Trending now

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី៖ វៀតណាមលើកកម្ពស់ជំហរសកលរបស់ខ្លួននៅពេលទទួលយកនូវតួនាទីសំខាន់ពីរក្នុងឆ្នាំ ២០២០

11:37 | 20/11/2019 (យោងតាម hanoitimes.vn សរុបនិងបកប្រែដោយ ស្រីព្រេជ))

យុគសម័យ - ឆ្នាំ ២០២០ គឺជាឆ្នាំដ៏មមាញឹកនិងគួរឱ្យកត់សម្គាល់មួយសម្រាប់ប្រទេសវៀតណាម ខណៈដែល វៀត ណាមនឹងកាន់តំណែងជាប្រធានអាស៊ានផងនិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ តួនាទីសំខាន់ទាំងពីរនេះ នឹងរួមចំណែកលើកកម្ពស់កិត្យានុភាពនិងតួនាទីរបស់វៀតណាមក្នុងតំបន់និងលើឆាកអន្តរជាតិ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម H.E. Ibnu Hadi (រូបថត៖ CPV)

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតហាណូយថែម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Ibnu Hadi បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការអភិវឌ្ឍរបស់អាស៊ាន ដែលជាដៃគូគួរឱ្យទុកចិត្តរបស់អាស៊ាននិយាយរួម និងឥណ្ឌូណេស៊ីនិយាយដោយឡែក។ ទន្ទឹមជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីក៏បានសម្តែងនូវជំនឿជាក់ថា វៀតណាមនឹងបំពេញយ៉ាងល្អនូវតួនាទីសំខាន់ទាំងពីរ គឺជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅឆ្នាំ ២០២០ ជាក់ជាពុំខាន។ ខាងក្រោមនេះជាអត្ថបទទាំងស្រុងនៃបទសម្ភាសន៍ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី៖

“វៀតណាមបាននិងកំពុងចូលរួមវិភាគទានជាវិជ្ជមានក្នុងអាស៊ាន។ តាមពិតទៅ វៀតណាមបានក្លាយជាដៃគូដែលគួរអោយទុកចិត្តរបស់អាស៊ាន ហេតុដូច្នេះយើងខ្ញុំសូមស្វាគមន៍យ៉ាងពេញទំហឹងចំពោះប្រទេសវៀតណាម ដែលកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២០។

ខ្ញុំគិតថា ឆ្នាំ ២០២០ នឹងនាំមកនូវកាលានុវត្តន៍ភាពជាច្រើន ក៏ដូចជាបញ្ហាប្រឈមសម្រាប់តួនាទីជាប្រធានអាស៊ានរបស់វៀតណាម ជាពិសេសនៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិន និងការមន្ទិលសង្ស័យ អំពីប្រសិទ្ធភាពនៃ គំរូកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី ដូចជាអង្គការពាណិជ្ជកម្មពិភពលោក WTO។

ខ្ញុំជឿជាក់យ៉ាងមុតមាំថា វៀតណាមនិងបណ្តាប្រទេសអាស៊ាន អាចជំរុញកិច្ចសហប្រតិបត្តិការជាសកល តាមរយៈអាស៊ាន ពីព្រោះតួនាទីរបស់អាស៊ានត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់និងវាយតម្លៃខ្ពស់។ បញ្ហាប្រឈមធំសម្រាប់អាស៊ាន គឺមិនត្រឹមតែធ្វើយ៉ាងម៉េចដើម្បីរក្សាតួនាទីជាមជ្ឈភាពក្នុងឆាកអន្តរជាតិប៉ុណ្ណោះទេ​ ថែមទាំងអាចចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មនិងសន្តិសុខដែលពិភពលោកកំពុងប្រឈមមុខទៀតផង។

សូមគូសបញ្ជាក់ថា វៀតណាមនិងឥណ្ឌូនេស៊ីបានបង្កើតនិងកសាងភាពជាដៃគូដែលគួរអោយទុកចិត្ត ពោលគឺវៀតណាម ជឿជាក់លើឥណ្ឌូណេស៊ី ហើយផ្ទុយទៅវិញឥណ្ឌូណេស៊ីក៏ជឿជាក់លើវៀត ណាមផងដែរ។ ក្នុងបញ្ហាតំបន់និងពិភពលោកភាគច្រើន ប្រទេសយើងទាំងពីរតែងតែមានទស្សនៈប្រហាក់ប្រហែលគ្នា។ ហេតុដូច្នេះ ឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ជួយវៀតណាមក្នុងការដោះស្រាយរាល់បញ្ហាសាកល្បងនានា ដែលអាស៊ានក៏ដូចជាពិភពលោកកំពុងប្រឈមមុខ។

ខ្ញុំគិតថា ទីក្រុងហាណូយ រដ្ឋធានីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានដើរតួនាទីយ៉ាងសំខាន់ ដែលជាកន្លែងសម្រាប់រៀបចំនូវព្រឹត្តិការណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្មក៏ដូចជាកន្លែងសម្រាប់អ្នកបង្កើតគោលនយោបាយ នាំចេញសេច ក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រអំពីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ រហូតមកដល់ពេលនេះ ទីក្រុងហាណូយបានបង្ហាញអោយពិភព លោកឃើញថាហាណូយមិនត្រឹមតែជារដ្ឋធានីអំពីនយោបាយប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់វៀត ណាមទៀតផង។

ក្នុងដំណាក់កាលបច្ចុប្បន្ននេះ ទីក្រុងហាណូយត្រូវតែការកែលម្អមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីពង្រីកប្រព័ន្ធ ដឹកជញ្ជូនសាធារណៈ ក៏ដូចជាអភិវឌ្ឍតំបន់នៅតាមដងទន្លេក្រហម និងពង្រឹងសមត្ថភាពអភិបាលកិច្ចទីក្រុង។ ខ្ញុំជឿជាក់ថា ទីក្រុងហាណូយនឹងតែងតែជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចនៅវៀតណាមជានិច្ច"៕

(យោងតាម hanoitimes.vn សរុបនិងបកប្រែដោយ ស្រីព្រេជ))

(យោងតាម hanoitimes.vn សរុបនិងបកប្រែដោយ ស្រីព្រេជ))

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស