Trending now

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

05:51 | 31/10/2018

គណៈប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កំពុងបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៨

នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ (រូបថតៈ qdnd)

ក្នុងជំនួបនាព្រឹកថ្ងៃទី ៣០ខែតុលា នាយឧត្តមសេនីយ៍លោក Ngo Xuan Lich អគ្គលេខារងនៃគណៈកម្មាធិការបក្សទ័ពមជ្ឈិម រដ្ឋមន្ត្រីការពារប្រទេសវៀតណាម បានសម្តែងនូវជំនឿជាក់ ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេននៅវៀតណាមលើកនេះ និងលទ្ធផលនៃជំនួបពិភាក្សារវាងគណៈប្រតិភូយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងរួមចំណែកពង្រឹងនិងពង្រឹងថែមទៀតនូវមិត្តភាពជាប្រពៃណី ចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរនិយាយជាទូទៅ និងរវាងកងទ័ពវៀតណាមនិងកម្ពុជានិយាយដោយឡែក។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថតៈ TTXVN)

មុននោះ នាព្រឹកថ្ងៃដដែល គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang បានអញ្ជើញជួបពិភាក្សាជាមួយគណៈប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ លោក វង្ស ពិសេន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដោយឯកភាពខ្ពស់ថា នាពេលខាងមុខ បញ្ជាណែនាំឲ្យអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមនិងមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា អនុវត្តន៍ត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពនូវ ផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកក្នុងចំណោមតំបន់យោធភូមិភាគនិង សម្របសម្រួលការងារស្វែងរក ជិកគាស់ ក៏ដូចជាធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់យុទ្ធជនវៀតណាមដែលពលីនៅកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ ជម្រុញការយាមល្បាតទ្វេភាគី ការគ្រប់គ្រងព្រំដែន ប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្ម រួមទាំងរក្សាសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមនិងសុវត្ថិភាពនៅតាមតំបន់ព្រំដែនផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ