Trending now

អាមេរិកបន្តកសាងទំនាក់ទំនងការពារជាតិប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាម

18:41 | 07/12/2019 (ហេង វុធ្ធី)

លោក John Rood ក៏បានសង្កត់ធ្ងន់ដែរថា ក្រសួងការពារជាតិអាមេរិកកំពុង ពង្រីកបណ្ដាញសម្ព័ន្ធមិត្តនិងដៃគូ ដែលក្នុងនោះមានប្រទេសវៀតណាមទៀត ផង។


អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក John Rood (រូបថត៖ AFP)

អនុរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក John Rood កាលពីថ្ងៃទី៥ ខែធ្នូ បានធ្វើសវនាការជាមួយគណៈកម្មាធិការយោធានៃព្រឹទ្ធសភាអាមេរិកស្ដីពី ការកំណត់ការសាកល្បងនានាពីការប្រកួតប្រជែងអំណាចរបស់ចិននិងរុស្ស៊ី ក៏ដូច ជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិក្នុងការអនុវត្តយុទ្ធសាស្ត្រការពារជាតិក្នុងរយៈពេល២ឆ្នាំកន្លងទៅផងដែរ។ លោកអនុរដ្ឋមន្រ្តី John Rood បានចាត់ ទុកថា ចិននឹងបន្តពង្រឹងកម្លាំងយោធា ក៏ដូចជាបង្កើនសកម្មភាពបង្ករឿងហេតុ នៅសមុទ្រខាងកើតនិងទ្វីបអាហ្វ្រិក។ លោករូបនេះបានចាត់ទុកថា រាល់ការវិវត្តន៍ ក្នុងសកម្មភាពរបស់ចិនក្នុងឆ្នាំ២០១៩រួមមានការធ្វើយោធូបនីយកម្មនៅសមុទ្រ ខាងកើត ការអភិវឌ្ឍសមត្ថភាពវាយប្រហារតាមបណ្ដាញអ៊ីនធឺណែតនិងអវកាស គឺសំដៅបម្រើគោលដៅយោធា ហើយមិនគោរពសណ្ដាប់ធ្នាប់អន្តរជាតិនោះឡើយ។

លោក John Rood ក៏បានសង្កត់ធ្ងន់ដែរថា ក្រសួងការពារជាតិអាមេរិកកំពុង ពង្រីកបណ្ដាញសម្ព័ន្ធមិត្តនិងដៃគូ ដែលក្នុងនោះមានប្រទេសវៀតណាមទៀត ផង។ អាមេរិកនឹងបន្តកសាងទំនាក់ទំនងការពារជាតិប្រកបដោយប្រសិទ្ធភាព ជាមួយវៀតណាម ហើយរួមគ្នាជំនះពុះពារលើផលវិបាកដោយសង្គ្រាម។ កាលពី ឆ្នាំទៅមិញ នាវាផ្ទុកយន្តហោះមួយចំណុះកងទ័ពជើងទឹកអាមេរិកបានមកបំពេញ ទស្សនកិច្ចនៅវៀតណាមជាលើកដំបូងក្រោយពីបញ្ចប់សង្គ្រាមនៅវៀតណាម៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ