Trending now

សកម្មភាពអបអរសាទរទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ បានធ្វើឡើងនៅរដ្ឋធានីហាណូយ

12:45 | 19/08/2019 (យោងតាម thoidai.cm.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - មន្រ្តីការទូតអាស៊ានប្រចាំនៅប្រទេសវៀតណាមមានអនុស្សាវរីយ៍ចុងសប្តាហ៍ជាមួយនឹងសកម្មភាពយ៉ាងរស់រវើកក្នុងទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ ។

អ្នកចូលរួមជិត ២០០ នាក់បានចូលរួមសកម្មភាពជិះកង់មិត្តភាពពីទីស្នាក់ការក្រសួងការបរទេសវៀតណាមដល់អាគារការងាររបស់ក្រសួងការបរទេសវៀតណាម។(ប្រភព៖TG&VN)

ទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍ដើម្បីអបអរសាទរ ៥២ ឆ្នាំនៃការបង្កើតអាស៊ាន (១៩៦៧-២០១៩) ដែលរៀបចំឡើងដោយក្រសួងការបរទេសនិងក្រុមនារីសហគមន៍អាស៊ាន (AWCH) ។ កម្មវិធីនេះទទួលបានជ្រោមជ្រែងពីថ្នាក់ដឹកនាំនិងមន្រីនៃក្រសួងការបរទេសវៀតណាម ឯកអគ្គរដ្ឋទូតនិងអគ្គរាជទូតនៃប្រទេសអាស៊ាននិងប្រតិភូមកពីបណ្តាញនារីអាស៊ាននៅរដ្ឋធានីហាណូយនិងតំណាងរបស់ដៃគូអាស៊ានចំនួន ១៦ នៅរដ្ឋធានីហាណូយ។

ថ្លែងនៅក្នុងពិធីសម្ពោធទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមបានបញ្ជាក់ថា៖ ជាងកន្លះសតវត្សរ៍ អាស៊ានបានក្លាយជាសហគមន៍សន្តិភាពភាពដែលមិនស្លុតនិងវិបុលភាពសម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ចំនួន ១០។ អាស៊ានក៏ជាដៃគូដែលអាចជឿទុកចិត្តបានរបស់ប្រទេសទាំងអស់ក្នុងតំបន់និងពិភពលោកដែលខិតខំសម្រាប់សន្តិភាពក្នុងស្មារតីនៃកិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការ។

ដោយសង្កត់ធ្ងន់លើសេចក្តីប្រាថ្នាដើម្បីឈានទៅរកសហគមន៍អាស៊ានដែលផ្តោតលើមនុស្សលោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះតួនាទីនៃទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ ដែលជាឱកាសមួយដើម្បីលើកកម្ពស់ទំនាក់ទំនងមនុស្សពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ជាពិសេសនៅពេលព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានស្វាគមន៍ការចូលរួមពីក្រុមគ្រួសារនិងមិត្តភក្តិដែលជាដៃគូរបស់អាស៊ាន។

របាំរួមជាមួយស្មារតីអាស៊ាន។ (ប្រភព៖ TG&VN)

បន្ទាប់ពីពិធីបើក អ្នកចូលរួមជិត ២០០ នាក់បានចូលរួមសកម្មភាពជិះកង់មិត្តភាពពីទីស្នាក់ការក្រសួងការបរទេស វៀតណាមដល់អាគារការងាររបស់ក្រសួងការបរទេសវៀតណាម។ នៅក្នុងកម្មវិធីនេះប្រតិភូត្រូវបានបញ្ចូលទៅក្នុងវប្បធម៌នៃអាស៊ានតាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌កីឡាល្បែងប្រជាប្រិយនិងម្ហូប។

យោងតាមឯកអគ្គរដ្ឋទូត Nguyen Nguyet Nga ប្រធានកិត្តិយសនៃ AWCH បានលើកឡើងថា ទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ តែងតែជាឱកាសដើម្បីចំណាយពេលវេលានិងបង្ហាញមនោសញ្ចេតនាសម្រាប់មនុស្សជិតស្និទ្ធបំផុត។ ក្នុងឱកាសនេះលោកស្រីឯកអគ្គរដ្ឋទូតបានសម្តែងនូវគោលបំណងថាសមាជិកអាស៊ាននិងដៃគូនិងមិត្តភក្តិរបស់អាស៊ាននឹងបន្តដាំដុះចំណងសាមគ្គីភាពតាមនិងភាពស្អិតរមួតរយៈសកម្មភាពកីឡានិងការកម្សាន្តដ៏មានអត្ថន័យនៅក្នុងទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩៕

(យោងតាម thoidai.cm.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.cm.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់