Trending now

អាមេរិកជួយវៀតណាមក្នុងការកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ

22:08 | 06/12/2020

យោងតាមស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយបានឲ្យដឹងថា នាថ្ងៃទី៣ ខែធ្នូ ទីភ្នាក់ងារជំនួយអាមេរិក (USAID) បានផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងស្ដីពីអំពាវនាវឯកជនចូលរួមការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិនៅឥណ្ឌូណេស៊ី វៀតណាម និងបណ្តាប្រទេសតំបន់ការីបៀន។

រូបថតឧទាហរណ៍ (vnanet.vn)

គម្រោងនេះនឹងជួយរដ្ឋាភិបាលនៃប្រទេសទាំងនេះបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធថែមទៀតជាមួយសហគ្រាសក្នុងការកសាងគម្រោងបង្កើនសមត្ថភាពទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិសម្រាប់សហគមន៍។ នៅវៀតណាម USAID នឹងផ្ដល់ហិរញ្ញប្បទានសម្រាប់មូលនិធិអាស៊ីរបស់អាមេរិក អង្គការ ISET International របស់អាមេរិក សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) វិទ្យាស្ថានយុទ្ធសាស្រ្តអភិវឌ្ឍ នៃក្រសួងផែនការនិងវិនិយោគវៀតណាម ដើម្បីជួយភាគីពាក់ព័ន្ធកសាង និងអនុវត្តគម្រោងគ្រប់គ្រងទឹកជំនន់ និងកែលំអការគ្រប់គ្រងធនធានទឹកនៅទីក្រុង Quy Nhon ខេត្ត Binh Dinh វៀតណាម./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម