Trending now

អូស្រ្តាលីបានគាំទ្រដល់ប្រទេសវៀតណាម ដើម្បីបង្កើនការទទួលបានវ៉ាក់សាំង Covid-19

18:30 | 27/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - អូស្រ្តាលីនឹងគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ COVAX AMC ដើម្បីលើកកម្ពស់ការទទួលបានវ៉ាក់សាំង Covid-19 របស់បណ្តាប្រទេស នៅតំបន់ប៉ាស៊ីហ្វិកនិងអាស៊ីអាគ្នេយ៍ ប្រកបដោយសុវត្ថិភាពប្រសិទ្ធភាពនិងមានតម្លៃសមរម្យ។

អូស្រ្តាលីបានគាំទ្រដល់ប្រទេសវៀតណាម ដើម្បីបង្កើនការទទួលបានវ៉ាក់សាំង Covid-19។​ (រូបថត៖ មន្ទីរពេទ្យ Bach Mai)

ការប្តេជ្ញាចិត្តរបស់ COVAX AMC នឹងធានាថា ការចែកចាយវ៉ាក់សាំង Covid-19 ទៅកាន់ប្រទេសទាំងអស់ មិនត្រឹមតែប្រទេសដែលមានសមត្ថភាពក្នុងការទិញឬផលិតវ៉ាក់សាំងនោះទេ។ ទឹកប្រាក់ជំនួយចំនួន ៨០ លានដុល្លារអូស្ត្រាលី នឹងជួយធានានូវការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់តំបន់ប្រជុំកោះប៉ាស៊ីហ្វិកនិងអាស៊ីអាគ្នេយ៍។ ការសន្យនេះជួយដោះស្រាយការរាតត្បាតនៃជំងឺ Covid-19 ថែមទាំងផ្គត់ផ្គង់វ៉ាក់សាំងដ៏គ្រប់គ្រាន់ដល់ ២០% នៃប្រជាជននៅក្នុងប្រទេសទាំងនេះនៅក្នុងដំណាក់កាលដំបូងនិងធានាបុគ្គលិកសុខាភិបាលនិងក្រុមងាយរងគ្រោះដែលនឹងចាក់វ៉ាក់សាំងនេះ។

បណ្តាប្រទេសប្រជុំកោះនៅក្នុងតំបន់ប៉ាស៊ីហ្វិកដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីទទួលបានការប្តេជ្ញាចិត្តរបស់ COVAX AMC រួមមាន៖ ប្រទេសប្រជុំកោះSolomon, Vanuatu, Fiji, Samoa, Tonga, Tuvalu តំបន់អាស៊ីអាគ្នេយ៍ រួមមាន ឥណ្ឌូណេស៊ី ទីម័រខាងកើត កម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម។

អូស្រ្តាលីកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយអ្នកជួយឧបត្ថម្ភផ្សេងៗទៀត ដូចជា ចក្រភពអង់គ្លេស កាណាដា អ៊ីតាលីនិងស៊ុយអែត។ ការប្តេជ្ញាចិត្តរបស់ COVAX AMC គឺជាផ្នែកមួយនៃ COVAX Facility ដែលជាយន្តការពិភពលោក ដើម្បីធានានូវការទទួលបានវ៉ាក់សាំង Covid-19 យ៉ាងឆាប់រហ័ស សមធម៌និងស្មើភាពគ្នា ដើម្បីបញ្ចប់ដំណាក់កាលចាំបាច់នៃការរាតត្បាតរាតត្បាត នៅឆ្នាំ ២០២១ ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស