Trending now

ស្ថានទូតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣នៃទិវាបុណ្យជាតិ

10:39 | 31/08/2018

យុគសម័យ - នាថ្ងៃទី៣០ខែសីហា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥- ថ្ងៃទី២កញ្ញាឆ្នាំ២០១៨)។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងសន្ទរកថាក្នុងពិធី (រូបថតៈ Van Do/VOV5)

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជាត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនានា កម្មាភិបាល និស្សិតនិងបងប្អូនជនរួមជាតិវៀតណាមដែលកំពុងសិក្សា រស់ នៅក្នុងប្រទេសកម្ពុជា។

ទិដ្ឋភាពនៃពិធី (រូបថតៈ Van Do/VOV5)

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានរំលឹកឡើងវិញនូវសមិទ្ធផលលេចធ្លោក្នុងដំណើរការកសាងនិងការពារប្រទេសរបស់វៀតណាមក្នុងរយៈពេល ៧៣ឆ្នាំកន្លងទៅ។ ជោគជ័យដែលបដិវត្តន៍វៀតណាមទទួលបាននោះគឺមានការជួយឧបត្ថម្ភមិនតិចឡើយពីសំណាក់ មិត្តភក្តិអន្តរជាតិ ជាពិសេសគឺប្រទេសភូមិផងរបងជាមួយគ្នាដូចជាកម្ពុជាតែម្តង។

ទិដ្ឋភាពនៃពិធី (រូបថតៈ Van Do/VOV5)

លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងកម្ពុជានឹងត្រូវបានអភិវឌ្ឍថែមទៀតលើគ្រប់វិស័យ ដែលសមស្របនឹងចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីវៀតណាម-កម្ពុជាផងដែរ។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានមានប្រសា សន៍ថា៖ “វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធដែលបានរស់នៅរួមទន្លេមេគង្គនិងមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏យូរលងមកហើយ។​ ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំច្រើនជំនាន់និងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ ហើយថែមទាំងលះបង់ទាំងសាច់ស្រស់និងឈាមស្រស់ ដើម្បីអនាគត់សម្បូររុងរឿងរបស់ប្រទេសនីមួយៗ”។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកថោងខុន អញ្ជើញថ្លែងសន្ទរកថាក្នុងពិធី (រូបថតៈ Van Do/VOV5)

តាងនាមរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកថោងខុន បានអបអរសាទរចំពោះការអភិវឌ្ឍប្រកបដោយជោគជ័យនិងវិបុលភាពដែលវៀតណាមទទួលបាន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពោរពេញទៅដោយមេត្រីភាព រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះដែរ លោក ថោងខុនក៏បានថ្លែងអំណរគុណពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះ ការគាំទ្រនិងជំនួយដ៏ថ្លៃថ្លារបស់វៀតណាមដល់កម្ពុជា។ លោកថោងខុនបានលើកច្បាស់ថា៖ “រាជរដ្ឋាភិបាលកម្ពុជាអាណត្តិ ថ្មី សន្យានឹងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀតជាមួយវៀតណាម ដើម្បីបង្កើនថែមទៀតសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីផងនិងពហុភាគីផង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងរបស់ប្រទេសទាំងពីរ កម្ពុជា -វៀតណាមផងដែរ”។

ទិដ្ឋភាពនៃពិធី (រូបថតៈ Van Do/VOV5)

ការប្រារព្ធទិវាអបអរសាទរបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជាក៏ជាឱកាសមួយសម្រាប់ការប្រមូលផ្តុំសហគមន៍ ជន វៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជាឆ្ពោះទៅមាតុប្រទេស។ ក្នុងប៉ុន្មានថ្ងៃនេះ សហគមន៍វៀតណាមនៅតាមខេត្តនិងទីក្រុងជាច្រើនទូទាំងប្រទេសកម្ពុជា ក៏បានរៀបចំសកម្មភាពអបអរសាទរពិធីបុណ្យរបស់ប្រទេសជាតិផងដែរ៕

(ប្រភពព័ត៌មាន: យោងតាមវិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់