Trending now

សហគ្រាសនៅតំបន់វាលទំនាបទន្លេគីវឡុង និងកម្ពុជាមានឱកាសជាច្រើនសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ

13:07 | 18/08/2019 (យោងតាម kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

នាថ្ងៃទី ១៥ និង ១៦ ខែសីហា តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្លឹបពាណិជ្ជកម្មវៀតណាមនៅកម្ពុជា និងសហគ្រាសកម្ពុជាមួយចំនួនបានទៅទស្សនកិច្ច និងជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត An Giang (ភាគខាងត្បូងវៀតណាម) សាខាសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) និងសិក្សា​ស្វែងយល់អំពីគំរូផលិតកម្មជលផលនៅតាមមូលដ្ឋាននានានៃតំបន់វាលទំនាបទន្លេគីវឡុង។

ក្លឹបពាណិជ្ជកម្មវៀតណាមនៅកម្ពុជាជួប​ធ្វើ​ការ​ជា​មួយ​សាខាសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមទីក្រុង Can Tho (រូប​ថត៖ vov.vn)

លោក Le Minh Dien ទីប្រឹក្សាវិនិយោគ តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា តំបន់វាលទំនាបទន្លគីវឡុគឺជាច្រកដ៏សំខាន់មួយនៃបណ្តាប្រទេសនៅមហាអនុតំបន់មេគង្គ និងមូលដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជាដោយមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ សហគ្រាសនៃប្រទេសទាំងពីរមិនទាន់ចាប់យកបានឱកាសវិនិយោគជាច្រើននេះនៅឡើយ។

ក្នុងដំណើរសិក្សាស្វែងយល់ និងអំពាវនាវសហគ្រាសវៀតណាម ជាពិសេសសហគ្រាសនៅតំបន់វាលទំនាបទន្លេគីវឡុងចូលមកវិនិយោគនៅកម្ពុជា និងផ្ទុយទៅវិញ លោក Leng RiThy ប្រធានក្រុមហ៊ុន RiThy Granite Cambodia និងជាទីប្រឹក្សាក្លឹបពាណិជ្ជកម្មវៀតណាមនៅប្រទេសកម្ពុជាបានឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាថ្មីៗនេះមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៨ សម្រេចបានជាង ៤,៧ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣,៨% បើប្រៀបធៀបនឹងឆ្នាំ ២០១៧។ វៀតណាមមាន ២១៤ គម្រោងវិនិយោគនៅកម្ពុជាដោយមានទុនវិនិយោគសរុបជាង ៣ ពាន់លានដុល្លារ ក៏ប៉ុន្តែនៅក្នុងវិស័យមួយចំនួននៅ​តែមានឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរសហការគ្នាដែរ។ ជាពិសេស ឧត្តមភាពខាងអភិវឌ្ឍកសិកម្ម ជលផល ឧស្សាហកម្មកែច្នៃចំណីអាហារនៅតំបន់វាលទំនាបទន្លេគីវឡុងគឺជាវិស័យដែលប្រទេសកម្ពុជាមានបំណងចង់មានកិច្ចសហប្រតិបត្តិការនិងវិនិយោគយូរអង្វែង។

លោក Leng RiThy ចង់​ឲ្យ​មាន​កិច្ច​សហប្រ​តិ​ប​ត្តិ​ការ​ខ្លាំង​ថែម​ទៀត​ជា​មួយ​សហគ្រាស​នៅតំបន់វាលទំនាបទន្លេគីវឡុង (រូប​ថត៖ vov.vn)

លោក Leng RiThy ក៏ចង់អោយសាខាសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមទីក្រុង Can Tho នឹងធ្វើជាស្ពានតភ្ជាប់ដើម្បីបង្កើតទំនាក់ទំនងរវាងសហគ្រាសនៅតំបន់វាលទំនាបទន្លេគីវឡុង និងសហគ្រាសរបស់កម្ពុជា។

លោក Leng RiThy ប្រសាសន៍ថា តំបន់វាលទំនាបទន្លេគីវឡុងគឺជាតំបន់មួយដែលមានការអភិវឌ្ឍជលផល និងចិញ្ចឹមគោល្អណាស់ ខណៈពេលដែលប្រទេសកម្ពុជាមានទំហំដីធំទូលាយ និងបរិស្ថានអាច​ធានាដល់ការអភិវឌ្ឍវិស័យនេះ ដូច្នេះចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការ។ បច្ចុប្បន្ននេះ វៀតណាមលក់ជលផលមកកម្ពុជាតែប៉ុន្មានឆ្នាំក្រោយមកអាចផលិតបាននៅកម្ពុជាដែរ។ ប្រទេសវៀតណាមឥឡូវនេះមានឧត្តមភាពខាងទីផ្សារដូច្នេះគេរំពឹងថានឹងមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា៕


(យោងតាម kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

(យោងតាម kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ