Trending now

អណិកជនវៀតណាមនៅកម្ពុជារៀបចំការការប្រកួតកីឡាអបអរសាទរបុណ្យជាតិវៀតណាម

13:02 | 26/08/2019 (យោងតាម vov.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ការរៀបចំការប្រកួតកីឡានេះចូលរួមចំណែករឹតចំណងសាមគ្គីភាពរវាងសហគមន៍វៀតណាមនៅកម្ពុជានិងជាមួយមិត្តភក្តិអន្តរជាតិ។

អណិកជនវៀតណាមនៅកម្ពុជារៀបចំការប្រកួតកីឡាអបអរសាទរទិវាបុណ្យជាតិវៀតណាម

នាថ្ងៃទី ២៥ ខែសីហា នៅរាជធានីភ្នំពេញ (នៃព្រះរាជាណាចក្រកម្ពុជា) ស្ថានទូតវៀតណាមបានសហការជាមួយក្លឹបសហគ្រាសវៀតណាមនៅកម្ពុជារៀបចំពិធីបិទមហោស្រព “VBCC OPEN CUP” ដោយមានវិញ្ញាណសាចំនួន ៥ គឺ៖ កីឡាវាយកូនគោល កីឡាវាយសី​ កីឡាវាយកូនបាល់ កីឡាវាយកូនបាល់លើតុ និង​ទាត់បាល់ ដើម្បីអបអរសាទរខួបលើកទី ៧៤ នៃបដិវត្តខែសីហានិងទិវាបុណ្យជាតិ ទី ២ កញ្ញា។

ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក Vu Quang Minh បានសង្កត់ធ្ងន់ថា៖ តាមរយៈសកម្មភាពកីឡាដើម្បីបង្កមោទនភាពនិងសាមគ្គីភាពជាតិរបស់មន្ត្រីនិងបុគ្គលិក ស្ថាប័នតំណាងវៀតណាមនិងសហគមន៍អណិកជនវៀតណាមនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងជាមួយគ្នានោះ នេះក៏ជាឱកាសសម្រាប់សហគមន៍អណិកជនវៀតណាមនៅកម្ពុជាដើម្បីលើកកម្ពស់រូបភាពប្រទេសនិងប្រជាជនវៀតណាមផងដែរ។

សូមគូសបញ្ជាក់ថា ការប្រកួតកីឡានេះ បានចូលរួមចំណែករឹតចំណងសាមគ្គីភាពនិងសាមគ្គីភាពរវាងសហគមន៍ វៀតណាមនៅកម្ពុជានិងជាមួយមិត្តភក្តិអន្តរជាតិ៕

(យោងតាម vov.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vov.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន