Trending now

សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០១៨បានប្រារព្ធយ៉ាងមហោឡារិកនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា

16:49 | 12/09/2018 (រូបថតៈ Thuy Ha សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ពិធីបើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ ២០១៨ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ នៃព្រះរាជណាចក្រកម្ពុជានារាត្រីថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០១៨។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Le Khanh Hai អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ Thuy Ha)

អញ្ជើញចូលរួមក្នុងកម្មវិធីនេះ ភាគីវៀតណាមមានវត្តមានរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Le Khanh Hai; ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក Vu Quang Minh ។ ពីសំណាកភាគីកម្ពុជា មានវត្តមាន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាលោក ហ៊ឹម ឆែម; រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជណាចក្រកម្ពុជា លោកជំទាវ ភឿង សកុណា រួមទាំងទស្សនិកជននៃប្រទេសទាំងពីរមកទស្សនាជាច្រើនកុះករផងដែរ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោកជំទាវ ភឿង សកុណាថ្លែងក្នុងពិធី (រូបថតៈ Thuy Ha)

អញ្ជើញថ្លែងបើកកម្មវិធី អនុរដ្ឋមន្ត្រី លោក Le Khanh Hai បានសង្កត់ធ្ងន់ថា: "វៀតណាមនិងកម្ពុជាមានទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការប្រពៃណីយូរអង្វែង។ ឆ្លងកាត់រយៈពេលជាងពាក់កណ្ដាលសតវត្សមក ទំនាក់ទំនងការទូតយើងមានសេចក្តីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាប្រកបដោយចីរភាពនិងសម្រេចបាននូវលទ្ធផលជាច្រើន។ សំខាន់បំផុតនោះគឺ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌នៃប្រទេសទាំងពីរបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ”។

តំណាងចូលរួមក្នុងកម្មវិធី (រូបថតៈ Thuy Ha)

“កម្មវិធីវប្បធម៍របស់ប្រទេសទាំងពីរត្រូវបានរៀបចំឡើងជាប្រចាំ គឺមានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងសាមគ្គីភាព មិត្តភាព ការយល់ដឹងរវាងគ្នានិងគ្នាទៅវិញទៅមក រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ”, នេះ បើយោងតាមមតិរបស់លោក Le Khanh Hai អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០១៨ ត្រូវបានរៀបចំឡើងដើម្បីអនុវត្តផែនការសហប្រតិបត្តិការវប្បធម៌រវាង វៀតណាមនិងកម្ពុជាដំណាក់កាល ២០១៨-២០២២។ តាមរយៈព្រឹត្តិការណ៍នេះ វៀតណាមមានបំណងណែនាំដល់ប្រជាជនកម្ពុជានិងមិត្តអន្តរជាតិនូវសោភ័ណ្ឌភាពវប្បធម៌នៃប្រទេសវៀតណាមតាមរយៈការសម្តែងសិល្បៈ របាំ ការសម្តែងតន្រ្តីជន ជាតិដើមភាគតិច និងសម្តែងសៀករហ័សកម្មនៅរាជធានីភ្នំពេញនិងខេត្តបាត់ដំបង។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា លោកជំទាវ ភឿង សកុណា បានវាយតម្លៃថា សកម្មភាពសម្តែងសិល្បៈដែលតែងតែជាសកម្មភាពជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌រវាងក្រសួងទាំងពីរ។ ភាគីទាំងពីរបានផ្លាស់ប្តូរសប្តាហ៍វប្បធម៌តាមយុទ្ធនាការប្តូរវេណ។ ពោលគឺ មួយឆ្នាំវៀតណាមរៀបចំសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជានិងកម្ពុជារៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមនៅឆ្នាំក្រោយ។

“ព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញពីទំនាក់ទំនងល្អរវាងវៀតណាមនិងកម្ពុជា ដែលជាទំនាក់ទំនងត្រូវបានបង្កើតឡើងនិងអភិវឌ្ឍន៍ឆ្លងកាត់រយះពេលជាច្រើនឆ្នាំមកហើយ ថែមទាំងឆ្លងកាត់ឧបសគ្គជាច្រើនក៏ដោយ”។ នេះជាការចែករំលែករបស់លោកជំទាវ ភឿងសកុណា។

លោកជំទាវបានអះអាងថា “វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងពីរ ដែលមានទំនាក់ទំនងល្អប្រសើរនិងជិតស្និទ្ធិ លើវិស័យជាច្រើន ក្នុងនោះយើងអាចបញ្ជាក់ថាវិស័យវប្បធម៌ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការតភ្ជាប់ ការប្រាស្រ័យទាក់ ទងរវាងប្រទេសទាំងពីរ។

ដោយជឿជាក់ថាសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០១៨ នឹងបន្តរួមចំណែកនាំមកនូវមិត្តភាពនិងកិច្ចសហប្រតិ បត្តិការអ្នកជិតខាងល្អ រវាងប្រជាជនទាំងពីរឲ្យកាន់តែខ្ពស់ឡើងមួយកម្រិតទៀត អនុរដ្ឋមន្ត្រី លោក Le Khanh Hai បានថ្លែងអំណរគុណចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ស្ថាប័នពាក់ព័ន្ធនិងស្ថានទូតវៀតណាមប្រចាំនៅប្រ ទេសកម្ពុជាដែលបានគាំទ្រនិងសម្របសម្រួលប្រកបដោយភាពជោគជ័យនូវសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាក្នុងឆ្នាំ ២០១៨នេះ៕

(រូបថតៈ Thuy Ha សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(រូបថតៈ Thuy Ha សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន