Trending now

ក្តីសង្ឃឹម “តភ្ជាប់សម្លេងគងឃ្មោះ” នៅភូមិ M’Duk

14:12 | 30/06/2018

ចំពោះមុខស្ថានភាពដែល លំហរគងឃ្មោះកាន់តែត្រូវបង្រួញនិងបាត់រលត់ទៅនោះ ការដែលក្រុមប្រគុំគងឃ្មោះវ័យក្មេងតាមភូមិឋាននានារបស់ខេត្ត Dak Lak មានការជក់ចិត្តនឹងប្រភេទឧបករណ៍តន្ត្រីនេះជាប្រការថ្លៃថ្លាណាស់។ សម្រាប់យុវជននៅភូមិឋាន M’duk ឃុំ Ea Tam ទីក្រុង Buon Ma Thuot ការជក់ចិត្តនេះបានជួយឲ្យប្អូនៗខិតមិជិត ជាមួយសម្លាងគងឃ្មោះនិងទទួលបាននូវជោគជ័យដំបូងដែលបង្កើតក្តីសង្ឃឹមតភ្ជាប់ សម្លែងគងឃ្មោះរបស់ភមិឋានមរតកដល់ជំនាន់ក្រោយៗ។

ក្រុមប្រគុំឃ្មោះវ័យក្មេងសម្តែងនៅក្នុងពិធីបុណ្យវប្បធម៌ កីឡា បណ្តាជនជាតិភាគតិច ទីក្រុង Buon Ma Thuot លើកទី៥ ឆ្នាំ ២០១៨


ខណៈដែលសម្លេងឃ្មោះធ្វើពីឫស្សីបានលានលឺរំពងនោះ ការរឯងចិត្តខ្មាស់អៀន ដែលឡើងឆាកសម្តែងលើកដំបូងរបស់សមាជិកទាំងអស់នៃក្រុមប្រគុំឃ្មោះភូមិ M’Duk ហាក់ដូចជារំលាយបាត់ទៅអស់រលីង ។ ទោះបីជាមានអាយុតិចក៏ដោយ ប៉ុន្តែការ សម្តែងរបស់ប្អូនៗសុទ្ធតែបានសិប្បករវាយតម្លៃខ្ពស់និងត្រូវបានប្រៀបធៀបថាមិន ចាញ់សិប្បករជើងចាស់មានបទពិសោធន៍សម្តែងច្រើនឆ្នាំឡើយ។ វគ្គប្រគុំនេះទទួល បានរង្វាន់លេខ៣ថ្នាក់ឃំនិងត្រូវបានជ្រើសរើសចូលប្រឡងក្នុងវគ្គផ្តាច់ ព្រ័ត្រនៃទិវា វប្បធម៌កីឡាបណ្តាជនជាតិទីក្រុង Buon Ma Thuot ដែលបានប្រារព្ធនាថ្ងៃទី១០ខែមិនា កន្លងទៅ។ Y Wăn Ê’Ban សមាជិកមួយនាក់នៃក្រុមនេះបានចែករំលែកថា ៖

“រូបប្អូនផ្ទាល់ក៏ដូចជាសមាជិកដទៃនៃក្រុមប្រគុំឃ្មោះនៅមានមិង មាងណាស់ ព្រោះថាវាយអាយុតូចផងនិងជាលើកដំបូងតំណាងភូមិ ឋានរបស់ខ្លួនទៅប្រឡង។ ម្យ៉ាងវិញទៀត ខ្លួនក៏មានមោទនភាពពេលដែលឈ្នះតំណាងរបស់ភូមិដទៃដើម្បីចូល រួមក្នុងពានរង្វាន់នេះ។ ប្អូនសង្ឃឹមថា នាពេលអនាគត ក្រុមឃ្មោះនិងកាន់តែរីកចម្រើន ដើម្បីរក្សាបាននូវវប្បធម៌របស់ជនជាតិ E de”។

ត្រូវបានបង្កើតមុននេះ៣ឆ្នាំ ក្រុមប្រគុំឃ្មោះវ័យក្មេងភូមិ M’Duk មានសមាជិក ចំនួន១២នាក់ ស្ថិតក្នុងវ័យអាយុពី៩ដល់១៧ឆ្នាំ ដែលតែងតែចូលរួមការហាត់សមនិង សម្តែងក្នុងឱកាសពិធីបុណ្យនានា។ ក្នុងមួយសប្តាហ៍ សមាជិកក្នុងក្រុមចំណាយពេល វេលាពីរដល់៣ពេលសម្រាប់ហឹ្វកហាត់ការប្រគុំឃ្មោះឲ្យស៊ីចង្វាក់គ្នា។ Y Liăng Nie Kdam សមាជិកក្មេងបំផុតក្នុងក្រុមបានឲ្យដឹងថា ប្អូនស្គាល់ដល់ឃ្មោះកាលពីចូលរៀន ថ្នាក់ទី១៖

“មុននឹងរៀនវាយឃ្មោះប្អូនបានរៀនដេញចាបីបានជាប្អូនចេះស្តាប់ចង្វាក។ ដើម ឡើយប្អូនមិនទទួលបានការអនុញ្ញត្តិចូលក្រុមនេះទេ ក្រោយមកឃើញខ្ញុំចូលចិត្តពេច ម្តាយបានទៅសុំគ្រូឲ្យចូលក្រុមផង។ តាំងពីចូលជាសមាជិកក្នុងក្រុម ប្អូនចេះចង្វាក់ស្ទើ តែទាំងអស់”។

សិប្បករ Y Hiu Nie Kdam គ្រូបង្ហាត់បង្រៀនផ្ទាល់ឲ្យក្រុមប្រគុំឃ្មោះវ័យក្មេងភូមិ M’Duk បានសំណេះសំណាលថា លោកមានការពេញចិត្តណាស់ដោយឃើញថា កូនសិស្សរបស់ខ្លួនមានចំណងចំណូលចិត្តនឹងប្រភេទឧបករណ៍តន្ត្រីប្រពៃណីរបស់ជន ជាតិ។ សម្រាប់លោក សម្លេងឃ្មោះហាក់ដូចជាព្រលឹងរបស់ជនជាតិ E de តាមនោះ លោកចង់បង្រៀនឲ្យជំនាន់ក្រោយៗច្រើនថែមទៀត។

អស់រយៈពេល១០ឆ្នាំកន្លងទៅ ក្រុមប្រគុំឃ្មោះវ័យក្មេងជនជាតិ E de តាមបណ្តា ភូមិឋាននានាទទួលបានការបង្ហាត់បង្រៀនពីលោក Y Hiu Nie Kdam។ ជាពិសេស តាំងពីឆ្នាំ២០០៤ រហូតមកដល់ពេលនេះ មានក្រុមប្រគុំឃ្មោះវ័យក្មេងជាច្រើនបានបន្ត មរតកនិងទទួលបានស្នាដៃខ្ពស់ក្នុងការប្រឡងគ្រប់ជាន់ថ្នាក់។ ប្រការនេះជាកម្លាំង ចលករដើម្បីលោកបន្តការរក្សាព្រលឹងឃ្មោះ Tay Nguyen ៖

“ដើមឡើយ ឃើញថាមានយុវជនច្រើននាក់គេចាត់ទុកគងឃ្មោះជាលក្ខណៈ វប្បធម៌ដ៏វិសេសវិសាលដោយឡែករបស់ជនជាតិខ្លួន។ បន្ទាប់មកមានឱពុកម្តាយក្នុង ភូមិក៏បានសូមចុះឈ្មោះឲ្យកូនរៀន។ ហេតុដូច្នេះ ខ្ញុំតាំងចិត្តរក្សាថ្នាក់រៀនដែលកំពុង មានចំនួនសិស្សចូលរួមកាន់តែច្រើននេះ”។

នៅភូមិ M’Duk បច្ចុប្បន្ន ការជក់ចិត្តវាយគងឃ្មោះនិងរក្សាវប្បធម៌គងឃ្មោះត្រូវ បានរីកសាយភាយដល់ជំនាន់ជាច្រើន។ មិនត្រឹមតែយុវជននិយមចូលចិត្តរៀនវាយ គងឃ្មោះប៉ុណ្ណោះទេ ថែមទាំងអាណាព្យាបាលក៏យកចិត្តទុកដាក់និងគាំទ្រឲ្យកូនរៀន ផង លើកទឹកចិត្តឲ្យកូនចូលរួមការសម្តែងផង។ ពីការស្រឡាញ់និងចូលរួមការហ្វឹក ហាត់យ៉ាងមត់ចត់នោះ ជំនាន់យុវជននៅភូមិ M’Duk កំពុងតបស្នងនូវតម្លៃប្រពៃណី របស់ជីដូនជីតា តាមរយៈបទគងឃ្មោះដែលប្អូនៗបានរៀន។ ប្អូនៗនឹងជាជំនាន់ក្រោយ រក្សាឲ្យចង្វាក់គងឃ្មោះបន្តលាន់លឺកងរំពងទូទាំងខ្ពង់រាប Tay Nguyen៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម