Trending now

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា

15:55 | 08/05/2019 (យោងតាម chinhphu.vn បកប្រែដោយ មិញ អាញ់)

យុគសម័យ - នាព្រឹកថ្ងៃទី ៨ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម Truong Hoa Binh បានអញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា ឯកឧត្តម ហ៊ឹម ឆែមដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាម។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម Truong Hoa Binh អញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា ឯកឧត្តម ហ៊ឹមឆែម (រូបថត៖ chinhphu.vn)

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី Truong Hoa Binh បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរវាងប្រទេសទាំងពីរ តាមពាក្យស្លោក “អ្នកជិតខាងល្អប្រពៃ មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ដោយបានចាត់ទុកថា នេះគឺជាមូលដ្ឋានដ៏សំខាន់មួយដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងពេលខាងមុខ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ប្រការនេះក៏ត្រូវបានអនុវត្តន៍ជាក់ស្តែងតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីវៀតណាម បានអបអរសាទរចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនកម្ពុជាសម្រេចបាន ក្រោមព្រះរាជកិច្ចរបស់ព្រះមហាក្សត្រ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា។ អាស្រ័យហេតុនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការជនជាតិនិងក្រសួងធម្មការនិងសាសនាកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសគឺសកម្មភាពផ្លាស់ប្តូរការងារសាសនាសម្រាប់មន្ត្រីដែលកំពុងបំពេញការងារសាសនានៅក្រសួងធម្មការនិងសាសនាកម្ពុជា។

ទិដ្ឋភាពនៃជំនួប (រូបថតៈ chinhphu.vn)

រីឯ ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម បានចំណាយពេលវេលាដើម្បីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូ ព្រមទាំងបានឲ្យដឹងថា ឯកឧត្តមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យជនជាតិនិងសាសនា ដែលប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើននោះ។

ឯកឧត្តម ហ៊ឹម ឆែម មានប្រសាសន៍ថា ប្រជាជនកម្ពុជាមានការដឹងគុណនិងការគោរពចំពោះការរួមចំណែកដ៏ធំធេងរបស់កងទ័ពនិងប្រជាជនវៀតណាម ជាពិសេសគឺការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតតែម្តង។ “ប្រទេសយើងទាំងពីរមានទំនាក់ទំនងប្រពៃណីដ៏យូរអង្វែងណាស់មកហើយ និងមានការយល់ដឹងក៏ដូចជាការទុកចិត្តគ្នាទៅវិញទៅមក។ គ្មានប្រទេសណាមួយដែលយល់ដឹងពីប្រជាជនកម្ពុជាដូចជាវៀតណាមនោះទេ”។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហ៊ឹម ឆែម៕

(យោងតាម chinhphu.vn បកប្រែដោយ មិញ អាញ់)

(យោងតាម chinhphu.vn បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ