Trending now

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ៖ ការជួយគាំទ្ររបស់វៀតណាមបានជួយប្រទេសកម្ពុជាឱ្យមានសេរីភាពឡើងវិញ

19:05 | 05/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យដឹងថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់ទិសទីបានក្រោកឈរ រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

ចែករំលែកនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី ២ ធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ បានបញ្ជាក់ថា “ក្នុងឱកាសអបអរសាទរខួប ៤២ ឆ្នាំ នៃថ្ងៃកំណើតចលនារំដោះជាតិ និងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួន នៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើង ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលសព្វ​ថ្ងៃ​ជា​​រណ​សិ​រ្សសា​ម​គ្គី​អ​ភិវ​ឌ្ឍ​ន៍មា​តុភូមិកម្ពុជា

ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស ប្រជាជនគ្រប់​ទិ​ស​​ទី​បា​ន​ក្រោក​ឈ​រ ​រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបាន​ទ​ទួ​លកា​រ​ជួ​យ​ឧប​ត្ថ​ម្ភ​យ៉ា​ងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រ​ពី​មិត្ដ​ភ​ក្ដិ​ជិ​ត​ឆ្ងាយ​លើ​សកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់​ទ​ទួល​បា​ន​ជ័​យជ​ម្នះ​ដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុនសែន

មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ច​ប់នូ​វស​ម័​យ​កាល​ដ៏​ខ្មៅ​ងងឹ​ត​បំ​ផុ​ត ​ដែ​លពុំ​ធ្លា​ប់មា​ន​នៅ​ក្នុង​ប្រ​វ​ត្ដិសា​ស្ដ្រ​ក​ម្ពុជា​ ​បា​នបើ​ក​ឡើ​ងនូ​វ​ស​ក​រាជ​ថ្មី​ ​ប្រ​ជាជ​ន​កម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និង​ឱ​កា​សដើ​ម្បី​ស្ដា​រ​ ក​សាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជន​គ្រប់​រូ​ប​សុទ្ធ​តែ​យ​ល់​ច្បាស់​ថា​ ​បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។

ក្នុងឱកាសអបអរសាទរខួបលើកទី ៤២ នៃទិវាកំណើត​រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨- ២ ធ្នូ ២០២០) នៅព្រឹកថ្ងៃទី ២ ធ្នូ គណៈប្រិតភូនៃគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ដឹកនាំដោ​យ​លោក​ Seang Chann សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកអចិន្ត្រៃយ៍ និងជាប្រធាន​គណៈ​កម្មា​ធិ​ការត្រួតពិនិត្យគណបក្សប្រជាជនកម្ពុ​ជា​ខេ​ត្តព្រះ​សី​ហនុ​ បានអញ្ជើញមក​បំពេ​ញ​ទ​ស្ស​ន​កិ​ច្ចនៅ​ស្ថា​ន​អ​គ្គ​កុ​ង​ស៊ុ​លវៀ​ត​ណា​ម​ប្រ​ចាំខេត្តព្រះសីហនុ។

ដោយរំលឹកឡើងវិញនូវដំណើរការនៃការបង្កើត ​​រណ​សិ​រ្សសា​ម​គ្គី​អ​ភិវ​ឌ្ឍ​ន៍មា​តុភូមិកម្ពុជា​ចាប់តាំងពីបានបង្កើតឡើងមក លោក Seang Chann បាន​សង្ក​ត់ធ្ង​ន់ថាទៅជានៅក្នុងដំណាក់កាលណាមួយក៏ដោយ ក៏​ការ​ងា​រ​រប​ស់​​រ​​​ណ​​សិ​រ្សសា​ម​គ្គី​អ​ភិវ​ឌ្ឍ​ន៍មា​តុភូមិកម្ពុជា​មិន​អាច​​បំបែ​ក​ចេញ​ពីគុ​ណ​បំណា​ច់​ និង​ជំនួ​យ​ដ៏​ធំធេ​ង​រ​បស់​បក្ស រដ្ឋ និ​ង​ប្រ​ជា​ជ​នវៀ​តណាម ជា​ពិសេ​ស​​ក​ងទ័ពស្ម័គ្រចិត្តវៀតណាម។

គណៈប្រិតភូនៃគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុអញ្ជើញមកបំពេញ​ទស្សនកិច្ចការងារនៅស្ថានអគ្គកុងស៊ុលវៀតណាម

គុណបំណាច់​ទាំងនោះនឹង​ស្ថិត​ក្នុង​ដួង​ចិត្ត​ប្រជាជនកម្ពុជាជានិរន្ត រួម​ទាំង​រូប​លោ​កផ្ទា​ល់​ដែ​លជា​ម​នុ​ស្សម្នាក់​ធ្លាប់​បានវៀតណាម​ជួយសង្រោះ​ឲ្យ​រួចផុ​ត​ពី​​អំ​ពើប្រ​ល័​យ​ពូ​ជសា​សន៍ និង​ចូ​ល​រួ​ម​​​ក​ម្លាំង​រំ​ដោះ​កម្ពុជា ៧ មករា ១៩៧៩ ។

នៅក្នុងជំនួន អគ្គ​កុងស៊ុលវៀតណាមប្រចាំ​ខេត្តព្រះសីហនុ លោក Vu Ngoc Ly បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទា​ន​ដ៏ធំ​ធេ​ង​រប​ស់​រណ​សិ​រ្ស​សាម​គ្គី អភិវឌ្ឍ​ន៍មាតុភូមិកម្ពុជា ដែលមានឈ្មោះដើមថា រណសិរ្ស​សា​ម​គ្គីស​ង្គ្រោះ​​​ជា​តិ​កម្ពុ​ជា ក្នុងការរំដោះប្រទេសកម្ពុជាកាលពីមុន ក៏ដូចជាក្នុ​ង​ការ​កសាង និងអភិវឌ្ឍន៍ប្រទេសដែល​មាន​ភាព​រីកច​ម្រើ​ន​នាពេ​ល​ប​ច្ចុ​ប្ប​ន្ននេះ។

ទាក់ទងនឹងការងារជួសជុល និងសាងសង់ស្តូបមិត្តភាពកម្ពុជា - វៀត​ណា​ម​ លោកអគ្គកុងស៊ុលបានមានប្រសាសន៍ថា នេះគឺជាគ​ម្រោ​ងមា​ន​ល​ក្ខ​ណៈជា​និ​មិត្តរូប ហើយ​មានអត្ថន័យជាប្រវត្តិសាស្ត្រដែល​មិនអាចកា​ត់​ថ្លៃបា​ន​ ​ដែល​ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្ស និង​ប្រ​ទេ​ស​ទាំង​ពី​រ​ប្រ​គ​ល់​​​ឲ្យរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ស​ហកា​រ​ជា​មួ​យក្រ​សួ​ងកា​រ​ពារ​ប្រ​ទេ​សវៀ​តណាមដើម្បីអនុវត្ត./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់