Trending now

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍អញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាពនៅវៀតណាម

00:54 | 14/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី២២ខែកុម្ភៈ នៅច្រកព្រំដែនអន្តរជាតិ Xa Mat (នៅឃុំ Tan Lap ស្រុក Tan Bien ខេត្ត Tay Ninh) អនុប្រធានមជ្ឈិមសហព័ន្ធនារីវៀតណាមលោកស្រី Nguyen Thi Tuyet បានអញ្ជើញដឹកនាំគណៈប្រតិភូសហព័ន្ធនារីវៀតណាម ទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។

គណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅច្រកព្រំដែនអន្តរជាតិ Xa Mat (Tay Ninh) (រូបថតៈ phunuvietnam.vn )

គណៈប្រតិភូបានអញ្ជើញទៅអុជធូបនៅឯតំបន់ភស្តុតាងនៃឧក្រុដ្ឋកម្មរបស់កងទ័ពខ្មែរក្រហម ប៉ុលពត - អៀងសារី នៅឃុំ Tan Lap ស្រុក Dien Bien ខេត្ត Tay Ninh កន្លែងដែលកងទ័ពប៉ុលពតបណ្តាលឱ្យមានការសម្លាប់រង្គាលចំពោះជនស្លូតត្រង់នៅ Tay Ninh មុននេះជិត ៤២ ឆ្នាំ; ធ្វើទស្សនកិច្ចនិងផ្តល់អំណោយដល់អ្នកជំនាញ អ្នកស្ម័គ្រចិត្តវៀតណាមបានចូលរួមប្រយុទ្ធនៅសមរភូមិព្រំដែនភាគនិរតី។

គណៈប្រតិភូអញ្ជើញដាក់កម្រោងផ្កា គោរពវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្ត​ និងប្រជាជនវៀតណាម​​ ដែលត្រូវបាន​សម្លាប់ដោយពួកខ្មែរប្រហម ប៉ុលពត-អៀង​សារី (រូបថតៈ TTXVN)

គណៈប្រតិភូទស្សនាតំបន់ភស្តុតាងនៃឧក្រិដ្ឋកម្មរបស់កងទ័ពខ្មែរក្រហម ប៉ុលពត-អៀងសារីនៅឃុំ Tan Lap (រូបថតៈ phunuvietnam.vn)

ក្នុងថ្ងៃដដែល គណៈប្រតិភូសហព័ន្ធនារីវៀតណាមនិងគណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអញ្ជើញជួបសម្តែងការគួរសមថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត Tay Ninh។ បន្ទាប់មក គណៈប្រតិភូបានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុង Rach Gia ខេត្ត Kien Giang ដើម្បីចូលរួមកម្មវិធីជួបប្រាស្រ័យ “នារីវៀតណាម-កម្ពុជា សាមគ្គីភាព-សហប្រតិបត្តិការនិងអភិវឌ្ឍន៍” ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី២៣ខែកុម្ភៈ។

ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ គឺជាសកម្មភាពដ៏សំខាន់មួយសំដៅបង្កើនការយល់ដឹង ចំណងសាមគ្គីភាពទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងនារីវៀតណាមនិងនារីកម្ពុជា រួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការទូលំទូលាយ និរន្តរភាពយូរអង្វែង រវាងវៀតណាមនិងកម្ពុជា៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍