំណោមនោះ មានមុខម្ហូបសាច់ជូរ ត្រូវបានគេចាត់ទុកថាជាមុខម្ហូបពិសេសប្រចាំតំបន់ព្រៃភ្នំ Thanh Son និងជាម្ហូបដែលមិនអាចខ្វះបាននៅក្នុងស្ពុកម្ហូបនាបុណ្យប្រពៃណីរបស់ជនជាតិ Muong ផងដែរ។

សាច់ជូរត្រូវបានដាក់ក្នុងបំពង់ពក

មុខម្ហូននេះ គឺមិនពិបាកទេសម្រាប់ការស្វែងរកវត្ថុធាតុដើម ហើយក៏មិនពិបាកក្នុងការកែច្នៃនោះឡើយ ប៉ុន្តែជាមួយរូបមន្តដោយឡែករបស់ខ្លួន បានជាមុខម្ហូប សាច់ ជូរដែលបានមរតកពីច្រើនជំនាន់ របស់ជនជាតិ Muong នៅក្នុងស្រុក Thanh Son ខេត្ត Phu Tho កាន់តែមានភាពទាក់ទាញចំពោះប្រជាជននិងភ្ញៀវទេសចរ។ លោកស្រី Dinh Thi Phuong នៅឃុំ Vo Mieu ស្រុក Thanh Son បានចែករំលែកថា៖ “បើតាមខ្ញុំបានដឹងកាលពីក្មេងនោះគឺ មុខម្ហូបសាច់ជូរ ដែលឪពុកម្តាយរបស់ខ្ញុំធ្វើគឺត្រូវបានខ្ចប់ក្នុងស្លឹកចែកឬស្លឹកសាគូរសម្រាប់ទទួលទានក្នុងរយៈពេលពីរបីថ្ងៃចូលឆ្នាំថ្មី។ នៅពេលនោះ ការទទួលទានមានអារម្មណ៍ឆ្ងាញ់ហើយជក់ចិត្តណាស់។ បុណ្យតេតរៀងរាល់ឆ្នាំតែងតែមានម្ហូបសាច់នេះធ្វើដោយឪពុកម្តាយ។ មនុស្សជំនាន់ក្រោយ ដែលយើងខ្ញុំបានកែលម្អវិធីធ្វើសាច់ជូរបន្តិច ពោលគឺ សាច់ត្រូវបានដាក់ក្នុងបំពង់ដើម្បីទុកបានយូរហើយមានក្លិនឈ្ងុយឆ្ងាញ់ផងដែរ”។

យោងទៅចាស់ទុំនៅក្នុងភូមិ ម្ហូបសាច់ជូរបានកើតចេញពីតម្រូវការរក្សាសាច់សម្រាប់ជាចំណីអាហារប្រើប្រាស់រយៈពេលយូរអង្វែង ជាពិសេស នៅពេលកាប់ជ្រូកនាបុណ្យតេតប្រពៃណីតែម្តង។ ហេតុដូច្នេះ ខណៈដែលបុណ្យតេតប្រពៃណីមកដល់ម្តងៗ គេនឹងឃើញបំពង់ឫស្សីដែលមានសាច់ជូរ ត្រូវបានប្រជាជនព្យួរលើផ្ទះបាយសម្រាប់ទុកប្រើប្រាស់ពេញមួយឆ្នាំ។ ឆ្លងកាត់ពេលវេលា សាច់ជូរបានក្លាយជាម្ហូបដែលមិនអាចខ្វះបាន និងក្លាយទៅជាវប្បធម៌ម្ហូបអាហារនៅក្នុងថាសសំណែន សែនព្រេនជីដូនជីតារបស់ជនជាតិ Muong នានិទាឃរដូវ។ លោក Dinh Van Than នៅឃុំ Vo Mieu ស្រុក Thanh Son បានអោយដឹងថា៖ “ប្រសិនបើនិយាយអំពីបុណ្យតេតរបស់ជនជាតិ Muong គឺមានន័យថា រាល់ថ្ងៃទី ១ និងទី ២ នៃពិធីបុណ្យចូលឆ្នាំថ្មី អាហារក្នុងពិធីស្វាគមន៍មិត្តភក្តិសុទ្ធតែត្រូវមានសាច់ជូរផងដែរ។ ការមានមុខម្ហូបនេះនៅលើស្ពកបាយ នឹងធ្វើអោយស្ពកបាយកាន់តែសម្បូរបែបនាឱកាសនិទាឃៈរដូវមកដល់”។

សាច់ជូរ-បើស្តាប់មើលទៅហាក់ដូចជាសាមញ្ញណាស់ ប៉ុន្តែដើម្បីធ្វើបំពង់ឫស្សីដាក់សាច់ជូរដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានពណ៌ស្អាតគឺជាសិល្បៈដែលតម្រូវឱ្យសិប្បករត្រូវជ្រើសរើសវត្ថុធាតុដើមដើម្បីនាំមកនូវរសជាតិជូរផ្អែម។

សាច់ជូរ ម្ហូបពិសេសរបស់ជនជាតិ Muong

រូបមន្តរបស់ជនជាតិ Muong នៅ Thanh Son គឺអ្នកភូមិគេបានជ្រើសរើសយកសត្វជ្រូកមួយប្រភេទដែលបានចិញ្ចឹមតាមបែបធម្មជាតិ និងមានទំងន់តែ ២០ គីឡូ ក្រាម ប៉ុណ្ណោះ។ ប្រភេទសាច់ជ្រូកនេះនឹងផ្តល់នូវស្បែកផុយ និងរស់ជាតិឈ្ងុយឆ្ងាញ់។ពេលដែលសាច់ជ្រូកបានធ្វើស្អាតរួចរាល់ គេយកទៅដុតដល់ពេលជិតឆ្អិន។ បន្ទាប់មកជ្រើសរើសយកសាច់នៅកន្លែងគូទ ស្មា ឬសាច់បីជាន់ ហើយហាន់ស្តើងៗ ដោយយកសរសៃចេញទាំងអស់។ ក្រៅពីគ្រឿងទេសដូចជាអំបិលនិងខ្ទឹមស អ្នកភូមិក៏មិនភ្លេចយកសាច់មកប្រឡាក់ជាមួយម្សៅ ធ្វើពីពោតដើម្បីបង្កើតក្លិនក្រអូប។ បន្ទាប់ពីបានប្រឡាក់សាច់ជ្រូកអោយមានខ្លឹនឆ្ងាញមក គេដាក់សាច់ចូលក្នុងបំពង់ឫស្សីដែលត្រូវបានសម្អាតនិងស្ងួតហើយ។

លោកស្រី Sa Thi Tam ជនជាតិ Muong នៅភូមិ Xuan ឃុំ Kim Thuong ស្រុក Xuan Son ខេត្ត Phu Tho ជាអ្នកមានបទពិសោធន៍ច្រើនក្នុងការធ្វើសាច់ជូរ។ បើតាមលោកស្រី Tam កាលពីមុន ប្រជាជនធ្លាប់ផលិតសាច់ជូរដើម្បីធ្វើជាអាហារបម្រុង។ លោកស្រី Tam បានសំណេះសំណាលថា៖ “កាលពីមុនមនុស្សបានដាក់សាច់ដែលបានប្រឡាក់ជាមួយម្សៅធ្វើពីពោត ហើយញត់ចូលក្នុងបំពង់ឆ្នុក បន្ទាប់មកព្យួរវានៅលើផ្ទះបាយដើម្បីបរិភោគរាល់ខែ។ ប្រសិនបើទុកបានរយៈពេលប្រហែល ១ សប្តាហ៍ សាច់គឺឆ្ងាញ់ល្មម ដូចពាក្យចាស់ពោលថា សាច់ ៣ ត្រី ៧ មានន័យថា សាច់ទុក ៣ ថ្ងៃ អាចបរិភោគបាន ចំណែកឯត្រីអាចញ៉ាំក្រោយរយៈពេល ៧ ថ្ងៃ”។

ជនជាតិ Muong ប្រើស្លឹកឈើនៅក្នុងព្រៃឬមានស្រាប់ក្នុងសួនច្បារ ដើម្បីបរិភោគជាមួយសាច់ជូរ ដូចជាស្លឹកល្វា ស្លឹកត្របែក ជាដើម ហោយជ្រលក់ជាមួយទឹកត្រី សុទ្ធ មុខម្ហូបសាច់ជូរនឹងឈ្ងុយឆ្ងាញ់ជាង។ ដោយសាររស់ជាតិឈ្ងុយឆ្ងាញ់ ហេតុដូច្នេះ ពេលមកដល់ភូមិ Muong ម្តងៗ ភ្ញៀវទេសចរកុំភ្លេចរីករាយនឹងភាពពិសេសនៃមុខម្ហូបនេះផងណា៕

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស