Trending now

"អាហារូបករណ៍ ឯកអគ្គរដ្ឋទូត" ជួយបំពេញក្តីសុបិន្តរបស់សិស្សក្រីក្រ

11:17 | 15/07/2019 (យោងតាម Thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - សិស្យក្រីក្រ ៣ នាក់នឹងទទួលបានអាហារូបករណ៍ពេញដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅប្រទេសឥណ្ឌាតាមរយៈកម្មវិធី "អាហារូបករណ៍ឯកអគ្គរដ្ឋទូត"។ នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូត Pham Sanh Chau ហើយក៏ជាសក្ខីភាពបញ្ជាក់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមនិងឥណ្ឌាផងដែរ។

ឯកអគ្គរដ្ឋទូត Pham Sanh Chau (ទី ២ មកពីឆ្វេង) ធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Lucknow

ព័ត៌មានត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌានិងទទួលបន្ទុកប្រទេស នេប៉ាល់និងប៊ូតាន លោក Pham Sanh Chau នៅថ្ងៃទី ១៣ ខែកក្កដា។

លោក Pham Sanh Chau បានសរសេរលើទំព័រហ្វេសប៊ុកថា៖ "ស្ថានទូតវៀតណាមនៅឥណ្ឌាមានសេចក្តីរីករាយ សូមជូនអាហារូបករណ៍ចំនួន ៣ មានឈ្មោះថា "អាហារូបករណ៍ឯកអគ្គរដ្ឋទូត" (Ambassador’s Scholarships) ដល់សិស្សក្រីក្រចំនួន ៣ នាក់ដែលចង់បំពេញក្តីសុបិន្តរបស់ពួកគេ"។

ជាមួយនឹងអាហារូបករណ៍នេះសិស្សានុសិស្សនឹងមិនបាច់បង់ថ្លៃសិក្សាក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំ នៅតាមសាលារៀនមួយក្នុងចំណោមសាលារៀនបីដែលមានទំនាក់ទំនងជាមួយស្ថានទូតវៀតណាមនៅឥណ្ឌា ដូចជាសាកលវិទ្យាល័យ Lucknow សាកលវិទ្យាល័យបច្ចេកទេស Punjab សាកលវិទ្យាល័យ Sharda ដោយមានមុខវិជ្ជាចម្រុះដូចជា សារព័ត៌មាន វិជ្ជាជំនួញ និងព័ត៌មានវិទ្យា ជាដើម។

យោងតាមឯកអគ្គរដ្ឋទូត លោក Pham Sanh Chau ថា អាហារូបករណ៍ជ្រើសរើសបេក្ខជននៅក្នុងទម្រង់នៃការចូលរៀន។ សិស្សដែលបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ពិន្ទុ IELTS 5.0 ឬខ្ពស់ជាងនេះ អាចដាក់ពាក្យសុំបាន។ សំណុំឯកសារត្រូវបានបញ្ជូនទៅស្ថានទូតវៀតណាមនៅទីក្រុងញូវដេលីដើម្បីពិនិត្យនិងអនុម័តដោយឯកអគ្គរដ្ឋទូត Pham Sanh Chau ។

សំណុំឯ​កសាររួមបញ្ចូលទាំងលិខិតបញ្ជាក់ការគ្របដណ្តប់ (បញ្ជាក់ពីកាលៈទេសៈបំណងនិងប្រាថ្នាសម្រាប់មុខវិជ្ជា) សញ្ញាប័ត្រវិទ្យាល័យប្រតិចារឹក រូបថតបញ្ឈរ ៤ និងចម្លងរបស់លិខិតឆ្លងដែន។ ប្រសិនបើត្រូវបានអនុម័តនិស្សិតនឹងបង់ថ្លៃចុះឈ្មោះនិងអាហារសម្រាប់សាលារៀនហើយបន្ទាប់មកដាក់ពាក្យសុំទិដ្ឋាការនិងទិញសំបុត្រអាកាសទៅប្រទេសឥណ្ឌា។ អ្នកតំណាងស្ថានទូតនិងសាលារៀននឹងមកយកអ្នកនៅព្រលានយន្តហោះហើយជួយបំពេញនីតិវិធីចូលរៀន។

អាហារូបករណ៍ចំនួន ២ គឺមកពីសាកលវិទ្យាល័យ Lucknow សម្រាប់ផ្នែកសារពត៌មាននិងទំនាក់ទំនងសាធារណៈនិងគ្រប់គ្រងពាណិជ្ជកម្ម។ អាហារូបករណ៍ពេញមកពីសាកលវិទ្យាល័យបច្ចេកទេស Punjab ។ ក្រៅពីនេះសាកលវិទ្យាល័យ Sharda ផ្តល់អាហារូបករណ៍ ៧៥% ។ ថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យគឺថ្ងៃទី ៥ ខែសីហា (សាកលវិទ្យាល័យបច្ចេកទេស Punjab) និងថ្ងៃទី ១៥ ខែសីហា (សំរាប់សាលារៀនចំនួន ២ ដែលនៅសល់) ។ លោកឯកអគ្គរដ្ឋទូត Chau ក៏បានឲ្យដឹងទៀតថាសិស្សដែលមានចំណាប់អារម្មណ៍អាចទាក់ទងគាត់ដោយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់គាត់ដើម្បីទទួលបានព័ត៌មានបន្ថែម។

មុននេះ នៅថ្ងៃទី ១៦ ខែមេសា ស្ថានទូតវៀតណាមនៅឥណ្ឌានិងសាកលវិទ្យាល័យ Quest បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអប់រំនិងបានបើកសម្ពោធជាផ្លូវការនូវកម្មវិធីអាហារូបករណ៍ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា។

(យោងតាម Thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម Thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន