Trending now

អំណោយពិសេសពីកងពេទ្យវៀតណាមនៅប្រទេសស៊ូដង់ខាងត្បូង

17:47 | 19/12/2020

មិនត្រឹមតែបំពេញភារកិច្ចជាគ្រូពេទ្យមួកខៀវជួយថែរក្សាសុខភាពសម្រាប់កងកំលាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំងគ្រូពេទ្យនៃកងពេទ្យកម្រិត២ លេខ២ វៀតណាម ដែលចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពយោធាស៊ីវិលនានា(CIMIC)ប្រកបដោយមនុស្សធម៌ ដែលរួមចំណែកបន្សល់ទុកចំណាប់អារម្មណ៍យ៉ាងល្អអំពីរូបភាពកងទ័ពមួកខៀវនៃអង្គការសហប្រជាជាតិជារួម និងរូបភាពកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែកសម្រាប់មិត្តភក្តិអន្តរជាតិ ក៏ដូចជាប្រជាជននៃប្រទេសសាមីផងដែរ។

នៅក្នុងក្របខ័ណ្ឌនៃសកម្មភាព CIMIC កងពេទ្យកម្រិត២ លេខ២ បានសហការជាមួយស្ថានបេសកកម្ម UNMISS ក្រសួងអប់រំ សមភាពយេនឌ័រ និងសុខុមាលភាពសង្គមនៃរដ្ឋ Unity ប្រទេសស៊ូដង់ខាងត្បូង នាពេលថ្មីៗនេះ បានប្រារព្ធពិធីប្រគល់រង្វាន់តុកៅអី ៣១ ឈុត រួមទាំង​សំភារៈសិក្ស និងប្រដាប់ប្រដាក្មេងលេងជាច្រើនទៀតជូនសិស្សនៃសាលាបឋមសិក្សា Bentiu B នៃរដ្ឋ Unity ប្រទេសស៊ូដង់ខាងត្បូង។

អ្នកតំណាងនៃសាលាបឋមសិក្សា Bentiu B បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យវៀតណាម។ អ្នកតំណាងរូបនេះឲ្យដឹងថា ទាំងនេះគឺជាអំណោយដែលមានអត្ថន័យសម្រាប់សាលាក្នុងអំឡុងពេលនេះ ពីព្រោះសាលាបឋមសិក្សា Bentiu B ពិតជាមានការលំបាកខ្លាំងណាស់ដោយខ្វះខាតសំភារៈសិក្សាជាច្រើន។ ចំនួនតុនិងកៅអីដែលទទួលបាននេះវាពិតជានឹងមានតម្លៃណាស់នៅពេលដែលសិស្សត្រឡប់មកសាលារៀនវិញនៅខែមេសា ឆ្នាំ ២០២១ ។

នៅក្នុងពិធីនេះ តំណាងស្ថានបេសកកម្ម UNMISS និងតំណាងយូនីសេហ្វ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព CIMIC លើកនេះរបស់កងពេទ្យវៀតណាមដោយបានរួមចំណែកដល់ការរីកសាយភាយស្មារតីនៃការចែករំលែកប្រកបដោយមនុស្សធ៌មរបស់យុទ្ធជនមួកខៀវដែលចូលរួមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។

ក្នុងឱកាសនេះ កងពេទ្យកម្រិត២ លេខ២ វៀតណាម បានណែនាំសិស្សានុសិស្សអំពីរបៀបពាក់ម៉ាស់ និងលាងដៃដើម្បីធានាអនាម័យក្នុងបរិបទនៃរោគរាតត្បាត Covid-19 ។ កាសែតកងទ័ពប្រជាជនអនឡាញសូមផ្សាយរូបភាពមួយចំនួននៃពិធីប្រគល់តុកៅអី ក៏ដូចជាដំណើរការអនុវត្តគម្រោង CIMIC នេះដូចខាងក្រោម៖

អំណោយពិសេសពីកងពេទ្យវៀតណាមនៅប្រទេសស៊ូដង់ខាងត្បូង

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម