Trending now

សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជាក្នុងបរិបទថ្មីនៃអាស៊ាន

20:15 | 22/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការវៀតណាម - កម្ពុជាក្នុងបរិបទថ្មីនៃ អាស៊ាន បានប្រារព្ធធ្វើឡើងនាថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៩នៅខេត្ត Tien Giang។

ទិដ្ឋភាពនៃសិក្ខាសាលា។​ (ប្រភព៖​ 24hsongxanh.vn)

ចូលរួមសិក្ខាសាលានេះមានប្រតិភូរួមមាន៖ លោក ឧកញ៉ា ឡេងរិទ្ធី ទីប្រឹក្សាជាន់ខ្ពស់របស់ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោក សុខ ដារ៉េត - អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ, លោក Bui Van - និពន្ធនាយកនៃប៉ុស្តិ៍ទូរទស្សន៍ FBNC; លោក Nguyen Phuong Lam ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម - សាខា Can Tho (VCCI Can Tho); លោកស្រី Lam Thuy Ai អនុប្រធានអចិន្ត្រៃយ៍នៃ TGB លោក Nguyen Tri Thong - អនុប្រធាននៃក្រុមហ៊ុន TGB លោក Doan Huu Duc នាយក VCG និងជាអនុប្រធានក្រុមហ៊ុន TGB, លោក Truong Minh Nhut (Ba Vu) ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុងហូជីមិញផងដែរ។

ថ្លែងនៅក្នុងសិក្ខាសាលានេះ លោកស្រី Lam Thuy Ai អនុប្រធានអចិន្ត្រៃយ៍ TGB បានឲ្យដឹងថា៖ “នេះគឺជាព្រឹត្តិការណ៍ដើម្បីពង្រឹងការតភ្ជាប់រវាងធុរកិច្ចនៃប្រទេសទាំងពីរនិងលើកកម្ពស់តួនាទីរបស់ទីភ្នាក់ងារការទូតក៏ដូចជាអង្គការពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ចេញពីសិក្ខាសាលានេះយើងសង្ឃឹមថានឹងបង្កើតវេទិកាមួយសម្រាប់ការសន្ទនារវាងធុរកិច្ចនិងសហគ្រិននៃប្រទេសទាំងពីរដើម្បីពង្រីកគំរូវិនិយោគព្រមទាំងស្វែងរកឱកាសអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងទីផ្សារខ្នាតតូច ដែលអាជីវកម្មនៃប្រទេសទាំងពីរចាប់អារម្មណ៍។ ទន្ទឹមនឹងនោះ ផ្តល់លក្ខណៈវិនិច្ឆ័យនិងវិធានការជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរចូលជាធរមានបង្កើតលទ្ធផលល្អបំផុត។ ”

សិក្ខាសាលានេះបានធ្វើឡើងមុន Caravan ជំរុញពាណិជ្ជកម្មខារ៉ាវ៉ានដែលបានធ្វើឡើងចាប់ពីថ្ងៃទី ០៥ - ០៨ ខែធ្នូ ដោយ VCCI Can Tho។ Caravan នេះក៏ត្រូវបានថតជាប់ជាមួយនឹងខេត្តដែលមានការចូលរួមច្រើនជាងគេ ដែលបានធ្វើឡើងក្នុងពេលវេលាដ៏មានអត្ថន័យមួយគឺដើម្បីអបអរសាទរខួបលើកទី ៦៦ នៃទិវាជាតិព្រះរាជាណាចក្រកម្ពុជា និង ៤០ ឆ្នាំ នៃជ័យជំនះលើព្រំដែនភាគនិរតីនៃកងទ័ពស្ម័គ្រចិត្តវៀតណាមជាមួយកងទ័ពនិងប្រជាជនកម្ពុជា៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ