Trending now

ស្មារតី ៤.០ - គំនួសពណ៌នៃសន្និសិទជំរុញពាណិជ្ជកម្មវៀតណាម - អាស៊ាន

12:50 | 03/08/2019 (យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគស័យ - ជាមួយនឹងប្រធានបទ “សេដ្ឋកិច្ច អាស៊ាន - ស្មារតីសហគ្រាស ៤.០” សន្និសិទជំរុញពាណិជ្ជកម្ម វៀតណាម - អាស៊ាន ប្រព្រឹត្តទៅនៅខែកញ្ញា នឹងបង្កកាលានុវត្តភាពនូវកិច្ចសហប្រតិបត្តិការសម្រាប់សហគ្រាស សមាគម និងអង្គការរបស់វៀតណាម សិង្ហបុរី និង ម៉ាឡេស៊ី។

ជំរុញពាណិជ្ជកម្មរវាងប្រទេសអាស៊ានក្នុងយុគសម័យ ៤.០ ។

ជាមួយនឹងប្រធានបទ “សេដ្ឋកិច្ច អាស៊ាន - ស្មារតី សហគ្រាស ៤.០” ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសម្រាប់គោលបំណងភ្ជាប់សហគ្រាសនិងអង្គការដែលមានប្រសិទ្ធភាព គាំទ្រសកម្មភាពនិងវិនិយោគ តំបន់ឧស្សាហកម្ម តំបន់កែច្នៃនាំចេញនៅក្នុងវិស័យ កសិកម្ម អាហាសមុទ្រ អាហាកេច្នៃ ភេសជ្ជៈ គ្រឿងសំអាង វាយនភណ្ឌ។ល។

សន្និសិទនេះនឹងក្លាយជាវេទិកាសម្រាប់ការពង្រឹងសន្ទនា ចែករំលែកបទពីសោធន៍​និងសហប្រតិបត្តិការរវាងសមាគម អង្គការ និងសហគ្រាសវៀតណាម​ ម៉ាឡេស៊ី និងសិង្ហបុរីក្នុងបរិបទនៃបដិវត្តឧស្សាហកម្មមានការអភិវឌ្ឍន៍យ៉ាងខាំងក្លា។

ជាពិសេសសម្រាប់សហគ្រាសវៀតណាម ព្រឹត្តិការណ៍នេះនឹងបើកឱកាសបង្កើនការជំរុញពាណិជ្ជកម្មនិងវិនិយោគជាមួយទីផ្សារសំខាន់ពីរនៅអាស៊ាន ណែនាំយីហោនិងសហគ្រាសវៀតណាមទៅដៃគូសក្តានុពលនៅក្នុងតំបន់ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវយីហោរបស់វៀតណាមក្នុងកំឡុងពេលធ្វើសមាហរណកម្ម។ កម្មវិធីនេះក៏បានបញ្ជាក់ពីតួនាទីនិងការចូលរួមចំណែករបស់អង្គភាពនិងសហគ្រាសក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការកសាងសហគមន៍អាស៊ានប្រកបដោយវិបុលភាព។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ដោយសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម - អាស៊ាននៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ី សភាពាណិជ្ជកម្មម៉ាឡេស៊ី - វៀតណាម សហព័ន្ធធុរកិច្ចសិង្ហបុរីសមាគមធុរកិច្ចម៉ាឡេស៊ីសិង្ហបុរី និងក្រុមហ៊ុន CP ជំរុញពាណិជ្ជកម្មនិងព្រឹត្តិការណ៍ ៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់