Trending now

សន្និសីទជួបប្រាស្រ័យទាក់ទងប្រជាជនរវាងខេត្ត Dak Lak (វៀតណាម)និងខេត្ត មណ្ឌលគិរី (កម្ពុជា)

15:46 | 31/10/2018 (អត្ថបទនិងរូបថតៈ daklak.gov.vn)

យុគសម័យ - នាព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ 2013 គណៈកម្មាធិការចលនាប្រជាជនខេត្ត Dak Lak បានរួមសហការជាមួយគណកម្មាធិការចលនាប្រជាជនខេត្តមណ្ឌលគិរី រៀបចំសន្និសីទជួបប្រាស្រ័យទាក់ទងប្រជាជនរវាងខេត្ត Dak Lak (នៃប្រទេសវៀតណាម) និងខេត្តមណ្ឌលគិរី (នៃព្រះរាជាណាចក្រកម្ពុជា)។

ទិដ្ឋភាពនៃសន្និសីទ

នៅក្នុងអង្គសន្និសីទ្ធនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានផ្លាស់ប្តូរមតិនិងផ្ទៀងស្តាប់នូវបទអន្តរាគមរបស់បណ្តាស្ថាប័ននិងតំបន់ស្តីពីបទពិសោធនៃការបំផុសចលនាប្រជាជននិងយុវជនក្នុងការអនុវត្តបទបញ្ជាតាមព្រំដែននិងចូលរួមក្នុងការបង្ការប្រឆាំងនឹងបទល្មើស ការការពារព្រំដែន ការកសាងបង្គោលព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម រួមទាំងដាក់ចេញទិសដៅសម្រាប់ការអភិវឌ្ឍន៍កម្មវិធីសហប្រតិបត្តិការរវាងភាគីនានាក្នុងរយៈពេលខាងមុខ។

លោក Tran Quoc Cuong លេខារងនៃគណៈកម្មាធិការបក្សខេត្ត Dak Lak ថ្លែងមតិក្នុងពិធី

ថ្លែងក្នុងអង្គសន្និសីទនេះ សមាជិកមជ្ឈិមបក្ស លេខារងនៃគណៈកម្មាធិការបក្សខេត្ត Dak Lak លោក Tran Quoc Cuong បានសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រវត្តិប្រវត្តិសាស្ត្ររយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជាបានបង្ករលក្ខណៈងាយស្រួលសម្រាប់ខេត្តទាំងពីររឹតបន្តឹង ទំនាក់ទំនងយ៉ាងល្អប្រសើរដោយបានគាំទ្រគ្នាទៅវិញទៅមក អភិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតាមព្រំដែន។ សព្វថ្ងៃនេះ ដោយមានគោលនយោបាយពហុភាគី ការធ្វើពិពិធកម្មចម្រុះ ខេត្តទាំងពីរបានបន្តធ្វើការរួមគ្នាដើម្បីជម្រុញសាមគ្គីភាព លើកកម្ពស់ការច្នៃប្រឌិតក្នុងបណ្តាកម្មវិធីសហប្រតិបត្តិកា ររួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពរបស់ប្រទេសនីមួយៗនិងតំបន់នីមួយនៅបណ្តា វេទិកាតំបន់ និងពិភពលោក។

ប្រធានគណកម្មាធិការចលនាប្រជាជនខេត្ត Dak Lak ថ្លែងក្នុងពិធី

ការជួបប្រាស្រ័យទាក់ទងប្រជាជន ជាឱកាសមួយសម្រាប់ខេត្តទាំងពីរដើម្បីរឹតបន្តឹងសាមគ្គីភាពក៏ដូចជាពង្រឹងថែមទៀតនូវទំនាក់ទំនងប្រពៃណី យូរអង្វែងដែលជួយដល់មូលដ្ឋាននិងអង្គភាពនីមួយៗមានបទពិសោធន៍និងដំណោះស្រាយជាច្រើនទៀតក្នុងការចលនាប្រជាជន។ ជាពិសេសគឺប្រជាជនជាប់ព្រំដែននៃប្រទេសទាំងពីរឲ្យរួមដៃគ្នា កសាងកម្មវិធីសហប្រតិបត្តិការជាក់ស្តែង ដោយផ្តោតសំខាន់លើការចលនាយុវជននៃប្រទេសទាំងពីរ ចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តសម្រាប់ជីវិតសហគមន៍។

ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តមណ្ឌលគីរី លោក Men Nguy ថ្លែងក្នុងសន្និសីទ

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ខេត្តទាំងពីរបានរៀបចំសកម្មភាពរួមគ្នាដូចជាការផ្លាស់ប្តូរវប្បធម៌សិល្បៈ និងកីឡា; ដំណើរទស្សនាទៅកាន់មហាវិទ្យាល័យបច្ចេកវិទ្យាខ្ពស់ Tay Nguyen និងសារមន្ទីរខេត្ត។ នេះក៏ជាឱកាសសម្រាប់បណ្ដាតំបន់ នៃខេត្តទាំងពីរ ដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធ លើការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌ សង្គម សន្តិសុខព្រំដែននិងរួមគ្នារៀបចំផែនការសហប្រតិបត្តិការយុទ្ធសាស្ត្រនាពេលខាងមុខ៕

(អត្ថបទនិងរូបថតៈ daklak.gov.vn)

(អត្ថបទនិងរូបថតៈ daklak.gov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស