Trending now

៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយបា៖ ជាដៃគូសំខាន់និងការទុកចិត្តគ្នាទៅវិញទៅមក

15:09 | 01/12/2020 (បកប្រែដោយឌីណា)

យុគសម័យ - ថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម - គុយបា សមាជិកការិយាល័យនយោបាយលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh បានបញ្ជាក់ថា៖“ សព្វថ្ងៃនេះគុយបានៅ គឺជាដៃគូសំខាន់និងទុកចិត្តបានរបស់វៀតណាម ... “ ទំនាក់ទំនងមិត្តភាពពិសេស សាមគ្គីភាពនិងការទុកចិត្តគ្នារវាងវៀតណាមនិងគុយបាគឺកម្រមានណាស់ ក្នុងទំនាក់ទំនងអន្តរជាតិ” ។

ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងគុយបាបានក្លាយជានិមិត្ត​រូបដ៏រស់រវើក​នៃសាមគ្គីភាព​រវាងប្រជាជន​នៃ​បណ្តាប្រទេស​ក្នុង​ការតស៊ូ​ ដើម្បីឯករាជ្យ សេរីភាព អធិបតេយ្យភាព​និង​សិទ្ធិ​ជ្រើសរើសរបស់ប្រជាជន។

លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga បានថ្លែងសុន្ទរកថាក្នុងពិធីនោះ។ (រូបថត៖ TV)

លោកស្រីប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Nguyen Phuong Nga បានមានប្រសាសន៍ថា៖ ការរួបរួមនៃមនោគតិ ដ៏ខ្ពង់ខ្ពស់នៃយុគសម័យនេះបានបង្កើតការយោគយល់គ្នារវាងប្រជាជាតិទាំងពីរ បង្កើតទំនាក់ទំនងវៀតណាម​ –គុយបា​ ប្រកបដោយអត្ថន័យ។ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមក​នេះ ប្រជាជននៃប្រទេសទាំងពីរតែងតែរួបរួមគ្នា ​ជំនះរាល់ការ​លំបាក​​​និងឧបសគ្គ ​ដោយ​បន្ត​ការអនុវត្ត​យ៉ាងរឹងមាំលើ​មាគ៌ាដែលបានជ្រើសរើស ...

យោងតាមលោកស្រី Nguyen Phuong Nga អស់រយៈពេល​ជា​ច្រើន​ឆ្នាំមកហើយ​ សម្ព័ន្ធអង្គការមិត្តភាព​វៀតណាម​និង​វិទ្យាស្ថាន​គុយបាមិត្តភាពជាមួយបណ្តាជនជាតិ (ICAP) សម្ព័ន្ធអង្គការមិត្តភាពនិងអង្គការប្រជាជននៃប្រទេសទាំងពីរបានរៀបចំសកម្មភាពមិត្តភាពជាច្រើនដែលអាចផ្សព្វផ្សាយ​យ៉ាងខ្លាំងក្លាដល់មហាជន ជាពិសេសស្រទាប់​យុវជន។ សកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកសាមគ្គីភាព មិត្តភាពពិសេស​និងកិច្ចសហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - គុយបា។ សូម្បីតែ នៅឆ្នាំ ២០២០ ទោះបីជួបការលំបាកជាច្រើន​ដោយសារការរីករាលដាលនៃជំងឺ COVID-19 ក៏ដោយ​ ក៏ភាគី​ទាំងពី​រនៅតែមានសកម្មភាពដ៏​សំបូរបែប​ជាមួយនឹងខ្លឹមសារ​និង​អត្ថន័យ​យ៉ាងជ្រាលជ្រៅ ​ជាពិសេស​សកម្មភាពជាបន្តបន្ទាប់​ដើម្បីអបអរខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម - គុយបា។

លោកស្រី Lianys Torres Rivera ឯកអគ្គរដ្ឋទូតវិសាមញ្ញ​និង​ពេញ​សមត្ថភាពនៃសាធារណរដ្ឋគុយបា​ប្រចាំនៅប្រទេស​វៀតណាម​បាន​សម្តែងនូវគោលបំណងថា​​ ប្រទេសទាំងពីរ​បន្តពង្រឹងទំនាក់ទំនងនយោបាយពិសេសរ។ (រូបថត៖ TV)

លោកស្រី ឯកអគ្គរដ្ឋទូតគុយបា Lianys Torres Rivera បានអះអាងថា ទំនាក់ទំនងពិសេសរវាងវៀតណាមនិងគុយបា​បានបង្កើតក្នុងគ្រាលំបាកបំផុត ប៉ុន្តែបក្ស រដ្ឋាភិបាលនិ​ង​ប្រជាជន​នៃប្រទេសទាំងពីរតែងតែគាំទ្រ​និងជួយគ្នា​ទៅ​វិញទៅ​មក ក្នុងកំឡុងពេល ៦ ទសវត្ស នៃសម័យប្រយុទ្ធនិងតស៊ូ ដើម្បីការពារនិង​កសាងប្រទេសជាតិ។ នេះត្រូវបានបង្ហាញយ៉ាងច្បាស់ នៅក្នុងបរិបទនៃជំងឺ​ COVID-19 គុយបាបានទទួលការគាំនូវសំភារៈនិងបរិក្ខាវេជ្ជសាស្រ្តពីបក្ស រដ្ឋនិងប្រជាជនវៀតណាម ដែលចូលរួមចំណែក​ក្នុងការ​បង្ការ​និងគ្រប់គ្រងជំងឺរាតត្បាតនៅកោះសេរី នៅពេលសេដ្ឋកិច្ច​គុយបាកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ដោយសារតែ​ផលប៉ះពាល់នៃគោលនយោបាយឡោមព័ទ្ធនិងការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែល​ប្រឆាំងនឹងប្រទេស​គុយបា​ អស់រយៈពេលជាងកន្លះសតវត្សរ៍។

លោកឧបនាយករដ្ឋមន្ត្រីនិង​រដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh អញ្ជើញថ្លែងសុន្ទរកថា នៅឯពិធីអបអរសាទរខួប ៦០ ឆ្នាំនៃទិវា​បង្កើត​ទំនាក់ទំនង​ការទូតរវាងវៀតណាមនិងគុយបា។ (រូបថត៖ TV)

លោកឧបនាយករដ្ឋមន្ត្រីនិង​រដ្ឋមន្ត្រីក្រសួងការបរទេស Pham Binh Minh បានអះអាងថា​ វៀតណាមជានិច្ចកាល​គោរពនូវ​សាមគ្គីភាព​និងគាំទ្រឆន្ទៈ​របស់គុយបា​ចំពោះ​វៀតណាម​ក្នុងការតស៊ូ ដើម្បីរំដោះប្រទេសជាតិ ក៏ដូចជាក្នុងបុព្វហេតុ កសាង​និងការពារជាតិ។ ទោះក្នុងស្ថានភាពណាក៏ដោយ​គុយបាតែងតែនាំមុខគេក្នុងចលនាអន្តរជាតិដែលគាំទ្រវៀតណាម។ កាយវិការប្រកបដោយភាពថ្លៃថ្នូរនិងខ្ពង់ខ្ពស់របស់គុយបាឆ្ពោះទៅវៀតណាមត្រូវបានគេមើលឃើញច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ជាប្រវត្តិសាស្ត្ររបស់លោកប្រធាន Fidel Castro នៅពេល​ដែលលោក​អញ្ជើញបានបំពេញទស្សនកិច្ច​នៅខេត្ត Quang Trị ​ក្នុងសម័យប្រឆាំងនឹងសហរដ្ឋអាមេរិក៖ "ដើម្បី​វៀតណាម គុយបាសុខចិត្តលះបង់ឈាមរបស់ខ្លួន! "។

ទន្ទឹមនឹងការគាំទ្រនិងលើកទឹកចិត្តខាងនយោបាយនិងការទូតដ៏អស្ចារ្យនេះ គុយបាបានបញ្ជូនវិស្វករ​ កម្មករ ​វេជ្ជបណ្ឌិត​និងអ្នកជំនាញរាប់ពាន់នាក់មកជួយប្រទេសវៀតណាម។ គុយបាន​បាន​ជួយឧបត្ថម្ភ​ប្រទេសវៀតណាមនូវ​គ្រឿង​បរិក្ខារពេទ្យ ម៉ាស៊ីន​ អាហារ​ថ្នាំពេទ្យ​និងជំនួយ​ដ៏មាន​តំលៃ​ជាច្រើន​ ទោះបីជាប្រទេសគុយបា​មានការលំបាកខ្លាំង​ក៏ដោយ។ គុយបាបានជួយវៀតណាមកសាងកសិដ្ឋាន រោងចក្រ ​សាលារៀន មន្ទីរពេទ្យជាច្រើន ... ហើយបាន​បណ្តុះ​បណ្តាល​និស្សិតវៀតណាមរាប់ពាន់នាក់។

ប្រតិភូបានថតរូបទុកជាអនុស្សាវរីយ៍។

យោងតាមលោកឧបនាយករដ្ឋមន្ត្រីនិង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ Pham Binh Minh បានឱ្យដឹងថា​សព្វថ្ងៃនេះ​គុយបាជា​ដៃ​គូសំខាន់និងគួរឱ្យទុកចិត្តរបស់វៀតណាម។ ភាគីទាំងពីរបានកសាងនូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងបក្សទាំងពីរ រដ្ឋាភិបាល​ រដ្ឋសភា​និង​គ្រប់​ជាន់ថ្នាក់ពីកណ្តាលទៅមូលដ្ឋាន​រវាង​អង្គការមហាជន​អង្គការនយោបាយ- សង្គម។

“ ចំណងមិត្តភាពពិសេស​ សាមគ្គីភាព​ជិតស្និទ្ធនិង​ការ ទុកចិត្ត​គ្នា​រវាងវៀតណាមនិងគុយបាគឺ​កម្រមានណាស់​ក្នុងទំនាក់ទំនង​អន្តរជាតិ។ វៀតណាម - គុយបាប្តេជ្ញា​អនុវត្តកិច្ចព្រមព្រៀង​កំពូល បន្តនាំមកទំនាក់ទំនងប្រទេសទាំងពីរកាន់តែ​ស៊ីជម្រៅ ស្ថិរភាពនិងនិរន្តរភាព​ ហើយ​ពង្រឹងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច - ពាណិជ្ជកម្មទ្វេភាគី​ទៅរកការអភិវឌ្ឍ​ដែលស្របទៅ​នឹងសក្តានុពលនិងទំនាក់ទំនងនយោបាយរបស់ប្រទេសទាំងពីរដើម្បីបុព្វហេតុនៃការសាងសង់និងការអភិវឌ្ឍន៍ ក្នុងប្រទេស​នីមួយៗ​ ​ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ​និងការអភិវឌ្ឍន៍ក្នុងតំបន់ពីរនិងលើពិភពលោក “ ។ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់