Trending now

គំរូអំពីការខិតខំប្រឹងប្រែងជំនះពុះពាលើការលំបាករបស់និស្សិតកម្ពុជា

13:42 | 29/03/2021

អនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំដំណាក់កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២០ រវាងក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម ជាមួយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជានោះ ជារៀងរាល់ឆ្នាំ ភាគីវៀតណាមបានទទួលនិស្សិតកម្ពុជាចំនួន ១២០ នាក់មកបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ក្រោយឧត្តមសិក្សា ចុះកម្មសិក្សា និងរៀនភាសាវៀតណាមសម្រាប់ថ្នាក់ឧត្តមសិក្សា។

ងួន ម៉េងហ៊ាង - ប្រធានសមាគមនិស្សិតកម្ពុជានៅវៀតណាម

និស្សិតកម្ពុជា ភាគច្រើនបានសិក្សានៅតាមបណ្ដាសាលាដូចជា៖ មហាវិទ្យាល័យវេជ្ជសាស្ត្រហាណូយ មហាវិទ្យាល័យសំណង់ មហាវិទ្យាល័យពហុបច្ចេកទេស មហាវិទ្យាល័យស្ថាបត្យកម្ម និងមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ។ មិត្ត ងួនម៉េងហ៊ាង ប្រធានសមាគមនិស្សិតកម្ពុជានៅវៀតណាមគឺជានិស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សានៅវៀតណាមផងដែរ។ ងួន ម៉េងហ៊ាងបានចាប់ផ្តើមសិក្សារៀនសូត្រនៅវៀតណាមកាលពីឆ្នាំ២០១៥។ ក្រោយរយៈពេល ១ ឆ្នាំសិក្សាភាសាវៀតណាមនៅសាលាមិត្តភាព ៨០ (T80) មក ម៉េងហ៊ាងបានក្លាយទៅជានិស្សិតនៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ ជំនាញពាណិជ្ជកម្មអន្តរ ជាតិ។ នាបច្ចប្បន្ននេះ ងួន ម៉េងហ៊ាងមានអាយុ ២៤ ឆ្នាំ ហើយជានិស្សិតឆ្នាំទី ៣។

នាគ្រាដំបូង ម៉េងហ៊ាងបានជួបប្រទះនឹងការលំបាកជាច្រើន នៅពេលសិក្សារៀនសូត្រនៅវៀតណាម ដូចជាសេចក្ដីនឹករលឹកផ្ទះ ស្រុកកំណើត ព្រមទាំងមិនស្គាល់ផ្លូវថ្នល់ជាដើម។ លើសពីនេះទៅទៀត អាកាសធាតុនៅវៀតណាម ខាងជើង នាសិសិរដូវគឺត្រជាក់យ៉ាងខ្លាំង ហើយនារដូវក្ដៅគឺក្ដៅស្អុះស្អាប់ក៏ជាឧបសគ្គដ៏ធំធេងចំពោះម៉េងហ៊ាងផងដែរ។ ប៉ុន្តែនាគ្រានោះ ការលំបាកបំផុតចំពោះម៉េងហ៊ាងគឺមិនចេះភាសាវៀតណាមឡើយ។ រហូតមកដល់ពេលនេះ ដោយការខិតខំប្រឹងប្រែង ម៉េងហ៊ាងបានជំនះពុះពារលើរាល់ការលំបាកទាំងនេះ។

ងួន ម៉េងហ៊ាង និងនិស្សតិកម្ពុជាចុះកម្មសិក្សានៅខេត្ត Lao Cai

ដើម្បីតបស្នងសងគុណចំពោះគ្រួសារ លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិនោះ ងួន ម៉េងហ៊ាងបានខិតខំប្រឹងប្រែង និងឧស្សាព្យាយាមសិក្សារៀនសូត្រដោយឥតឈប់ឈរ។ ជាមួយនឹងស្នាដៃសិក្សា និងបទពិសោធន៍របស់ខ្លួននោះ ម៉េងហ៊ាងត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមនិស្សិតកម្ពុជានៅវៀតណាម។ ចំពោះម៉េងហ៊ាន នេះគឺជាកិត្តិយសផង និងជាភារកិច្ចដ៏ថ្លៃថ្លាផងដែរ។

តាំងពីពេលនោះមក ម៉េងហ៊ាងមានអារម្មណ៍ជិតស្និទ្ធជាមួយប្រទេសវៀតណាម។ នាបច្ចុប្បន្ននេះ ម៉េងហ៊ាងមានអារម្មណ៍ស្រឡាញ់ប្រទេសវៀតណាម ព្រមទាំងបានស្គាល់រាប់អានមិត្តភក្តិជិតស្នទ្ធជាច្រើន។ វាយតម្លៃអំពីម៉េងហ៊ាន មិត្ត Tran Thi Lan និស្សិតមួយរូបនៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានឲ្យដឹងថា៖

"ចាប់ពីគ្រាដំបូង ដែលបានជួបម៉េងហ៊ាងនៅមហាវិទ្យាល័យមក នាងខ្ញុំមានអារម្មណ៍ថាម៉េងហ៊ាងគឺជាមិត្តភក្តិដ៏ល្អម្នាក់។ នាគ្រាដំបូងគាត់មានភាពខ្មាស់អៀនបន្តិច ប៉ុន្តែឥឡូវនេះគាត់បានក្លាយទៅជានិស្សិតដ៏សកម្មបំផុតនៅមហាវិទ្យាល័យ។ គាត់បានឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រណាស់។ ដោយមានទឹកចិត្តរួសរាយរាក់ទាក់ ម៉េងហ៊ាងបានជួយឲ្យទំនាក់ទំនងរវាងនិស្សិតវៀតណាម និងកម្ពុជាកាន់តែមានភាពជិតស្និទ្ធិថែមទៀត"។

ងួន ម៉េងហ៊ាង និងនិស្សតិកម្ពុជាចុះកម្មសិក្សានៅខេត្ត Lao Cai

នាខែឧសភាខាងមុខ ម៉េងហ៊ាងនឹងបញ្ចប់ការសិក្សានៅមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ ជំនាញពាណិជ្ជកម្មអន្តរជាតិ។ ក្រោយពេលបញ្ចប់ការសិក្សា ម៉េងហ៊ាងគ្រោងនឹងធ្វើការនៅវៀតណាមក្នុងរយៈពេលពី ២ ដល់ ៣ ឆ្នាំ ដើម្បីរៀនសូត្របទពិសោធន៍ជាក់ស្ដែង។ ម៉េងហ៊ាងមានក្ដីសង្ឈឹមថា នេះគឺជាការសម្រេចដ៏ត្រឹមត្រូវសម្រាប់ខ្លួន៕

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស