Trending now

សមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ

05:36 | 29/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ខែសីហា គណៈប្រតិភូរបស់មជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា ដឹកនាំដោយលោក Vu Mao ប្រធានមជ្ឈិមសមាគមបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា - វៀតណាម ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក Vu Mao ប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម-កម្ពុជា (រូបថតៈ The Anh/TTXVN)

នៅក្នុងជំនួបនេះ លោកជំទាវ ម៉ែន សំអនបានសំដែងសេចក្តីសប្បាយរីករាយដែលបានទទួលស្វាគមន៍គណៈប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា។ លោកស្រីម៉ែន សំអន បានសង្កត់ធ្ងន់ថា ជំនួបធ្វើការលើកនេះរបស់សមាគមនៃប្រទេសទាំងពីរ នឹងរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង រួមទាំងរឹតបន្តឹងនិងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនិង​ប្រជាជននៃប្រទេសទាំងពីរកម្ពុជា- វៀតណាមផងដែរ។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ nhandan)

លោកជំទាវ ម៉ែន សំអនបានចែករំលែកថា ប្រទេសទាំងពីរវៀតណាម-កម្ពុជា មានទំនាក់ទំនងមិត្តភាពយូរអង្វែងដែលត្រូវបានពូនជ្រុំដោយឆ្លងកាត់ច្រើនជំនាន់និងកាន់តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកជំទាវបានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងជាក់ស្តែងគួរឲ្យកត់សម្គាល់ ជាពិសេស នៅក្នុងកាលៈទេសៈណាក៏ដោយ ក៏ចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសទាំងពីរតែងតែបានថែរក្សា ពង្រឹងនិងពង្រីកជានិច្ច។

រូបថតៈ Men Sam An Cambodia Deputy Prime Minister

លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកម្មវិធី “បណ្តុះពន្លកមិត្តភាព” របស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលបានកសាង ពង្រឹងនិងពង្រីកប្រពៃណីសាមគ្គីភាព ជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។

លោកជំទាវក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភអស់ពីចិត្តពីថ្លើមរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការតស៊ូដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត - ខ្មែរក្រហម ធ្វើជាមូលដ្ឋានដើម្បីប្រទេសកម្ពុជាមានសន្តិភាពនិងការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។ លោកជំទាវបានអះអាងថា ដោយតួនាទីនិងឋានៈរបស់ខ្លួនលោកជំទាវនឹងរួមជាមួយសមាគមមិត្តភាពកម្ពុជា - វៀតណាមក្នុងការសហការយ៉ាងសកម្មថែមទៀតជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជាដើម្បីបង្កើតទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

រូបថតៈ Men Sam An Cambodia Deputy Prime Minister

ដោយសម្តែងនូវការសប្បាយរីករាយចំពោះទំនាក់ទំនងកាន់តែប្រសើររវាងប្រទេសទាំងពីរ លោកប្រធានមជ្ឈិមសមាគមមិត្តភាពវៀត ណាម - កម្ពុជា Vu Mao បានផ្ញើរសេចក្តីជូនពរដល់ប្រជាជននិងប្រទេសកម្ពុជាដែលបានរៀបចំប្រកបដោយជោគជ័យការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ ព្រមទាំងបានបញ្ជាក់ថា ជាមួយនឹងជោគជ័យរបស់គណបក្សប្រជាជន(CPP) របស់ប្រជាជននិងប្រទេសកម្ពុជានេះនឹងជាមូលដ្ឋានសម្រាប់ប្រទេសកម្ពុជាបន្តការអភិវឌ្ឍនិងពង្រឹងឋានៈរបស់ខ្លួននៅក្នុងតំបន់និងលើពិភពលោកដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សមាគមទាំងពីរក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

រូបថតៈ Men Sam An Cambodia Deputy Prime Minister

លោក Vu Mao បានសង្កត់ធ្ងន់ថា មជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជានឹងបន្តរួមដំណើរជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម អនុវត្តរាល់គោលដៅ គោលនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ រួមចំណែកកសាងទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងខ្សែព្រំដែនមួយសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់