Trending now

សម្ពោធមូលនិធិអភិវឌ្ឍន៍ធនធានមនុស្សនៃសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា

08:47 | 26/11/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh មានបំណងចង់ ឲ្យសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា រួមជាមួយធុរជននិងសប្បុរសធម៌បន្តជួយឧបត្ថម្ភដល់បងប្អូនដើមកំណើតវៀតណាមនៅកម្ពុជាក្នុងការលើកកម្ពស់កំរិតជំនាញតាមរយៈការសិក្សារៀនសូត្រនិងការអប់រំផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh (រូបថត៖ Vietnamplus)

នាថ្ងៃទី ២៥ ខែវិច្ឆិកានៅរាជធានីភ្នំពេញប្រទេសកម្ពុជា ស្ថានទូតវៀតណាមបានប្រកាសជាផ្លូវការនូវមូលនិធិអភិវឌ្ឍន៍ធនធានមនុស្សនៅសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីជួយដល់កូនចៅនៅជំនាន់ក្រោយរបស់បងប្អូនដើមកំណើតវៀតណាមនៅកម្ពុជាក្នុងគោលបំណងបង្កើនកំរិតជំនាញរបស់ខ្លួនតាមរយៈការសិក្សារៀនសូត្រនិងអប់រំផងដែរ។ មូលនិធិអភិវឌ្ឍន៍ធនធានមនុស្សក្នុងសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា។

តំណាងក្រុមនិស្សិតដើមកំណើតវៀតណាមដែលត្រៀមខ្លួនទៅសិក្សានៅមហាវិទ្យាល័យមួយចំនួននៅវៀតណាម​ថ្លែងមតិក្នុងពិធី (រូបថត៖ Vietnamplus)

ថ្លែងក្នុងពិធីនេះលោក Vu Quang Minh បានសំដែងនូវគោលបំណងចង់ឲ្យសហគមន៍បងប្អូនដើមកំណើតវៀតណាម រួមជាមួយធុរជននិងសប្បុរសធម៌បន្តជួយឧបត្ថម្ភដល់បងប្អូនដើមកំណើតវៀតណាមនៅកម្ពុជាក្នុងការលើកកម្ពស់ជំនាញតាមរយៈការសិក្សារៀនសូត្រនិងការអប់រំផងដែរ។ បើតាមលោកឯកអគ្គរដ្ឋទូតវៀតណាមបានឲ្យដឹងទៀតថា បញ្ហាសំខាន់ៗគឺស្វែងវិធីយ៉ាងមេចដើម្បីជួយកុមារឱ្យទៅសិក្សាភាសានិងស្វែងយល់ឲ្យបានស៊ីជម្រៅអំពីវប្បធម៌ខ្មែរ ដើម្បីអាចធ្វើសមាហរណកម្មបានល្អនៅក្នុងសង្គមនៅប្រទេសម្ចាស់ផ្ទះផងដែរ។

ទន្ទឹមនឹងនេះលោក Vu Quang Minh ក៏បានលើកទឹកចិត្តដល់ក្រុមនិស្សិតមានដើមកំណើតវៀតណាម ដែលត្រៀមខ្លួនទៅសិក្សានៅប្រទេសវៀតណាម ត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចបាននូវស្នាដៃខ្ពស់បំផុតក្នុងការសិក្សា ព្រមទាំងជួយគាំដល់សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាបន្តអភិវឌ្ឍប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស